ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប. អនុញ្ញតិ្ត​បញ្ជូន​ពួក​អ្នក​សង្កេតការ​ទៅ​កាន់ស៊ីរី


ប្រេសីតអង្គការ​សហប្រជាជាតិ លោក កូហ្វី អាណាន់
ប្រេសីតអង្គការ​សហប្រជាជាតិ លោក កូហ្វី អាណាន់

ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.​បាន​បោះឆ្នោតឱ្យ​បញ្ជូន​ពួក​អ្នក​សង្កេតការ​យោធា​គ្មាន​អាវុធ​រហូត​ដល់​៣០​នាក់​ទៅ​មុន​មួយ​ក្រុម​ទៅ​កាន់​ប្រទេស​ស៊ីរី​កាល​ពី​ថ្ងៃ​សៅរ៍​ បន្ទាប់​ពី​កងកម្លាំង​រដ្ឋាភិបាល​ស៊ីរី​បាន​យល់​ព្រម​ដល់​កិច្ច​ឈប់​បាញ់​គ្នា​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ក៏​ប៉ុន្តែ​ការវាយ​ប្រហារ​នៅ​មាន​ធ្វើ​ត​ទៅ​ទៀត។

ក្រុម​អ្នក​សង្កេតការ​នេះ​នឹង​រាយការណ៍​អំពីការ​អនុវត្ត​ន៍​ផែនការ​សន្តិភាព​មួយ​ដែល​រៀប​ចំ​ឱ្យ​មាន​ទ្បើង​ដោយ​លោក កូហ្វី អាណាន់ ប្រេសីត​អ.ស.ប.​និង​សម្ព័ន្ធ​អារ៉ាប់អំពាវនាវ​ឱ្យ​កងកម្លាំង​រដ្ឋាភិបាល​ដក​ចេញ​ពី​តំបន់​ទី​ក្រុង​និង​បញ្ឈប់​ការ​បង្ក្រាប​ដ៏​ឃោរឃៅ​លើ​ក្រុម​ប្រឆាំង និង​តំរូវ​ឲ្យ​ពួក​ឧទ្ទាម​បញ្ឈប់​ការ​ប្រយុទ្ធ​ដែរ។

អ៊ីរ៉ង់៖ និង​សមាជិក​អចិន្ត្រៃយ៍​ទាំង​៥​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប. និង​អាល្លឺម៉ង់​គឺ​ក្រុម​ប្រទេស​ P5+1 ​បាន​ប្រជុំ​គ្នា​២លើក​នៅ​ក្នុង​ក្រុង​ អ៊ីស្តាប៊ូល ប្រទេសតួកគី​កាល​ពី​ថ្ងៃ​សៅរ៍។ នៅក្នុង​នោះ​ក៏មាន​កិច្ច​ចរចា​ទ្វេភាគីអ៊ីរ៉ង់​ជាមួយ​ចិន​ រុស្សី​និងតួកគី​ដែរ តែ​បាន​ច្រាន​ចោល​ជំនួប​មួយ​ជាមួយ​ស.រ.អ.។ ​ទោះណា​ជា​មាន​ការ​ព្រងើយ​កន្តើយ ប្រទេស​មហា​អំណាច​ខ្លះ​មាន​ជំនឿ​ថា​អ៊ីរ៉ង់​បាន​បង្ហាញ​ចំណង់​ដើម្បី​ពិភាក្សា​បញ្ហា​បរមាណូ​ច្រើន​ជាងមុន​ឆ្នាំ​មុន។

កម្ពុជា៖ ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​ AFP​ បាន​ផ្សាយ​ថា​លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ​នាយក​រដ្ឋមន្ត្រី​ថៃដែល​បាន​ត្រូវបណ្តេញ​ចេញ​ពីតំណែង​បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ថៃ​អាច​ចាប់​ផ្តើម​ផ្សះផ្សាការ​បែក​បាក់​គ្នា​ខាង​នយោបាយ​នៅ​ក្នុង​សុន្ទរកថា​មួយ​ដែល​គាត់​បាន​ថ្លែង​ទៅ​កាន់​ពួក​អ្នក​គាំទ្រ​គាត់​ដែល​ពាក់​អាវ​ក្រហម​នៅកម្ពុជា។

ហ្គីណេ​ប៊ីស្យូ៖ ពួក​គណបក្ស​នយោបាយ​នៃ​ប្រទេសហ្គីណេ​ប៊ីស្យូ បាន​ប្រជុំ​គ្នា​នៅ​ក្នុង​ការ​ប៉ុនប៉ង​មួយ​ដើម្បី​យល់​ស្រប​គ្នា​អំពី​រដ្ឋាភិបាល​ឯកភាព​មួយ​នៅ​ក្រោយ​រដ្ឋប្រហារ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ដែល​បាន​បង្អាក់​ការ​បោះឆ្នោត​ប្រធានាធិបតី​ដែល​មិន​ទាន់​ចប់​ស្រេច​បាច់ ​ហើយ​បាន​ជំរុញ​ប្រទេស​ជាតិ​នេះ​ក្នុង​ផ្នែក​ខាង​លិច​នៃ​ទ្វីប​អាហ្វ្រិក​ឱ្យ​ធ្លាក់​ក្នុង​ចលាចល។

ស.អ.រ៖ លោក​ប្រធានាធិបតី​បារ៉ាក់​អូបាម៉ា​បាន​អំពាវនាវ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ច្រើន​ជាង​មុន​ក្នុង​ចំណោម​ពួក​ប្រទេស​ជាតិ​នៃ​អឌ្ឍគោល​ខាង​លិច​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ប្រជា​ថា​មាន​ការ​លូតលាស់​ខាង​សេដ្ឋកិច្ច​និង​ធ្វើឱ្យ​ប្រាកដ​ប្រជា​ថា​សាកលភាវូបនីយកម្ម​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​កម្រិត​ទាំង​អស់​នៃ​សង្គម។​

កូឡំប៊ី៖ អាជ្ញាធរ​នៃ​ប្រទេស​នេះ​បាន​និយាយ​ថា​ការ​ផ្ទុះ​កាល​ពី​យប់​ថ្ងៃ​សុក្រ​នៅ​ក្នុង​រដ្ឋធានី​ បូហ្គូតា (Bogota) ​និង​នៅ​ក្រុង​ កាតាជីណា (Cartagena) ​ដែល​នៅជាប់​មាត់​សមុទ្រ​មិន​បាន​បណ្តាល​ឱ្យ​មាន​មនុស្ស​ត្រូវ​របួស​ឬ​មាន​ការ​ខូចខាត​ធ្ងន់​ធ្ងរ​ទេ។

កូឡំប៊ី៖ សេវាកម្ម​សម្ងាត់​ស.រ.អ.​បាន​កោះ​ហៅ​ឱ្យ​ត្រទ្បប់​មក​ប្រទេស​អាមេរិក​វិញ​នូវ​ភ្នាក់​ងារ​ខ្លះរបស់​ផង​ខ្លួន​ដែល​បាន​ផ្តល់​កិច្ច​ការពារ​សន្តិសុខ​ជូន​លោក​ប្រធានាធិបតី​អូបាម៉ា​នៅ​កូឡំប៊ី ​ដោយ​សារ​មាន «ការ​ចោទ​ប្រកាន់​អំពី​ការ​មាន​អាកប្បកិរិយា​មិន​ល្អ»។

XS
SM
MD
LG