ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​​​​ព្រមាន​ក្រុង​ព្យុង​យ៉ាងចំពោះ​ការ​បង្ហោះ​កាំជ្រួច​ផ្លោង


នៅ​ក្រោយ​កិច្ច​ប្រជុំ​ ជា​មួយ​សមភាគី​លោក​ស្រី​នៃ​ប្រទេស​ឧស្សាហកម្ម​ ៨​ ហៅ​ Group Eight​ នៅ​ក្រុង​ វ៉ាស៊ីន​តោន​ លោក​ស្រី ហ៊ីលឺ្លរី គ្លីនតុន រដ្ឋ​មន្រ្តី​ការ​បរទេស​ស.រ.អ បាន​ព្រមាន​ប្រទេស​កូរ៉េ​ខាង​ជើង​ថា​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប. នឹង​ចាត់​វិធានការ​បន្ថែម​ បើ​សិន​ជា​ក្រុង​ ព្យុងយ៉ាង សម្រេច​នៅ​តែ​បង្ហោះ​ រ៉ុកែត​ ដែល​មនុស្ស​ជា​ច្រើន​មាន​ជំនឿ​ថា​ ជា​ការ​សាក​ល្បង​កាំជ្រួច​អន្តរទ្វីប​មួយ។

លោក​ស្រី​ បាន​បន្ត​មាន​ប្រសាសន៍​ថា​ ក្រុង​ Pyongyang​ មាន​ជម្រើស​ពិត​ប្រាកដ​ គឺ​អាច​ស្វែង​រក​សន្តិភាព​ ហើយ​បាន​ផល​ប្រយោជន៍​ពី​ទំនាក់​ទំនង​ជិត​ស្និត​ជា​មួយ​សហគមន៍​អន្តរជាតិ​ រួម​ទាំង​សរអា​ ឬ​ក៏​បន្ត​ប្រឈម​មុខ​នឹង​សម្ពាធ​និង​ការ​នៅ​ដាច់​តែ​ឯកឯង​ត​ទៅ​ទៀត។

ប៉ាគីស្ថាន​៖ រដ្ឋសភា​ប្រទេស​ ប៉ាគិស្ថាន​ បាន​អនុមត្ត​ជា​ឯកឆន្ទ​ តាម​លក្ខខ័ណ្ឌ​នៃ​ការ​ចូល​រួម​ជា​មួយ​ស.រ.អ.​និង​អង្គការ​អូតង់​ ដើម្បី​ទាម​ទារ​ឲ្យ​មាន​ការ​បញ្ចប់​ការ​វាយ​ប្រហារ​ដោយ​យន្តហោះ​ឥត​អ្នក​បើក​ជា​បន្ទាន់​ នៅ​លើ​ដែនដី​ ប៉ាគិស្ថាន។

ស៊ីរី៖ លោក​ កូហ្វី អាណាន់ (Kofi Annan)​ ប្រេសិត​អសប​និង​សមាគម​អារ៉ាប់បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ ស៊ីរី​ ចាត់​វិធានការ​បន្ថែម​ ដើម្បី​ដក​ទ័ព​និង​គ្រឿង​អាវុធ​ធុន​ធ្ងន់​ចេញ​ពី​កន្លែង​ដែល​មាន​ប្រជាជន​ច្រើន ទោះ​បី​បទ​ឈប់​បាញ់​គ្នា​មិន​នឹងនរ​រវាង​កងទ័ព​រដ្ឋាភិបាល​និង​ពួក​ឧទ្ទាម​ ហាក់​ដូច​ជា​មាន​ប្រសឹទ្ធភាព​បន្តិច។ ប្រទេស​ ស៊ីរី​ នៅ​តែ​មិន​បាន​គោរព​តាម​លក្ខខ័ណ្ឌ​នៃ​ផែនការ​សន្តិភាព​ទាំង​ស្រុង​ ដែល​លោក​បាន​ជួយ​សម្រប​សម្រួល​កាល​ពី​ខែ​មិនា​នោះ​នៅ​ឡើយ​ទេ។

សហរដ្ឋអាមេរិក៖ បុរស​អ្នក​ស្ម័គ្រ​ចិត្ត​ឃ្លាំ​មើល​ភូមិ​ដែល​ត្រូវ​ជាប់​ចោទ​អំពី​បទ​ឃាតកម្មថ្នាក់​លេខ​ពីរ​យុវជន​អាមេរិកាំង​ស្បែក​ខ្មៅ​ម្នាក់​ឈ្មោះ ជោជន៍ ហ្សីមឺមែន (George Zimmerman)​ កាល​ពី​ថ្ងៃ​ទី​ ២៦​ កុម្ភៈ​ ត្រូវ​នាំ​ឡើង​តុលាការ​ជា​លើក​ទី​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បត៍​នេះ។

XS
SM
MD
LG