ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តាម​របាយការណ៍ កូរ៉េខាងជើង​បាញ់​បង្ហោះ​កាំជ្រួច​ម៉ីស៊ីល​រយៈ​ចម្ងាយ​ខ្លី


កូរ៉េ​ខាង​ជើង​រៀប​ចំសាក​ល្បង​កាំ​ជ្រួ​ចផ្លោង​មីស៊ីល។
កូរ៉េ​ខាង​ជើង​រៀប​ចំសាក​ល្បង​កាំ​ជ្រួ​ចផ្លោង​មីស៊ីល។

កាសែត​២​របស់​កូរ៉េ​ខាងត្បូង ប្រាប់​ឲ្យ​ដឹង​ថា​កូរ៉េ​ខាងជើង​បាន​បាញ់​សាកល្បង​កាំជ្រួច​ម៉ីស៊ីលរយៈ​ចម្ងាយ​ខ្លីចេញ​ពី​ឆ្នេរ​សមុទ្រ​ខាង​លិច។

កាសែត ចូសុន អ៊ីលបូ (Chosun Ilbo) ប្រាប់​ឲ្យ​ដឹង​ថា​កាំ​ជ្រួច​ម៉ីស៊ីល​២​គ្រាប់បាន​បាញ់​បង្ហោះ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ចេញ​ពី​លើ​ដី​ទៅ​កប៉ាល់​ដឹក​ម៉ីស៊ីល។ កាសែត​នោះ​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា​ខ្លួន​បាន​ដឹង​មក​ពីមន្រ្តី​យោធា​ម្នាក់​ដែល​មិន​ប្រាប់​ឲ្យ​ដឹង​ឈ្មោះថា​ការ​បាញ់​បង្ហោះ​នោះ មាន​គោល​បំណង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សមត្ថភាព​កាំជ្រួច​ម៉ីស៊ីល​ហើយ​មិន​ទាក់​ទិន​នឹង​ការ​បាញ់​បង្ហោះកាំជ្រួច​រ៉ុកកែត​ដែល​គ្រោង​ធ្វើ​នៅ​ខែ​ក្រោយ​ទេ។

កាសែត ជូង អាង អ៊ីលបូ (JoongAng Ilbo) បាន​ធ្វើ​សេចក្តី​រាយការណ៍​ស្រដៀង​គ្នា។

កូរ៉េ​ខាងជើង ប្រាប់​ឲ្យ​ដឹង​ថា​ខ្លួន​នឹង​បាញ់​បង្ហោះ​គ្រាប់​រ៉ុកកែត​រយៈចម្ងាយ​វែង​ពី​ឆ្នេរ​សមុទ្រ​របស់​ខ្លួន​នៅ​ពាក់​កណ្តាល​ខែ​មេសា​ដែល​មាន​គោល​បំណង​ដាក់​ផ្កាយ​រណប​ពិនិត្យ​មើល​អាកាសធាតុ​ចូល​ក្នុង​គន្លង​ផែនដីដើម្បី​ប្រារព្ធ​ខួប​លើក​ទី​១០០​នៃថ្ងៃ​កំណើត​របស់​លោក គីម អ៊ីល ស៊ុង (Kim Il Sung) មេដឹកនាំ​បង្កើត​ប្រទេស​កូរ៉េ​ខាង​ជើង។

ព័ត៌មាន​អន្តរជាតិ​សំខាន់​ៗ​ផ្សេងទៀត៖

អតីត​ប្រធានាធិបតីសហរដ្ឋ​អាមេរិក George H.W. Bush ​។
អតីត​ប្រធានាធិបតីសហរដ្ឋ​អាមេរិក George H.W. Bush ​។
ស.រ.អា៖ លោក មីត រូមនី (Mitt Momney) បេក្ខជន​នាំមុខខាង​គណបក្ស​សាធារណរដ្ឋ​បាន​ទទួល​ការ​គាំទ្រ​ដ៏​សំខាន់​ទី​២នៅ​ក្នុង​រយៈពេល​ជា​ច្រើនថ្ងៃ​នេះ នៅ​ពេល​នេះ​លោក​បាន​ទទួល​ការ​គាំទ្រ​ពី​អតីតប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក George H.W. Bush៕

ស៊ីរី៖ លោក កូហ្វី អាណាន់ (Kofi Annan) បេសកជន​របស់​អង្គការ​សហប្រជាជាតិ​និង​សម្ព័ន្ធ​អារ៉ាប់​ និយាយ​ថា​រដ្ឋាភិបាល​ស៊ីរី ត្រូវ​តែ​អនុវត្ត​បទ​ឈប់​បាញ់​គ្នា​ជា​បន្ទាន់​ហើយ​នឹង​បញ្ឈប់​ការ​វាយ​ប្រហារ​លើពួក​ប្រឆាំង នៅពេល​ដែល​ការ​ប្រយុទ្ធ​គ្នា​នៅ​ពេល​ថ្មី​ៗ​នេះ​បាន​ផ្ទុះ​ឡើងនៅ​ពាស​ពេញ​ប្រទេស​នៅ​ថ្ងៃ​សុក្រ​នេះ។

ភូមា៖ លោកស្រី អង់ សាន ស៊ូ ជី (Aung San Suu Kyi) មេដឹកនាំ​ប្រជាធិបតេយ្យ​ភូមា មាន​ប្រសាសន៍​ថា​ការ​បោះឆ្នោត​សភា​នៅ​ពេល​ខាង​មុខមាន​ការ​សៅហ្មង​ដែល​បណ្តាល​មក​ពី​ការ​រាល​ដាល​នៃ​ភាព​មិន​ប្រក្រតី។

បារាំង៖ ប្រធានាធិបតី​បារាំង លោក នីកូឡាស សាកូហ្សី (Nicolas Sarkozy) មាន​ប្រសាសន៍​ថា​ប៉ូលីស​ បាន​ឃុំ​ខ្លួនមនុស្ស​១៩​នាក់​នៅ​ក្នុង​ការ​បង្ក្រាប​លើ​ពួកជន​សង្ស័យ​ជ្រុល​និយម​អ៊ីស្លាមនៅ​ពាស​ពេញ​ប្រទេស។

ម៉ាលី៖ សហគមន៍​សេដ្ឋកិច្ច​នៃ​បណ្តា​រដ្ឋ​ក្នុង​តំបន់​អាហ្វ្រិក​ខាង​លិច​បាន​ផ្តល់​រយៈពេល​៣​ថ្ងៃ​ដល់​មេដឹកនាំ​ក្រុម​ប្រឹក្សា​យោធានៃ​ប្រទេស​ម៉ាលី ដើម្បី​ធ្វើ​ឲ្យ​មាន​សណ្តាប់ធ្នាប់​រដ្ឋធម្មនុញ្ញ​ឡើង​វិញ បើ​ពុំ​ដូច្នេះ​ទេ នឹង​ប្រឈម​មុខ​ការ​ដាក់​ទណ្ឌកម្ម​ខាង​សេដ្ឋកិច្ច​និង​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ។

ចិន៖ សម្តេច​សង្ឃ ដាឡៃ ឡាម៉ា (Dalai Lama) បាន​ត្រូវ​គេ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ម្តងទៀត ហើយ​បាន​ស្ថិត​នៅ​ក្រោយ​ការ​វាយ​ប្រហារពី​ពួក​មន្រ្តី​ចិន​នៅពេល​ដែល​គេ​ដឹង​ថា​ព្រះ​អង្គ​ជា​ជ័យ​លាភី​នៃ​រង្វាន់​ដែល​មាន​ទឹក​ប្រាក់​១​លាន​៧​សែន​ដុល្លារ។

រុស្ស៊ី/ស.រ.អា៖ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​រុស្ស៊ី បាន​មាន​ប្រសាសន៍​ថា e-mail និង​ទូរស័ព្ទ​របស់​លោក បាន​ត្រូវ​គេលួច​មើល​និង​ស្តាប់​នៅពេល​ដែល​អ្នក​កាសែត​មក​ទី​កន្លែង​ដែល​លោក​កំពុង​ធ្វើ​ការ​ប្រជុំ។

បាគីស្ថាន៖ មន្រ្តី​ស៊ើបការណ៍​សម្ងាត់​បាគីស្ថាន និយាយ​ថា​ការ​វាយ​ប្រហារ​ដោយ​កាំជ្រួច​មីស៊ីល​របស់​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​សហរដ្ឋ​អាមេរិក បាន​សម្លាប់​ពួក​ជន​សកម្ម​ប្រយុទ្ធ​យ៉ាង​ហោច​ណាស់​ក៏​៣​នាក់​ហើយ​នឹង​ធ្វើ​ឲ្យ​២​នាក់​ទៀត​រង​របួស​នៅ​ក្នុង​តំបន់​ពាយ័ព្យ​នៃ​ប្រទេស​បាគីស្ថាន។

XS
SM
MD
LG