មេដឹកនាំប្រទេសជាង៥០បានបញ្ជាក់សារជាថ្មីនូវការប្ដេជ្ញារបស់ខ្លួន ដើម្បីកាត់បន្ថយឃ្លាំងអាវុធបរិមាណូរបស់ខ្លួន។
ប្រធានាធិបតី បារាក់ អូបាមា ថ្លែងប្រាប់អង្គប្រជុំនៅពេលចាប់ផ្ដើមសម័យប្រជុំចុងក្រោយនៃសន្និសីទកំពូលអំពីសន្ដិសុខនុយក្លេអ៊ែរនៅក្នុងក្រុងសេអ៊ូលថា សហគមន៍អន្ដរជាតិត្រូវមានកិច្ចប្រឹងប្រែងច្បាស់លាស់ ដើម្បីកាត់បន្ថយឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន។
លោកថ្លែងថា៖ «មានមនុស្សអាក្រក់ដ៏ច្រើនដែលកំពុងតាមស្វែងរកសម្ភារៈដ៏គ្រោះថ្នាក់នេះ ហើយសម្ភារៈទាំងនោះអាចនឹងទទួលយកបានពីទីកន្លែងដ៏ច្រើន។ គេមិនចាំបាច់ត្រូវការសម្ភារៈទាំងនោះច្រើនទេ ដើម្បីសម្លាប់មនុស្សច្រើនសន្ធឹក។ នេះមិននិយាយពន្លើសទេ នេះជាការជាក់ស្ដែង»។
ព័ត៌មានអន្តរជាតិសំខាន់ៗដទៃទៀត៖
ស៊ីរី៖ ប្រេសិតពិសេសរបស់អ.ស.ប. លោក កុហ្វី អាណាន់ ថ្លែងថា ស៊ីរីបានសុខចិត្ដទទួលយកផែនការរបស់លោកដើម្បីបញ្ចប់អំពើឃោរឃៅនៅក្នុងប្រទេស។ចិន៖ ការសិក្សាមួយធ្វើឡើងដោយក្រុមហ៊ុនស្ទង់មតិ Gallup បានរកឃើញថា ជនជាតិចិនតិចតួចណាស់មានការលំបាកនិងបំពេញសេចក្ដីត្រូវការមូលដ្ឋាន។
ការសិក្សានោះផ្សព្វផ្សាយចេញកាលពីថ្ងៃអង្គារ រកឃើញថា មានតែ៦%នៃជនទាំងនោះទេ ក្នុងចំណោមពលរដ្ឋចិន១ភាគ៥ មិនមានលុយកាក់គ្រប់គ្រាន់ដើម្បីទិញអាហារកាលពីឆ្នាំមុន។ ចំនួននេះចុះពី២៣ភាគរយកាលពីឆ្នាំ២០០៨។
វៀតណាម៖ តុលាការរបស់ប្រទេសវៀតណាម បានកាត់ទោសដាក់គុក១១ឆ្នាំដល់អាចារ្យប៉ាស្ទ័រវិហារ Mennonite ម្នាក់ ដែលត្រូវចោទប្រកាន់ថា បានធ្វើឲ្យបែកបាក់ដល់សាមគ្គីជាតិ។
ជប៉ុន៖ ការរញ្ជួយផែនដីដ៏ខ្លាំងតូចមួយបានធ្វើឲ្យកក្រើកតំបន់ភាគឦសានប្រទេសជប៉ុនកាលពីយប់ថ្ងៃអង្គារតែមិនឃើញមានសេចក្ដីរាយការណ៍នៃការខូចខាតទេ។
គុយបា៖ សម្ដេចប៉ាប បេណេឌិច បានទៅគោរពសន្តី (Saint)របស់គុយបាកាលពីថ្ងៃអង្គារ ក្រោយពីព្រះអង្គបានជួបសន្ទនាជាមួយមេដឹកនាំកុម្មុយនីស្ដគុយបាមក។
ប៉ាគីស្ថាន៖ ប្រធានាធិបតី បារាក់ អូបាម៉ា ថ្លែងថា ការសើរើមើលឡើងវិញ នូវទំនាក់ទំនងគ្នារវាងស.រ.អ.និងបាគីស្ថាន មិនសមតែគោរពអធិបតេយ្យភាពរបស់ប្រទេសបាគីស្ថានបុណ្ណោះទេ តែត្រូវគោរពសន្ដិសុខរបស់ស.រ.អ.ផងដែរ។
វៀតណាម៖ ប្រទេសវៀតណាមហាក់ដូចជារាំងខ្ទប់មិនឲ្យគណៈប្រតិភូវ៉ាទីកង់ចូលមកទស្សនាប្រទេសរបស់ខ្លួននោះ។
ឥណ្ឌា៖ មន្ដ្រីផ្លូវការនៃក្រសួងនគរបាលឥណ្ឌានិយាយថា គ្រាប់បែកមួយគ្រាប់បង្កប់ទុកដោយជនសង្ស័យ ជាក្រុមបះបោរនិយមម៉ៅ បានផ្ទុះសម្លាប់មន្ដ្រីប៉ូលិស១៥នាក់នៅក្នុងរដ្ឋភាគខាងលិចមហារាស្រ្ត (Maharashtra)។
អាស៊ី៖ អង្គការការពារសិទ្ធិមនុស្សអន្ដរជាតិ Amnesty International ថ្លែងថា ចំនួនចុះថយនៃបណ្តាប្រទេសអាស៊ីដែលបន្ដអនុវត្ដការដាក់ទណ្ឌកម្មប្រហារជីវិត មានអាត្រាកាន់តែខ្ពស់ធ្វើឲ្យមានការព្រួយបារម្ភកាន់តែខ្លាំងនៅឆ្នាំ២០១១។
បារំាង៖ អតីតនាយកអង្គការរូបិយវត្ថុអន្ដរជាតិ លោក Dominique Strauss Kahn កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតតាមផ្លូវការ តាមបទចោទប្រកាន់ថា ពាក់ព័ន្ធនឹងបនស្រ្ដីពេស្យាចារ្យ។
ស៊ូដង់ខាងត្បូង៖ ប្រទេសស៊ូដង់ខាងត្បូងចោទប្រកាន់ប្រទេសស៊ូដង់ថា បានបើកការវាយប្រហារតាមអាកាសថ្ងៃទីពីរមកលើទីកន្លែងសម្បូរទៅដោយប្រេងនៅតាមបណ្ដោយព្រំដែនដែលមានជម្លោះ មួយថ្ងៃក្រោយពីមានការប្រឈមមុខយោធាគ្នារវាងប្រទេសគូប្រជែងទាំងពីរ។