ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក អូបាម៉ា និង លោក លី បង្ហាញ​រណសិរ្ស​រួបរួម​ប្រឆាំង​ទៅ​នឹង​ការ​បៀតបៀន​ជា​យថាហេតុ​ដោយ​នុយក្លេអ៊ែរ​ពី​កូរ៉េខាងជើង


លោក​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា ​​​មើល​តាម​កែវ​យិត​នៅ​តាម​បណ្តោ​យ​ព្រំ​ដែន​គ្មាន​យោ​ធា​​ដែល​បែង​ចែក​ប្រទេស​កូរ៉េ​ទាំង​២ ថ្ងៃ​ទី​២៥ ខែ​មិនា​ ឆ្នាំ២០១២។
លោក​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា ​​​មើល​តាម​កែវ​យិត​នៅ​តាម​បណ្តោ​យ​ព្រំ​ដែន​គ្មាន​យោ​ធា​​ដែល​បែង​ចែក​ប្រទេស​កូរ៉េ​ទាំង​២ ថ្ងៃ​ទី​២៥ ខែ​មិនា​ ឆ្នាំ២០១២។

ប្រធានាធិបតី​ស.រ.អា លោក បារ៉ាក់ អូបាម៉ា និង ប្រធានាធិបតី​កូរ៉េខាងត្បូង លោក​លី ម្យុង បាក់ បាន​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ទីក្រុង សេអ៊ូល កាល​ពី​ថ្ងៃ​អាទិត្យ​នេះ ហើយ បាន​បង្ហាញ​រណសិរ្ស​រួបរួម​មួយ ដើម្បី​ប្រឆាំង​ការ​គម្រាម​ណា​មួយ​ពី​ប្រទេស​កូរ៉េខាងជើង។

នៅ​ក្នុង​សន្និសីទ​កាសែត​រួម​គ្នា​មូយ​នៅ​ក្រោយ​កិច្ច​ប្រជុំ លោក អូបាម៉ា មាន​ប្រសាសន៍​ថា កូរ៉េខាងជើង​នឹង​មិន​សម្រេច​បាន​អ្វី​សោះ ដោយ​ការ​គម្រាម ហើយ​លោក​ថ្លែង​ថា ប្រទេស​កូរ៉េខាងជើង​នឹង​ធ្លាក់​ជ្រៅ​ចូល​ទៅ​ក្នុង​ភាព​ឯកោ បើ​កាល​ណា​ខ្លួន​អនុវត្ដ​ការ​បាញ់​បង្ហោះ​គ្រាប់​រុកកែត​នៅ​ខែ​ក្រោយ។

លោក លី ម៉្យុង បាក់ យល់​ស្រប​ពី​អ្វី​ដែល​ហៅថា ការ​បាញ់​បង្ហោះ​កាំជ្រួច​រយៈចម្ងាយ​ឆ្ងាយ​នោះ ជា​ការ​ញុះញង់ ដែល​គម្រាម​មក​លើ​សន្ដិសុខ​សកល ហើយ​ប្រឆាំង​នឹង​សេចក្ដី​សម្រេច​របស់​អ.ស.ប និង​កិច្ច​ព្រមព្រាង​មួយ​ជាមួយ​ស.រ.អា។

ព័ត៌មាន​អន្តរជាតិ​សំខាន់​ៗ​ផ្សេងទៀត៖

ស.រ.អា/បាគីស្ថាន៖ មន្ដ្រី​យោធា​ស.រអា​និយាយ​ថា មិន​មាន​ទាហាន​អាមេរិកំាង​ណា​មួយ​ទេ ដែល​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​វិន័យ​ពាក់ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​ដោយ​យន្ដហោះ​នៅ​ខែ​វិច្ឆិកា ដែល​សម្លាប់​ទាហាន​បាគីស្ថាន ២៤ នាក់ បណ្ដាល​ឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ធ្លាក់​ចុះ​ដុនដាប។

បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​ Rick Santorum ថ្លែង​ក្នុង​អំឡុងពេលបាន​ទទួល​ជ័យ​ជំនះ​នៅ​ក្នុង​ការ​បោះឆ្នោតនៅ​រដ្ឋ​ Louisiana ថ្ងៃ​ទី​២៣ ខែ​មិនា​ ឆ្នាំ​២០១២។
បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​ Rick Santorum ថ្លែង​ក្នុង​អំឡុងពេលបាន​ទទួល​ជ័យ​ជំនះ​នៅ​ក្នុង​ការ​បោះឆ្នោតនៅ​រដ្ឋ​ Louisiana ថ្ងៃ​ទី​២៣ ខែ​មិនា​ ឆ្នាំ​២០១២។
ស.រ.អា៖ បេក្ខជន​ប្រធានាធិបតី​ពី​គណបក្ស​សាធារណរដ្ឋ លោក រីក សង់តូរូម (Rick Santorum) បាន​ថ្លែង​អំណរគុណ​ក្រុម​អ្នក​គាំទ្រ​របស់​លោក ក្រោយ​ពី​បាន​យក​ជ័យជម្នះ​ក្នុង​រដ្ឋ​លូអ៊ីស្យាណា (Louisiana) ជ័យជម្នះ​លើក​ទី​១១ ក្នុង​ចំណោម​ការ​ប្រកួត​៣៤​លើក ដើម្បី​ទទួល​បាន​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស​សាធារណរដ្ឋ។

ឥណ្ឌា៖ ក្រុម​បះបោរ​ម៉ៅ​និយម​នៅ​ក្នុង​ប្រទេស​ឥណ្ឌា បាន​ដោះលែង​ជនជាតិ​អ៊ីតាលី​ពីរ​នាក់ ដែល​ខ្លួន​បាន​ចាប់​ធ្វើ​ជា​ចំណាប់​ខ្មាំង កាល​ពី​ពីរ​សប្ដាហ៍​មុន​នៅ​ក្នុង​រដ្ឋ​អូរីសា (Orissa)។

ម៉ិកសិច៖ ពួក​អ្នក​កាន់​សាសនា​គ្រិស្ត​និកាយ​រូម៉ាំង​កាតូលិក​រាប់​ពាន់​ម៉ឺន​នាក់​នៅ​ក្នុង​ប្រទេស​ម៉ិកសិក​បាន​ត្រូវ​គេ​រំពឹង​ថា​នឹង​មក​ចូលរួម​ក្នុង​ពិធី ម៉ាស (Mass) ជាមួយ​សម្ដេច​ប៉ាប បេណេដិច (Pope Benedict) នៅ​ថ្ងៃ​អាទិត្យ​នេះ នៅ​លើ​ទី​វាល​ឡេអន (Leon) ជា​ថ្ងៃ​ទី​បី​នៃ​ដំណើរ​ទស្សនកិច្ច​៥​ថ្ងៃ​ របស់​សម្ដេច​ប៉ាប​នៅ​ក្នុង​តំបន់​អាមេរិកឡាទីន ដែល​ព្រះអង្គ​នឹង​ទៅ​ទស្សនា​ប្រទេស​គុយបា​ផង​ដែរ។

ជប៉ុន៖ ទូក​នេសាទ​ត្រី​ដ៏​ធំ​មូយ ដែល​បាន​ត្រូវ​រលក​យក្ស​ស៊ូណាមី​នាំ​ចេញ​ពី​ប្រទេស​ជប៉ុន បាន​ត្រូវ​គេ​មើល​ឃើញ​នៅ​ជិត​ឆ្នេរ​សមុទ្រ​ប្រទេស​កាណាដា​ភាគ​ខាង​លិច។

ជប៉ុន/កាណាដា៖ ជប៉ុន​និង​កាណាដា​បាន​ព្រមព្រាង​គ្នា​កាល​ពី​ថ្ងៃ​អាទិត្យ​ថា នឹង​បើក​ការ​ចរចា​អំពី​កិច្ច​ព្រមព្រាង​ពាណិជ្ជកម្ម​សេរី ដែល​គេ​រំពឹង​ថា​នឹង​នាំ​ទៅ​រក​កតិកាសញ្ញា​មួយ​រវាង​ជប៉ុន​និង​ក្រុម​ប្រទេស​ទាំង​៨ ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​បង្អស់។

កូរ៉េខាងត្បូង៖ សកម្មជន​ការពារ​បរិស្ថាន​នៃ​ប្រទស​កូរ៉េខាងត្បូង​បាន​ធ្វើ​ការតវ៉ា​កាល​ពី​ថ្ងៃ​អាទិត្យ​នេះ ដោយ​អំពាវនាវ​ដល់​មេដឹកនាំ​ពិភពលោក ដែល​ចូលរួម​ក្នុង​សន្និសីទ​កំពូល​ក្នុង​ក្រុង​សេអ៊ូល សុំ​ឲ្យ​បោះបង់​ចោល​ថាមពល​នុយក្លេអ៊ែរ​ទាំង​ស្រុង។

បារាំង៖ ចៅក្រម​បារាំង​បាន​ចេញ​ដីកា​ឲ្យ​ចាប់​ខ្លួន​ដាក់​គុក​បង​ប្រុស​របស់​ឃាតករ​ម្នាក់​ដែល​បាន​សម្លាប់​មនុស្ស​៤​នាក់​នៅ​ក្នុង​សាលារៀន​ជ្វីប​ក្នុង​ក្រុង​ទូលូស កាល​ពី​សប្ដាហ៍​មុន​ខណៈ​ដែល​ព្រះរាជអាជ្ញា ធ្វើ​ការ​ស៊ើបអង្កេត​មក​លើ​លទ្ធភាព​នៃ​ការ​ឃុបឃិត។

វីដេអូថ្មីៗបំផុត

XS
SM
MD
LG