លោកអគ្គលេខាធិការអង្គការសហប្រជាជាតិបាន គីមូន នៅក្នុងជំនួបមួយជាមួយលោកប្រធានាធិបតីកូរ៉េខាងត្បូង លោកលី យុង ប៉ាក់ (Lee Myung-bak) កាលពីព្រឹកថ្ងៃសៅរ៍បានសុំដល់កូរ៉េខាងជើងឱ្យពិចារណាជាថ្មីអំពីផែនការដែលខ្លួនបានប្រកាសថានឹងបង្ហោះអ្វីដែលហោថា «ផ្កាយរណបវិទ្យាសាស្ត្រអនុវត្ត» នៅខែក្រោយ។
សេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយការិយាល័យរបស់លោកបាននិយាយថាលោកបាន គីមូន បានសុំដល់រដ្ឋាភិបាលក្រុងព្យុងយ៉ាងឱ្យធ្វើតាមឱ្យបានពេញលេញនូវសេចក្តីសម្រេចចិត្តដែលមានពាក់ព័ន្ធរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជាពិសេសសេចក្តីសម្រេចចិត្តដែលហាមប្រាម «ការបង្ហោះដែលប្រើប្រាស់បច្ចេកទេសកាំជ្រួចផ្លោង»។ លោកក៏បានសុំដល់កូរ៉េខាងជើងដែរឱ្យពិចារណាជាថ្មីអំពីសេចក្តីសម្រេចរបស់ខ្លួន ដែលពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងកាលពីពេលថ្មីៗនេះរបស់ខ្លួនក្នុងការទប់ចិត្តមិនបង្ហោះកាំ្រជ្រួចមីស៊ីល មានវង់ប្រតិបត្តិការឆ្ងាយ។
កូរ៉េខាងត្បូង៖ ពួកមេដឹកនាំពិភពលោកបានចាប់ផ្តើមធ្វើដំណើរទៅដល់ក្រុងសេអ៊ូលហើយដើម្បីចូលរួមក្នុងសន្និសីទកំពូលសន្តិសុខបរមាណូនៅសប្តាហ៍ក្រោយ។
លោកនាយករដ្ឋមន្ត្រីឥណ្ឌា មែនមូហាន ស៊ីន (Manmohan Singh) បានធ្វើដំណើរតាមយន្តហោះទៅដល់ជាមួយការយកចិត្តទុកដាក់។ លោកបាន បានព្រមានថាភេរវកម្មបរមាណូជាកង្វល់មួយដែលមានតទៅទៀត ហើយត្រូវតែដោះស្រាយមុនពីលោកចេញដំណើរពីក្រុងពីក្រុងញូវដែលី។
ម៉ាលី៖ លោក អាម៉ាដូ សាណូហ្គូ មេដឹកនាំរដ្ឋប្រហារនៅម៉ាលី បានចេញមកអំពាវនាវឱ្យមានការស្ងប់ស្ងៀម ដោយខិតខំព្យាយាមធានារ៉ាប់រងជាថ្មីដល់សាធារណជនដែលមានការប្រយ័ត្នប្រយែងដោយប្រឈមមុខនឹងការលួចប្លន់និងការខ្វះខាតម្ហូបអាហារនិងប្រេងឥន្ធនៈ ហើយថាបេសកកម្មចម្បងរបស់ពួកបុរសរបស់លោកគឺថែរក្សាបូរណភាពដែនដីម៉ាលីនិង «សន្តិសុខរបស់ប្រជារាស្ត្រនិងទ្រព្យសម្បត្តិរបស់ពួកគេ។»
គុយបា៖ សម្តេចប៉ាប Benedict ជួបជាមួយលោកប្រធានាធិបតី Felipe Calderon នៃប្រទេស ម៉ិកស៊ិក កាលពីថ្ងៃសៅរ៍ នៅពេលដែលព្រះប្រមុខព្រះវិហារគ្រឹស្តសាសនានិកាយកាតូលីក បំពេញព្រះរាជទស្សនកិច្ច៥ថ្ងៃក្នុងទ្វីបអាមេរិកទ្បាទីនដែលនឹងនាំព្រះអង្គទៅកាន់គុយបាផងដែរ។
អេហ្ស៊ីប៖ ការប៉ះទង្គិចគ្នាកាលពីពេលថ្មីៗនេះរវាងពួកទាហានអេហ្ស៊ីប និងពួកអ្នកចូលចិត្តកីទ្បាបាល់ទាត់ខឹងសំបាររាប់ពាន់នាក់នៅក្នុងក្រុងកំពង់ផែ ផត សេទ (Port Said) នាប៉ែកខាងជើងនៃប្រទេសជាប់នឹងឆ្នេរសមុទ្រមេឌីទែរ៉ាណេ បានបណ្តាលឱ្យយុវជនម្នាក់ស្លាប់និងមានមនុស្ស៦៨នាក់ទៀតត្រូវរបួស។