ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​អ.ស.ប​ព្រួយបារម្ភ​ខ្លាំង​អំពី​គម្រោង​បាញ់​បង្ហោះ​ម៉ីសីល​របស់​កូរ៉េ​ខាងជើង


លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ បាន គី មូន (Ban Ki-moon) ថ្លែង​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​នៅ​ទី​ក្រុង​ Putrajaya ជិត​ក្រុង​ Kuala Lumpur កាល​ពី​ថ្ងៃ​​​ព្រហស្បតិ៍​ទី​២២​ខែ​មីនា​នេះ។
លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ បាន គី មូន (Ban Ki-moon) ថ្លែង​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​នៅ​ទី​ក្រុង​ Putrajaya ជិត​ក្រុង​ Kuala Lumpur កាល​ពី​ថ្ងៃ​​​ព្រហស្បតិ៍​ទី​២២​ខែ​មីនា​នេះ។

លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ បាន គី មូន (Ban Ki-moon) បាន​សម្តែងនូវ​ការ​ព្រួយ​កង្វល់​ដ៏​ជ្រាលជ្រៅ​អំពី​ផែនការ​របស់​កូរ៉េ​ខាងជើង​ក្នុង​ការ​បាញ់​បង្ហោះផ្កាយ​រណប​ចូល​គន្លង​ជុំវិញ​ផែនដី​ (earth orbit) ហើយ​លោក​បាន​សន្យា​ថា​នឹង​លើក​បញ្ហា​នេះ​ឡើង​នៅ​សន្និសីទ​សន្តិសុខ​នុយក្លេអ៊ែរ​ក្នុង​ទីក្រុង​សេអ៊ូល​ប្រទេស​កូរ៉េ​ខាង​ត្បូង​នៅ​សប្តាហ៍​ក្រោយ។

ថ្លែង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ក្នុង​ប្រទេស​ម៉ាឡេស៊ី លោក​បាន​មាន​ប្រសាសន៍​ថា​ការ​បាញ់​បង្ហោះ​មីស៊ីល​ជា​ការ​គំរាម​កំហែងសន្តិសុខ​ក្នុង​តំបន់​និង​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការ​ជឿន​លឿន​នៅ​ពេល​ថ្មីៗ​នេះ​ដើម្បី​បញ្ចប់​ជម្លោះ​លើ​កម្មវិធី​នុយក្លេអ៊ែ​របស់​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង។

លោក​បាន​បន្ថែម​ដូច្នេះ​ថា «ខ្ញុំ​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កូរ៉េ​ (កូរ៉េ​ខាង​ជើង) ទប់​កុំ​ធ្វើ​សកម្មភាពណា​មួយ​ដែល​ធ្វើ​ឲ្យ​មាន​អស្ថេរភាពដល់​សភាពការណ៍​និង​សន្តិភាព​និង​ស្ថេរភាពនៅ​ក្នុង​ឧបទ្វីប​កូរ៉េ​ហើយ​ការណ៍​នេះ​ជា​ការ​ប្រឆាំង​ស្មារតី​របស់​សហគមន៍​អន្តរជាតិ។»

ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​ដទៃ​ទៀត៖

រដ្ឋមន្ត្រី​មហាផ្ទៃ​បារាំង​លោក Claude Gueant និយាយ​ទៅ​កាន់​អ្នក​យក​ព័ត៌មាននៅ​ទី​ក្រុង​ទូលូស កាល​ពី​ថ្ងៃ​ទី​២២​ខែ​មីនា​ឆ្នាំ​២០១២។
រដ្ឋមន្ត្រី​មហាផ្ទៃ​បារាំង​លោក Claude Gueant និយាយ​ទៅ​កាន់​អ្នក​យក​ព័ត៌មាននៅ​ទី​ក្រុង​ទូលូស កាល​ពី​ថ្ងៃ​ទី​២២​ខែ​មីនា​ឆ្នាំ​២០១២។

បារាំង៖ មន្រ្តី​បារាំង​និយាយ​ថា​ ជន​សង្ស័យ​សម្លាប់​មនុស្ស​៧​នាក់​បាន​ស្លាប់​ហើយ​បន្ទាប់​ពី​មាន​ភាព​មិន​ចាញ់​មិន​ឈ្នះ​អស់​រយៈពេល​ជាង​២៤​ម៉ោង​នៅ​ក្នុង​ទីក្រុង​ ទូលូស(Touslouse) នា​ភាគ​ខាង​ត្បូង​ប្រទេស​មក។

ម៉ាលី៖ ទាហាន​មិន​គោរព​មេបញ្ជាការ​នៅ​ក្នុង​ប្រទេស​ម៉ាលី​និយាយ​ថា ​ពួកគេ​បាន​បញ្ចប់​ការ​គ្រប់គ្រង​ដែល​ខ្វះ​សមត្ថភាព​របស់​ប្រធានាធិបតី​ អាម៉ាឌូ ទូម៉ានី ទួរ៉េ (Amadou Toumani Toure) ហើយ​បាន​លុប​ចោល​រដ្ឋធម្មនុញ្ញ​ជា​បណ្តោះ​អាសន្ន​របស់​ប្រទេស​ម៉ាលី​ដើម្បី​ប្រឆាំង​តវ៉ាចំណាត់ការ​របស់​រដ្ឋាភិបាល​ចំពោះ​ការ​ងើប​បះបោរ​របស់​ពួក ទួរេគ (Tuareg) នៅ​ក្នុង​តំបន់​ភាគ​ខាងជើង​ប្រទេស។

ស៊ីរី៖ លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ Ban Ki-moon មាន​ប្រសាសន៍​ថា ក្រុមប្រឹក្សា​សន្តិសុខ​បាន​បញ្ជូន​សារ​«យ៉ាង​ច្បាស់»​ នៅ​ក្នុង​ការណ៍​ដែល​ខ្លួន​បាន​អនុម័ត​ឯកសារ​មិន​មាន​ចំណង​ផ្លូវ​ច្បាប់​មួយ ​ដែល​អំពាវនាវ​ដល់​រដ្ឋាភិបាល​និង​ពួក​ប្រឆាំង​ស៊ីរី​ឲ្យ​អនុវត្ត​ផែនការ​បញ្ចប់​ជម្លោះ​បង្ហូរ​ឈាម​របស់​ប្រទេស​នោះ។

ភូមា៖ នៅ​ក្នុង​ការ​សហការ​ជាមួយ​រដ្ឋាភិបាល​ភូមា ទីភ្នាក់ងារ​វប្បធម៌​របស់​អង្គការ​សហប្រជាជាតិ​ បាន​រៀបចំ​សិក្ខាសាលា​ដើម្បី​ពិនិត្យ​មើល​ទំនាក់ទំនង​របស់​រដ្ឋាភិបាល​ជាមួយ​បណ្តាញ​ផ្សាយ​ព័ត៌មាន។

ស.រ.អា/កូរ៉េ៖ ប្រធានាធិបតី លី ម៉្យុង បាក់ (Lee Myung-bak) នៃ​ប្រទេស​កូរ៉េ​ខាងត្បូង​និយាយ​ថា​រដ្ឋាភិបាល​របស់​លោក​កំពុង​ខិត​ចូល​កាន់​តែ​ជិតដល់​ការ​ព្រម​ព្រៀង​ជាមួយ​សហរដ្ឋ​អាមេរិក​ដើម្បី​ពង្រីក​ចម្ងាយ​កាំជ្រួច​ផ្លោង​របស់​ខ្លួន​ដើម្បី​ទប់ទល់​ជាមួយ​ប្រទេស​កូរ៉េ​ខាងជើង។

ជប៉ុន៖ ប្រទេស​ជប៉ុន​បាន​ចុះ​ផ្សាយ​ផល​សល់លើស​ពី​ពាណិជ្ជកម្ម​ដែល​គេ​មិន​រំពឹង​ទុក​មួយសម្រាប់​ខែ​កុម្ភៈ​ ដែល​ជា​ការ​បញ្ច្រាស​គ្នា​នឹង​រយៈពេល​៥​ខែ​ដែល​មាន​ការ​ខាត​បង់​យ៉ាង​ខ្លាំង។

ស.រ.អា៖ មនុស្ស​ជាង​១.០០០​នាក់​បាន​ដើរ​ជា​ក្បួនកាល​ពី​ថ្ងៃ​ពុធ​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក​ដើម្បី​ប្រឆាំង​តវ៉ា​ការ​បាញ់​សម្លាប់​ក្មេង​ជំទង់​អាមេរិកាំងដើម​កំណើត​អាហ្វ្រិក​ម្នាក់​កាល​ពី​ខែ​មុន​នៅ​ក្នុង​រដ្ឋ​ ហ្វ្លរីដា (Florida) ដោយ​អ្នក​ឃ្លាំមើល​ម្នាក់។

XS
SM
MD
LG