ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភូមា​អញ្ជើញ​ស.រ.អា និង​សហភាព​អឺរ៉ុប​ឱ្យ​មក​សង្កេតការណ៍​សម្រាប់​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​១ មេសា


លោកស្រី​អោង សាន​ស៊ូជី​ មេដឹកនាំ​គណបក្ស​ប្រឆាំង​​ភូមា ធ្វើ​យុទ្ធនា​ការឃោស​នា​បោះឆ្នោត​។
លោកស្រី​អោង សាន​ស៊ូជី​ មេដឹកនាំ​គណបក្ស​ប្រឆាំង​​ភូមា ធ្វើ​យុទ្ធនា​ការឃោស​នា​បោះឆ្នោត​។

មន្ដ្រី​អាមេរិកាំង និងអឺរ៉ុប​ថ្លែង​ថា គេ​បាន​ត្រូវ​អញ្ជើញ​ឲ្យ​បញ្ជូន​ក្រុម​អ្នក​សង្កេតការណ៍​ដើម្បី​ពិនិត្យ​មើល​ការ​បោះឆ្នោត​ថ្ងៃ​ទី​១ ខែ​មេសា នៅ​ក្នុង​ប្រទេស​ភូមា។

មន្ដ្រី​ផ្លូវការ​នៃ​ស្ថានទូត ស.រ.អា ប្រចាំ​ទីក្រុង​រ៉ង់ហ្គូន (Rangoon) បាន​បញ្ជាក់​អំពី​ការ​អញ្ជើញ​នេះ ដល់ វីអូអេ និង​អង្គការ​ព័ត៌មាន​ដទៃ​ទៀត កាល​ពី​ថ្ងៃ​ពុធ មួយ​ថ្ងៃ​ក្រោយ​ពី​សមាគម​អាស៊ាន​និយាយ​ថា​ខ្លួន​បាន​ទទួល​សេចក្ដី​អញ្ជើញ​ដូច​គ្នា។

ការ​អញ្ជើញ​របស់​ភូមា​កត់​សំគាល់​ពី​ចំនុច​របត់​មួយ​ផ្ទុយ​ពី​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១០​ដែលបាន​នាំ​អំណាច​ដល់​រដ្ឋាភិបាល​គ្រប​ដណ្ដប់​ភាគ​ច្រើន​ដោយ​ក្រុមសម្ព័ន្ធមិត្ដ​ជាមួយ​អតីត​រដ្ឋាភិបាល​យោធា។ តែ​រដ្ឋបាល​ថ្មី​ភូមា​បាន​រៀបចំ​ឲ្យ​មាន​ការ​កែ​ទម្រង់​ជា​ច្រើន​ រាប់​ទាំង​ការ​អនុញាត​ឲ្យ​គណបក្ស​ជំទាស់ និង​មេដឹកនាំ​លោកស្រី អង់ សាន សូជី (Ang San Suu Kyi) ចូលរួម​ក្នុង​ការ​បោះឆ្នោត។

ព័ត៌មាន​អន្តរជាតិ​សំខាន់​ៗ​ផ្សេង​ទៀត៖

ពួក​អ្នក​គាំទ្រ​លោក​ Mitt Romney ​បាន​លើក​បដា​និង​ស្រែក​អបអរ​នៅ​ពេល​បាន​ទទួល​ជ័យ​ជំនះ​។
ពួក​អ្នក​គាំទ្រ​លោក​ Mitt Romney ​បាន​លើក​បដា​និង​ស្រែក​អបអរ​នៅ​ពេល​បាន​ទទួល​ជ័យ​ជំនះ​។
ស.រ.អា៖ បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ លោក មិត រ៉មនី (Mitt Romney) បាន​ទទួល​ជ័យ​ជម្នះ​ដ៏​លើស​លុប​នៅ​ក្នុង​ការ​បោះឆ្នោត​បឋម​នៅ​ក្នុង​រដ្ឋ អ៊ីលីណយ (Illinois) កាល​ពី​ថ្ងៃ​អង្គារ ដោយ​ឈ្នះ​ដឹក​មុខ​ឆ្ងាយ​ពី​គូ​ប្រជែង​ក្នុង​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ។

ស៊ីរី៖ អគ្គលេខាធិការ ​អ.ស.ប លោក បានគីមូន ​បាន​ថ្លែង​សារ​ជា​ថ្មី​ឡើង​វិញ ដោយ​លោក​អំពាវ​នាវ​ឲ្យ​បញ្ចប់​អំពើ​ឃោរឃៅ​នៅ​ក្នុង​ប្រទេស​ស៊ីរី ចំ​ពេល​ដែល​ក្រុមប្រឹក្សា​សន្ដិសុខ​អ.ស.ប កំពុង​ធ្វើ​សេចក្ដី​ព្រាង​គាំទ្រ​បេសកម្ម​របស់​ប្រេសិត​ពិសេស​របស់​អ.ស.ប លោក កូហ្វី អាណាន់ ក្នុង​ការ​បញ្ឈប់​វិបត្ដិ​ស៊ីរី។

ចិន/វៀតណាម៖ អាជ្ញាធរ​ចិន​បាន​ចាប់​ខ្លួន អ្នក​នេសាទ​វៀតណាម​២១​នាក់ នៅ​ជិត​តំបន់​កោះ​ជម្លោះ​ដែល​សម្បូរ​ទៅ​ដោយ​ប្រេងកាត​ក្នុង​សមុទ្រ​ចិន​ភាគ​ខាងត្បូង។

ស.រ.អា/កូរ៉េ៖ មន្ដ្រី​អាមេរិកាំង​បាន​និយាយ​បញ្ជាក់​ថា ប្រធានាធិបតី បារ៉ាក់ អូបាម៉ា នឹង​បំពេញ​ទស្សនកិច្ច​នៅ​តំបន់​គ្មាន​ទាហាន រវាង​កូរ៉េខាងជើង និង​ខាងត្បូង នៅ​ក្នុង​សប្ដាហ៍​ក្រោយ នៅ​ពេល​លោក​ទៅ​ធ្វើ​ទស្សនកិច្ច​ក្នុង​រដ្ឋធានី សេអ៊ូល។

អ៊ីរ៉ង់៖ ស.រ.អា និយាយ​ថា​ប្រទេស​១១​បាន​កាត់​បន្ថយ​ដ៏​ច្រើន​សន្ធឹក​នូវ​ការ​ទិញ​ប្រេង​ពី​ប្រទេស​អ៊ីរ៉ង់ ហើយ និង​មិន​បាន​ត្រូវ​ទទូល​ទណ្ឌកម្ម​ពី​ស.រ.អា​ទេ ដែល​មាន​គោលដៅ​នឹង​ដាក់​គំនៀប​មក​លើ​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់។

ចិន/ស.រ.អា៖ មាន​ចំនួន​និស្សិត​ចិន​កាន់​តែ​ច្រើន​ចូល​មក​សិក្សា​ក្នុង​ស.រ.អា។ តែ​អ្នកជំនាញ​ខាង​ការ​ចុះ​ឈ្មោះ​ក្នុង​សកលវិទ្យាល័យ​ស.រ.អា និយាយ​ថា​និស្សិត​ចិន​ជា​ច្រើន​បាន​ប្រើ​ភ្នាក់ងារ​គ្មាន​ភាព​ស្មោះត្រង់​ដើម្បី​ជួយ​ខ្លួន​ប្រើ​ក្រដាស់​ក្លែងក្លាយ​ក្នុង​ការ​ដាក់​ពាក្យ​ចូល​រៀន។

កូរ៉េ៖ កាល​ពី​ថ្ងៃ​ពុធ​នេះ កូរ៉េខាងជើង​បាន​រិះគន់​មក​លើ​សន្និសីទ​កំពូល​នៅ​ក្នុង​ទីក្រុង​សេអ៊ូល ដោយ​និយាយ​ថា​ការ​ប៉ុនប៉ង​ណា​មួយ​របស់​កូរ៉េខាងត្បូង​ដើម្បី​រំខាន​ដល់​កម្មវិធី​នុយក្លែអ៊ែរ​របស់​កូរ៉េខាង​ជើង ​នឹង​បាន​ត្រូវ​មើល​ឃើញ​ថា​ជា​សេចក្ដី​ប្រកាស​សង្រ្គាម។

ស.រ.អា៖ នាយក​ទីភ្នាក់ងារ​ស.រ.អា ខាង​ការ​អភិវឌ្ឍ​អន្ដរជាតិ​ថ្លែង​ថា​ស.រ.អា នឹង​កាត់​បន្ថយ​ជំនួយ ទៅ​ឲ្យ​បរទេស​ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ព្រមព្រាង​ដើម្បី​ដោះស្រាយ​បញ្ហា​ឱនភាព​ថវិកា។

ចិន៖ ប្រទេស​ចិន​ព្រមាន​ថា​តម្លៃ​ប្រេង​ឡើង​ថ្លៃ​នៅ​ក្នុង​ស្រុក អាច​គម្រាម​ស្ថេរភាព​សង្គម​ក្រោយ​ពី រដ្ឋាភិបាល​ប៉េកាំង​បាន​តម្លើង​តម្លៃ​ប្រេងសាំង​ជា​លើក​ទី​ពីរ​ក្នុង​ពីរ​ខែ​នេះ​មក។

XS
SM
MD
LG