អតីតឆ្មាំគុកបានចង្អុលបង្ហាញអតីតមេដឹកនាំខ្មែរក្រហម នួន ជា មេមនោគមន៍វិជ្ជារបស់ក្រុមខ្មែរក្រហម និងអតីតមេបញ្ជាការផ្ទាល់របស់គាត់ នៃគុកទួលស្លែង ដែលនៅទីនោះមនុស្សជាងមួយម៉ឺននាក់ បានចាត់ទុកថាជាខ្មាំង រួចបានត្រូវធ្វើទារុណកម្ម រួចយកទៅសម្លាប់ចោល។
កាំង ហ្កេកអ៊ាវ ហៅឌុច បានថ្លែងជាកសិណសាក្សី ប្រាប់តុលាការកាលពីថ្ងៃអង្គារ ក្នុងការកាត់ក្ដី នួន ជា អតីតប្រមុខរដ្ឋមានតែឈ្មោះ ខៀវ សំផន និង អតីតរដ្ឋមន្ដ្រីការបរទេស អៀង សារី។ អ្នកទាំងបីជាមេដឹកនាំជាន់ខ្ពស់រស់រានមានជីវិតដែលបានប្រើនយោបាយឃោរឃៅសាហាវយង់ឃ្នងក្នុងរបបគ្រប់គ្រងខ្មែរក្រហមនៅចុងទសវត្សរ៍ឆ្នាំ១៩៧០។
ឌុចបានត្រូវវិនិច្ឆ័យទោសដោយតុលាការឧក្រិដ្ឋកម្មអន្ដរជាតិ ថ្លែងនៅក្នុងសវនាការតុលាការថ្ងៃទីពីរថា នួន ជា ធ្លាប់ជាមេផ្ទាល់របស់គាត់យ៉ាងតិចក៏មួយរយៈដែរក្នុងពេលលោកធ្វើការនៅគុក ស២១។
ឌុច ទទួលស្គាល់ថា បញ្ញវន្ដខ្លះដែលត្រូវចាប់ខ្លួនបញ្ជូនចូលគុក ស២១ មិនមានទោសកំហុសអ្វីសោះ។
ឌុចដែលមិនការពារសកម្មភាពរបស់គាត់បានត្រូវគេរំពឹងថា នឹងផ្ដល់ភស្ដុតាងគន្លឹះឲ្យតុលាការ ដែលដំណើរការរាល់ថ្ងៃក្នុងសប្ដាហ៍នេះ។
ព័ត៌មានអន្តរជាតិសំខាន់ៗដទៃទៀត៖
អាស៊ាន៖ សមាគមនៃប្រទេសអាស៊ាន ថ្លែងថា រដ្ឋាភិបាលភូមាបានចេញសេចក្ដីអញ្ជើញសុំឲ្យ សមាគមនេះបញ្ជូនក្រុមអ្នកសង្កេតការណ៍ ដើម្បីពិនិត្យមើលការបោះឆ្នោតនៅខែក្រោយ។អាស៊ី៖ កាលពីថ្ងៃអង្គារនេះ ប្រទេសចិនបានព្រមានអំពីលទ្ធភាពនៃគ្រោះថ្នាក់កើតឡើងដោយសារការប្រកួតប្រជែងខាងសព្វាវុធនៅតំបន់អាស៊ីក្រោយពីមានសេចក្ដីរាយការណ៍មួយដែលរកឃើញថា តំបន់អាស៊ីប៉ាស៊ីហ្វិក បានឈ្នះអឺរុបជាអ្នកទិញចូលអាវុធច្រើនសន្ធឹក ។
ភូមា៖ អង្គការការពារសិទ្ធិមនុស្ស Human Rights Watch និយាយថា កងកម្លាំងយោធាភូមាបានប្រព្រឹត្ដការរំលោភលើសិទ្ធិមនុស្សជាច្រើនសន្ធឹកក្នុងរដ្ឋកាជិន (Kachin) មួយឆ្នាំក្រោយពីរដ្ឋាភិបាលស៊ីវិលបានឡើងកាន់អំណាចបន្ទាប់ពីរបបគ្រប់គ្រងយោធាដ៏យូរអង្វែង។
អ.ស.ប.៖ គណៈកម្មការអ.ស.ប.ខាងការស្ថាបនាសន្ដិភាពនិយាយថាខ្លួនចង់សហការគ្នាដ៏ជ្រាលជ្រៅជាមួយស្ថាប័នអ.ស.ប.ផ្សេងដទៃ ដើម្បីគាំទ្រប្រទេសនៅក្រោយសង្រ្គាម និងប្រទេសទាំងនោះ អាចយកចំណេញពីមេរៀននៃការពិសោធន៍។
កូរ៉េខាងជើង៖ អង្គការតាមឃ្លាំមើលនុយក្លេអ៊ែររបស់អ.ស.ប.និយាយថា បានទទួលសេចក្ដីអញ្ជើញទៅទស្សនាប្រទេសកូរ៉េខាងជើង ពេលបីឆ្នាំក្រោយពីក្រុមអធិការអ.ស.ប. បានត្រូវបណ្ដេញចេញពីប្រទេសកុម្មុយនីស្ដនោះ។
បារាំង៖ ការតាមដានរកជនប្រដាប់អាវុធអ្នកបាញ់សម្លាប់កុមារបីនាក់និងអាចារ្យជ្វីហ្វម្នាក់នៅក្នុងសាលារៀនជ្វីហ្វមួយនៅក្នុងទីក្រុងទូលូស (Toulouse) ប្រទេសបារាំងកាលពីថ្ងៃច័ន្ទកំពុងដំណើរការ។
អ៊ីរ៉ាក់៖ ការផ្ទុះគ្រាប់បែកផ្ទួនៗគ្នាជាជួរនៅក្នុងក្រុងជាច្រើននៃប្រទេសអ៊ីរ៉ាក់បានសម្លាប់មនុស្សយ៉ាងតិច៣៨នាក់ និងធ្វើឲ្យរបួស១៦០នាក់។
អ.ស.ប.-អាស៊ាន៖ អង្គការសហប្រជាជាតិនិយាយថា ការយល់ព្រមឲ្យមានភាពជាដៃគូជាមួយបណ្តាប្រទេសនៃសមាគមអាស៊ាននៅពេលថ្មីៗនេះ ស្ថិតនៅក្នុងរបៀបវារៈខ្ពស់នៃការចរចាគ្នានៅថ្ងៃអង្គាររវាងអគ្គលេខាធិការអ.ស.ប. បាន គីមូន និងមេដឹកនាំសមាគមអាស៊ាន។
អាមេរិក៖ បេក្ខជនប្រធានាធិបតីពីគណបក្សសាធារណរដ្ឋលោក មីត រ៉ូមនី (Mitt Romney) សង្ឃឹមថា លោកនឹងពង្រីកភាពដឹកមុខគេពីគូប្រជែង លោក រីក សេមតូរូម (Rick Santorum) នៅថ្ងៃអង្គារនេះខណៈដែល ការប្រកួតបានឆ្ពោះទៅកាន់រដ្ឋ អ៊ីលីណយ (Illinois) នៅភាគកណ្ដាលស.រ.អ.។
រុស្ស៊ី៖ រុស្ស៊ីនិយាយថាខ្លួននឹងគាំទ្រសេចក្ដីសម្រេចចិត្ដរបស់ក្រុមប្រឹក្សាសន្ដិសុខអ.ស.ប. ដើម្បីគាំទ្រផែនការសន្ដិភាពនៅក្នុងប្រទេសស៊ីរី របស់ប្រេសិត លោក កុហ្វ៊ី អាណាន់។