សហរដ្ឋអាមេរិកនិយាយថា ប្រទេសកូរ៉េខាងជើងបានយល់ព្រមបញ្ឈប់ការបាញ់កាំជ្រួចវង់ប្រតិបត្តិការឆ្ងាយ ការសាកល្បងនុយគ្លេអ៊ែរ និងសកម្មភាពចម្រាញ់ធាតុអ៊ុយរ៉ានីញ៉ូម។
លោកស្រីរដ្ឋមន្រ្តីការបរទេស ហ៊ីឡារី គ្លីនតុន បានជម្រាបគណកម្មាធិការមួយរបស់សភាកាលពីថ្ងៃពុធថា ក្រុងព្យុងយ៉ាង បានយល់ព្រម អនុញ្ញាតឲ្យអធិការកិច្ចអន្តរជាតិ ចូលទៅបញ្ជាក់និងតាមអង្កេតមើលការបញ្ឈប់ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម និងបញ្ជាក់ថាម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរមួយនៅក្រុងយ៉ុងព្យុងពិតជាលែងដំណើរការមែន។
លោកស្រីថ្លែងជាអាទិ៍ថា អាមេរិកនៅមានការព្រួយបារម្ភយ៉ាងខ្លាំង តែក្រោយមរណភាពរបស់លោកគីម ជុងអ៊ីល អាមេរិកសង្ឃឹមថា មេដឹកនាំថ្មីនឹងណែនាំប្រទេសទៅរកមាគ៌ាសន្តិភាព ហើយសេចក្តីប្រកាសថ្ងៃនេះជាជំហានមួយឆ្ពោះទៅរកទិសដៅត្រឹមត្រូវ។
លោកស្រី គ្លីនតុនធ្វើសេចក្តីប្រកាសនេះ ខណៈពេលដែលក្រុងវ៉ាស៊ីនតោនបន្តគាបសង្កត់ឲ្យកូរ៉េខាងជើងចាប់ផ្តើមកិច្ចចរចាពហុភាគីស្តីពីការកាត់បន្ថយគ្រឿងសព្វាវុធឡើងវិញ ដើម្បីប្តូរយកម្ហូបអាហារដែលត្រូវការជាចាំបាច់សម្រាប់ប្រទេសកុម្មុយនិស្តក្រីក្រមួយនេះ។
កម្ពុជា៖ កាលពីថ្ងៃពុធម្សិលមិញនេះទីស្តីការរដ្ឋមន្រ្តីនៃប្រទេសកម្ពុជា បានធ្វើសេចក្តីស្នើរួមគ្នាដើម្បីដាក់បម្រាមនេសាទនៅក្នុងផ្នែកមួយនៃទន្លេមេគង្គ ក្នុងគោលបំណងការពារសត្វផ្សោតទឹកសាបអំបួរអ៊ីរ៉ាវ៉ាឌី។ នាយកនៃគណកម្មការពាក់កណ្តាលផ្លូវការសម្រាប់ការអភិរក្សសត្វផ្សោតទន្លេមេគង្គ លោកទូច សៀងថាណា ពោលថា ក្រសួងទេសចរណ៍ កសិកម្ម នឹងដឹកនាំក្រឹត្យមួយជូនគណរដ្ឋមន្រ្តីកម្ពុជា ដើម្បីកំណត់សកម្មភាពនេសាទនៅតាមដងទន្លេមេគង្គប្រវែង១៨០គីឡូម៉ែត្រ។
អាហ្វហ្គានីស្ថាន៖ មានមនុស្សយ៉ាងតិច៦នាក់ត្រូវរបួសក្នុងការផ្ទុះគ្រាប់បែកមួយក្នុងរថយន្ត ដែលតម្រង់ទៅរកក្បួនរថយន្តមួយរបស់កងទ័ពបរទេសនៅក្នុងអាហ្វហ្គានីស្ថានភាគខាងត្បូង។
សហរដ្ឋអាមេរិក៖ សេដ្ឋកិច្ចបានលូតលាស់លឿនជាងការគិតស្មានទុកជាងមុនបន្តិច ក្នុងពេលប៉ុន្មានខែចុងក្រោយនៃឆ្នាំ២០១១ នៅពេលដែលប្រាក់ចំណូលបានកើនឡើង ហើយសហគ្រាសបានចាប់ផ្តើមជួលកម្លាំងពលកម្មបន្ថែមទៀត។
អឺរ៉ុប៖ ធនាគារកណ្តាលនៃទ្វីបអឺរ៉ុបបានផ្តល់ប្រាក់កម្ចីចំនួន៧១២ពាន់លានដុល្លារបន្ថែមទៅឲ្យធនាគារចំនួន៨០០នៅពាសពេញអឺរ៉ុប ក្នុងកិច្ចប្រឹងប្រែងថ្មីមួយដើម្បីពង្រឹងសេដ្ឋកិច្ចទ្វីបអឺរ៉ុប ហើយជួយទ្វីបអឺរ៉ុបឲ្យងើបឡើងវិញពីវិបត្តិប្រាក់បំណុលរបស់រដ្ឋាភិបាល។
ស៊ីរី៖ កងកម្លាំងសន្តិសុខស៊ីរីបានធ្វើការវាយប្រហារមួយទៅលើទីក្រុង
ហូម ក្នុងគោលបំណងដើម្បីដណ្តើមយកសង្កាត់ដែលពួកឧទ្ទាមនៅក្រាញកាន់កាប់ កំឡុងពេលការទម្លាក់គ្រាប់បែកជិតមួយខែកន្លងមកនេះ បណ្តាលឲ្យស្លាប់អ្នកស្រុកអស់ជាច្រើនរយនាក់។
សហរដ្ឋអាមេរិក៖ លោកមីត រ៉មនី បេក្ខជនប្រធានាធិបតីអាមេរិកនៃគណបក្សសាធារណរដ្ឋ បានប្តូរការយកចិត្តទុកដាក់របស់លោកទៅរកការបោះឆ្នោតបឋមលើកក្រោយមួយចំនួន នៅក្រោយជ័យជំនះក្នុងរដ្ឋ មីស៊ីហ្កេន និងអារីហ្សូណា។
ចិន៖ ក្រសួងការបរទេសចិនបានចោទពួកអ្នកបំបែកខ្លួនចេញ នៅក្នុងតំបន់ជនជាតិអ៊ុយហ្គ័រ ដែលកំពុងមានចលាចលក្នុងប្រទេសចិនភាគខាងពាយ័ព្យ អំពីការវាយប្រហារលើជនស៊ីវិលក្នុងអំពើហិង្សាមួយ ដែលចិននិយាយថា បានសម្លាប់មនុស្សយ៉ាងតិច២០នាក់ រួមមានភ្នាក់ងារនគរបាលចិន៧នាក់ផងដែរ។
អាហ្វហ្គានីស្ថាន៖ មានមនុស្សយ៉ាងតិច៦នាក់ត្រូវរបួសក្នុងការផ្ទុះគ្រាប់បែកមួយក្នុងរថយន្ត ដែលតម្រង់ទៅរកក្បួនរថយន្តមួយរបស់កងទ័ពបរទេសនៅក្នុងអាហ្វហ្គានីស្ថានភាគខាងត្បូង។