បុរសទីបេត៍ម្នាក់ លោក Sonam Dhargyal អាយុ៤៤ឆ្នាំ បានដុតខ្លួនឯងក្នុងតំបន់ Rebkong ផ្នែកខាងកើតនៃដែនដីទីបេត៍ នៅក្នុងកាយវិការថ្មីៗបំផុតនៃការរឹងទទឹងដែលបានត្រូវប្រើប្រាស់ដោយជនជាតិទីបេត៍ដើម្បីតវ៉ាប្រឆាំងនឹងគោលនយោបាយរបស់រដ្ឋាភិបាលចិន។
ភូមា៖ ទីភ្នាក់ងារព័ត៌មានបារាំង AFP បានផ្សាយថាលោកស្រីអោងសានស៊ូជី មេដឹកនាំក្រុមប្រឆាំងភូមាបានឈោងដៃទៅរកក្រុមអ្នកបោះឆ្នោតអំបូរចិននិងជាអំបូរពួកជនភាគតិចកាលពីថ្ងៃសៅរ៍ នៅក្នុងឃោសនាបោះឆ្នោតមួយក្នុងភាគខាងជើងនៃប្រទេសភូមា នៅមុនការបោះឆ្នោតនៅថ្ងៃទីមួយខែមេសា។
ស៊ីរី៖ របាយការណ៍របស់បណ្តាញផ្សាយព័ត៌មានរដ្ឋ បាននិយាយថាការផ្ទុះគ្រាប់បែកក្នុងទ្បានពីរគ្រឿងបន្តបន្ទាប់គ្នា នៅជិតអាគារសន្តិសុខប៉ូលីសមួយនិងមជ្ឈមណ្ឌលស៊ើបការសម្ងាត់មួយ ក្នុងក្រុងដាម៉ាស់កាលពីថ្ងៃសៅរ៍បានបណ្តាលឱ្យមនុស្សយ៉ាងតិចណាស់២៧នាក់ស្លាប់ មនុស្សជិត១០០នាក់បានត្រូវរបួស អាគារត្រូវបានរងការខូចខាតដោយឃើញដែកថែបដែលរមួលនិងកម្ទេចនៅខាងមុខអាគារ ជាមួយនឹងសាកសពជនរងគ្រោះដែលដាច់ដាចផងដែរ។
ប៉ាគីស្ថាន៖ ពួកប្រពន្ធនិងកូនៗរបស់ អុសាម៉ា ប៊ីន ឡាដេន អតីតមេដឹកនាំអង្គការអាល់កៃដា នឹងជាប់ឃុំឃាំងយូរតទៅទៀតក្នុងប្រទេសប៉ាគីស្ថាន រហូតដល់មានសវនាការមួយនៅថ្ងៃទី២៦ខែមីនា ពីបទចូលមករស់នៅក្នុងប្រទេសប៉ាគីស្ថានដោយខុសច្បាប់។
ប៉ាគីស្ថាន៖ ប្រធានាធិបតី អាស៊ីហ្វ អាលី ហ្សាដារី ( Asif Ali Zardari) ដែលមានបញ្ហាបានសរសើរដល់សមិទ្ធិរបស់លោកដោយបានបង្កើតវេទិកាមួយសម្រាប់ការជជែកដេញដោលគ្នាក្នុងសភាអំពីទំនាក់ទំនងមានភាពតានតឹងរបស់ប្រទេសលោកជាមួយសហរដ្ឋអាមេរិក។
ឥណ្ឌា៖ តាមរកចាប់ខ្លួនជនជាតិអ៊ីរ៉ង់ទីបួនដែលមានទាក់ទិនក្នុងការធ្វើអំពើទុច្ចរិតវាយប្រហារលើពួកអ្នកការទូតអ៊ីស្រាអែល។
ស៊ីរី៖ មានការផ្ទុះគ្រាប់បែកធំៗមួយចំនួនក្នុងប្រទេសស៊ីរីកាលពីប៉ុន្មានខែថ្មីៗនេះនៅពេលដែលរដ្ឋាភិបាលបន្តការបង្ក្រាបលើក្រុមប្រឆាំងដែលបានបណ្តាលឱ្យមនុស្សជាង៨ពាន់នាក់ស្លាប់។
ម៉ាសេដ្ឋាន៖ ពួកមនុស្សប្រមាណ២ពាន់នាក់បានដើរដើម្បីសន្តិភាពនៅក្នុងរដ្ឋធានីនៃប្រទេសនេះ កាលពីថ្ងៃសៅរ៍ដោយអំពាវនាវឱ្យមានការបញ្ឈប់ការវាយប្រហារខាងពូជសាសន៍ដែលបានកើតមានទ្បើងកាលពីពេលថ្មីៗនេះ។