ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទាហាន​អាមេរិក​ដែល​សម្លាប់​រង្គាល​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​មក​ដល់​គុក​នៅ​អាមេរិក​ហើយ


រថ​យន្ត​នេះ​ត្រូវគេ​ជឿ​ជាក់​ថា​​ដឹក​ព្រឹន្ទបាល​ Robert Bales​ចេញ​​ព្រលាន​យន្តហោះអន្តរជាតិ​​ទីក្រុង​ Kansas City ​ថ្ងៃ​សុក្រ​ ទី​១៦​ ខែ​មិនា​ឆ្នាំ​២០១២។​
រថ​យន្ត​នេះ​ត្រូវគេ​ជឿ​ជាក់​ថា​​ដឹក​ព្រឹន្ទបាល​ Robert Bales​ចេញ​​ព្រលាន​យន្តហោះអន្តរជាតិ​​ទីក្រុង​ Kansas City ​ថ្ងៃ​សុក្រ​ ទី​១៦​ ខែ​មិនា​ឆ្នាំ​២០១២។​

យោធា​អាមេរិក​និយាយ​ថា​ទាហាន​អាមេរិកាំង​ដែល​សង្ស័យ​ថា​បាន​បាញ់​សម្លាប់​ពលរដ្ឋ​ស៊ីវិល​អាហ្វហ្គានីស្ថាន​កាល​ពី​ដើម​សប្តាហ៍​នេះ​ត្រូវ​បាន​បញ្ជូន​មក​ដល់​គុក​យោធា​នៅ​ភាគ​កណ្តាល​សហរដ្ឋ​អាមេរិក​ហើយ។

ជនសង្ស័យ​ម្នាក់​ដែល​មាន​ឈ្មោះ រូប៊ឺត បេល (Robert Bales) ត្រូវ​បាន​គេ​បញ្ជាក់​ថា​ជា​ពលបាល ហើយ​នឹង​ត្រូវ​ឃុំ​ឃាំង​ឱ្យ​នៅ​តែ​ម្នាក់​ឯង​ក្នុង​បន្ទប់​មួយ​នៃ​ពន្ធនាគារ​ដែល​មាន​ការ​ការពារ​សន្តិសុខ​យ៉ាង​ខ្លាំង​ក្នុង​បន្ទាយ ហ្វត លីវវ៉ត (Fort Leavenworth) ក្នុង​រដ្ឋ​កាន់សាស។

តុលាការ​នៅ​មិន​ទាន់​បាន​ចោទ​ប្រកាន់​លោក បេល ដែល​មាន​អាយុ​៣៨​ឆ្នាំ​នេះ​នៅឡើយ​ទេ។ ជន​ជាតិ​អាហ្វហ្គានីស្ថាន​បាន​អំពាវ​នាវ​សុំ​ឱ្យ​យក​ខ្លួន​បុរស​នេះ​មក​កាត់​ទោស​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។

កាលពីថ្ងៃ​សុក្រ​នេះ មេធាវី​ស៊ីវិល​របស់​លោក​បាន​និយាយ​ថា​កូនក្តី​របស់​គាត់​ទំនង​ជា​មាន​អាការៈ​តាន​តឹង​ក្នុង​ចិត្ត​ក្រោយ​ពី​បាន​ឃើញយុទ្ធមិត្ត​របស់​គេ​ម្នាក់​ផ្ទុះ​មីន​ដាច់​ជើង​កាល​ពី​មួយ​ថ្ងៃ​មុន​មាន​ការ​បាញ់​សម្លាប់​រង្គាលមនុស្សនៅ​ក្នុង​ខេត្ត កាន់ ដាហា។ ស.រ.អា៖ លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​បាន​ធ្វើ​ការ​អំពាវនាវ​ជា​ថ្មី​ម្តង​ទៀត​ឱ្យ​សភាជាតិ​បញ្ឈប់​ការ​ឧបត្ថម្ភ​ពន្ធ​ដល់​ក្រុមហ៊ុន​ប្រេង​ក្នុង​ខណៈ​ពេល​ដែល​តម្លៃ​សាំង​នៅ​តែ​បន្ត​ឡើង​ថ្លៃ។

ព័ត៌មានអន្តរជាតិសំខាន់​ៗ​ផ្សេងទៀត​៖

ប្រធានាធិបតី​បារ៉ាក់​ អូបាម៉ា​ និយាយ​ពី​ថាមពល​នៅ​មហាវិទ្យា​ល័យ​សហគមន៍ Prince George ក្នុង​ទីក្រុង​ Largo រដ្ឋ​ម៉ារី​ឡែន​ ថ្ងៃ​ទី​១៥​ ខែ​មិនា​ ឆ្នាំ​២០១២។
ប្រធានាធិបតី​បារ៉ាក់​ អូបាម៉ា​ និយាយ​ពី​ថាមពល​នៅ​មហាវិទ្យា​ល័យ​សហគមន៍ Prince George ក្នុង​ទីក្រុង​ Largo រដ្ឋ​ម៉ារី​ឡែន​ ថ្ងៃ​ទី​១៥​ ខែ​មិនា​ ឆ្នាំ​២០១២។
ស.រ.អា៖ លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បារ៉ាក់ អូបាម៉ា កំពុង​ផ្តោត​លើ​យុទ្ធនាការ​ឃោសនាបោះ​ឆ្នោត​ឡើង​វិញកាល​ពី​ថ្ងៃ​សុក្រ​ដោយ​បាន​ជួប​ជាមួយ​នឹង​ក្រុម​អ្នក​រៃ​អង្គាស​ប្រាក់​ដែល​អាច​នឹង​ឧបត្ថម្ភ​លោក​ក្នុង​ទឹកប្រាក់​ដ៏​ច្រើន។ ក្នុង​ខណៈ​ពេល​នេះ​ដែរក្រុម​សាធារណរដ្ឋ​ដែល​សង្ឃឹម​ថា​នឹង​ផ្តួល​លោក​ប្រធានាធិបតី​កំពុង​សម្លឹង​ឆ្ពោះ​ទៅ​ការ​ប្រកួតប្រជែង​ជា​ច្រើន​ទៀត​ដើម្បី​ទទួល​បាន​ការ​តែង​តាំង​ពី​គណបក្ស។

ទីម័រខាងកើត៖ ប្រទេស​ទីម័រ​ខាង​កើត​បាន​រៀប​ចំ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ជា​លើក​ទី​ពីរ​ហើយ​នៅ​ថ្ងៃ​សៅរ៍​នេះ ចាប់​តាំង​ពី​ទទួល​បាន​ឯករាជ្យ​ពី​ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ខែ​ឧសភា​ឆ្នាំ​២០០២។

ហ្វីលីពីន៖ អាជ្ញាធរ​ហ្វីលីពីន​បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ខ្លួន​នឹង​ដាក់​លក់​ដេញ​ថ្លៃ​វិមាន​ពីរ​របស់​អតីត​មេដឹកនាំ​ផ្តាច់ការ លោក ហ្វឺឌីណង់ ម៉ាកូស (Ferdinand Marcos) ក្នុង​តម្លៃ​យ៉ាង​តិច​ណាស់​ក៏​៧,៣​លាន​ដុល្លារ​ដែរ។ នេះ​បើ​តាមសេចក្តីរាយការណ៍​របស់​ទីភ្នាក់​ងារ​ព័ត៌មាន​បារាំង AFP។

ចិន៖ របាយការណ៍​របស់​ក្រុម​ទីបេត៍​ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​បាន​ឱ្យ​ដឹង​ថា​មាន​ព្រះសង្ឃ​មួយ​អង្គ​ទៀត​បាន​ដុត​ខ្លួន​តវ៉ា នៅ​ភាគ​ខាង​កើត​តំបន់​ទីបេត៍​ដើម្បី​ប្រឆាំង​នឹង​គោល​នយោបាយ​របស់​ប្រទេស​ចិន​នៅ​តំបន់​នេះ​ដែល​មាន​ប្រជាពលរដ្ឋ​រស់​នៅ​ច្រើន។

តៃវ៉ាន់៖ ភ្នាក់ងារ​ស៊ើបអង្កេត​របស់​តៃវ៉ាន់​ម្នាក់​ដែល​បាន​ចូលនិវត្តន៍​ត្រូវ​បាន​ចាប់​ខ្លួន​ឃុំ​នៅ​ក្នុង​មន្ទីរ​ឃុំ​ឃាំង​របស់​ប៉ូលិស​ក្រោម​បទ​ចោទ​ប្រកាន់​ថា​បាន​លួង​លោម​អតីត​អ្នក​ធ្លាប់​ធ្វើ​ការ​ជាមួយ​ទៅ​លេង​ប្រទេស​ចិន​ហើយ​បង្ខំ​ពួកគេ​យក​ព័ត៌មាន​សម្ងាត់​។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​បារាំង​AFP។

ម៉ាលី៖ អង្គការ​កាកបាទ​ក្រហម​អន្តរជាតិ​បាន​ព្រមាន​ថា​ស្ថានភាព​នៅ​ភាគ​ខាងជើង​ប្រទេស​ម៉ាលី​កាន់​តែ​អាក្រក់​ឡើង​ៗ សម្រាប់​ជន​ស៊ីវិល​រាប់​ម៉ឺន​នាក់​ដែល​កំពុង​ព្យាយាម​រត់​គេច​ចេញ​ពី​ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​រដ្ឋាភិបាល​និង​ពួកឧទ្ទាម ទួររ៉េក។

XS
SM
MD
LG