ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ជើង​នឹង​ផ្តល់​ពាន​រង្វាន់​អន្តរជាតិ​ដល់​អតីត​ព្រះ​មហាក្សត្រ​ខ្មែរ


ទាហាន​កូរ៉េខាងជើង​ដើរ​ក្បួន​ក្នុង​ពិធី​រំលឹក​ខួប​អតីតមេដឹកនាំ​កូរ៉េខាងជើង លោកគីម ជុងអ៊ីល នៅ​រដ្ឋធានី​ព្យុងយ៉ាង (ថ្ងៃទី១៦ កុម្ភៈ ២០១២)។
ទាហាន​កូរ៉េខាងជើង​ដើរ​ក្បួន​ក្នុង​ពិធី​រំលឹក​ខួប​អតីតមេដឹកនាំ​កូរ៉េខាងជើង លោកគីម ជុងអ៊ីល នៅ​រដ្ឋធានី​ព្យុងយ៉ាង (ថ្ងៃទី១៦ កុម្ភៈ ២០១២)។

កូរ៉េ​ខាង​ជើង​នឹង​ផ្តល់​ពាន​រង្វាន់​អន្តរជាតិ​ គីម អ៊ីលស៊ុង​ ដល់​អតីត​ព្រះ​មហាក្សត្រ​ខ្មែរ​ គឺ​ព្រះ​ករុណា​ នរោត្តម​ សីហនុ​ នៅ​ឱកាស​នៃ​ពិធី​បុណ្យ​ខួប​កំណើត​ ១០០​ឆ្នាំ​របស់​អតីត​មេដឹកនាំ​អមតៈ ​គីម អ៊ីលស៊ុង ដោយ​បាន​ទទួល​ស្គាល់​ព្រះ​ករុណា​ នរោត្តម​ សីហនុ​ ថា​បាន​ចូលរួម​ក្នុង​ការ​ការពារ​បូរណភាព​ប្រទេស​ជាតិ​ សម្រេច​បាន​ភាព​រុងរឿង​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ និង​សន្តិភាព​ពិភពលោក​ ព្រម​ទាំង​ពង្រឹង​មិត្តភាព​និង​សាមគ្គីភាព​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ។

អ្នក​ខាត់ស្បែកជើង​ម្នាក់​អង្គុយ​នៅ​មុខហាង​ទំនិញ​ដែល​បិទទ្វារ​មួយ​ដែល​បាញ់​ដោយ​ផ្ទាំង​គំនូរ នៅ​កណ្តាល​រដ្ឋធានី​អាថែន ប្រទេស​ក្រិក ថ្ងៃទី១២ មីនា ២០១២។
អ្នក​ខាត់ស្បែកជើង​ម្នាក់​អង្គុយ​នៅ​មុខហាង​ទំនិញ​ដែល​បិទទ្វារ​មួយ​ដែល​បាញ់​ដោយ​ផ្ទាំង​គំនូរ នៅ​កណ្តាល​រដ្ឋធានី​អាថែន ប្រទេស​ក្រិក ថ្ងៃទី១២ មីនា ២០១២។

ក្រិក៖ មូលនិធិ​រូបីយវត្ថុ​អន្តរជាតិ​ បាន​យល់​ព្រម​ផ្តល់​ប្រាក់​កម្ចី​ថ្មី​ចំនួន​៣៦​ពាន់​លាន​ដុល្លារ​ ទៅ​ឲ្យ​ប្រទេស​ក្រិក​ ដែល​ជំពាក់​បំណុល ទោះ​ជា​មាន​ពិភាល់​អំពី​ការ​ចាត់​ចែង​នយោបាយ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​ ជា​មួយ​នឹង​ប្រាក់​កម្ចី​ពី​មុន​នោះ​ក៏​ដោយ។លោក​ស្រី​ គ្រឺស្ទីន ឡាហ្គាទ បាន​ថ្លែង​កាល​ពី​សប្តាហ៍​មុន​ថា​ ប្រាក់​កម្ចី​ថ្មី ជា​ការ​ឆ្លុះ​បញ្ចាំង​ពី«ការ​ប្តេជ្ញា​ក្នុង​ការ​ជំពាក់​ទាក់​ទិន»​របស់​ទី​ភ្នាក់ងារ​ ដើម្បី​ជួយ​រដ្ឋាភិបាល​ក្រុង​ អាថែន ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​របស់​ខ្លួន​ នឹង​ជួយ​ដំឡើង​ទ្រព្យសម្បត្តិ​សេដ្ឋកិច្ច​របស់ក្រិក។

ភូមា៖ ទោះ​បី​ជា​មាន​ការ​យល់​ស្រប​ថា ភូមា​មាន​ការ​ជឿន​លឿន​នៅ​ក្នុង​ការ​ធានា​ឲ្យ​មាន​បទ​ឈប់​បាញ់​គ្នា​ជា​មួយ​ក្រុម​ជន​ភាគ​តិច​សំខាន់ៗ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ តែ​ថា​សន្តិភាព​នៅ​ក្នុង​រដ្ឋ​កាឆីន នៅ​មិន​ទាន់​បាន​សម្រេច​ទេ។

ថៃ៖ នឹង​ពិភាក្សា​ជា​មួយកម្ពុជា​អំពី​លទ្ធភាព​នៃ​ការ​ដោះដូរ​អ្នក​ទោស​គ្នា​ ដើម្បី​នាំ​យក​សកម្ម​ជន​ថៃ​ ឈ្មោះ​ វីរ៉ាស៊ុមខ្វាមឃីត​ និង​នាង​ រ៉ាទ្រី ភីផាត់តាណា​ផៃ​ប៊ុន​ ទៅ​វិញ ហើយ​ខាង​កម្ពុជា​អាច​នឹង​ទាមទារ​យក​អ្នក​ទោស​ខ្មែរ​ចំនួន​៤​នាក់​មក​វិញ។

អាហ្វហ្គានីស្ថាន៖ លោក​ប្រធានាធិបតី​ ហាមីទ កាហ្សាយ អំពាវនាវ​ឲ្យ​កងទ័ព​អូតង់​ដក​ថយ​ចេញ​ពី​ភូមិ​ ទៅ​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​វិញ​ បន្ទាប់​ពី​មាន​ការ​បាញ់​សម្លាប់​ជន​ស៊ីវិល​១៦​នាក់ ដោយ​ទាហាន​អាមេរិកាំង​ម្នាក់​ ​នៅ​ភាគ​ខាង​ត្បូង​ ក្នុង​ខេត្ត​កានដាហារ ក្នុង​សប្តាហ៍​នេះ​ ជាមួយ​នឹង​ពេល​ដែល​ពួក​តាលីបាន់​ប្រកាស់​បញ្ឈប់​ការ​ចរចា​ជា​មួយ​ស.រ.អ.​ រហូត​ទាល់​តែ​«អាមេរិក​បញ្ជាក់​ជំហរ​របស់​ខ្លួន​ឲ្យ​ច្បាស់​អំពី​បញ្ហា​នេះ»​ រួម​ទាំង​ការ​ប្តូរ​ឈ្លើយ​សង្គ្រាម​គ្នា​ផង។

ប៉ាគីស្ថាន៖ ជនជាតិ​ ស៊្វីស​ ពីរ​នាក់​ដែល​មាន​ឈ្មោះ អូលីវឺ ដេវីត អូជ និង​ នាង​ ដានេឡា វីទមឺ ត្រូវ​ដោះលែង​មក​វិញ​ បន្ទាប់​ពី​បាន​ជាប់​ការ​ឃុំឃាំង​របស់​ជន​សកម្មប្រយុទ្ធ​តាលីបាន់​អស់​ពេល​ជាង​៨​ខែដោយ​បាន​អះអាង​ថា​ត្រូវ​បាន​គេ​មេ​បញ្ជាការ​ពួក​តាលីបាន់​បង់​ប្រាក់​លោះ​ដើម្បី​ឲ្យ​បាន​ទទួល​ការ​ដោះលែង​អ្នក​ទាំង​ពីរ​នាក់​នេះ​មក​វិញ។​ តែ​គេ​មិន​អាច​បញ្ជាក់​អំពី​ការ​អះអាង​នេះ​ថា​ពិត​ឬ​មិន​ពិត​ បាន​ទេ។

ស៊ីរី៖ សេចក្តី​រាយការណ៍​ព័ត៌មាន​និយាយ​ថា​ មាន​មនុស្ស​យ៉ាង​តិច​ ២៣​ នាក់​បាន​បាត់​បង់​ជីវិត​ នៅ​ពេល​ដែល​កង​កម្លាំងស៊ីរី​បន្ត​ការ​វាយ​បង្ក្រាប​លើ​ក្រុម​ប្រឆាំងឬ«សំណល់​នៃ​ក្រុម​ភេរវករ​ប្រដាប់​អាវុធ»​ ដែល​ត្រូវ​បាន​ហៅ​ដោយ​បណ្តាញ​ព័ត៌មាន​រដ្ឋ កាល​ពី​ថ្ងៃ​ព្រហស្បត៍​នេះ​ ដែល​ជា​ថ្ងៃ​ខួប​ឆ្នាំ​ទី​មួយ​នៃ​ការ​បះ​បោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​លោក​ប្រធានាធិបតី​ បាសារ អាល អាសាដ។​

កុងហ្គោ៖ រដ្ឋអាជ្ញា​ជាន់​ខ្ពស់​ម្នាក់​នៃ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ថ្លែង​ថា​ យោង​តាម​«លក្ខន្តិកៈ​ក្រុង​រ៉ូម»​ លោក​នឹង​សុំ​ឲ្យ​មាន​ការ​ពិន័យទោស​«ជិត​អតិបរមា»​សម្រាប់​បុគ្គល​ឈ្មោះ​ ថមម៉ាស ឡូបានហ្គា ស្តេច​ត្រាញ់​ជាតិ​កុងហ្គោ​ ដែល​តុលាការ​កាត់​សេចក្តី​ឲ្យ​មាន​ទោស​អំពី​ការ​កេណ្ឌ​និង​ការ​ប្រើ​ទាហាន​កុមារ​ក្រោម​អាយុ​១៥​ឆ្នាំ នៅ​ក្នុង​សង្គ្រាម​ស៊ីវិល​ឆ្នាំ​២០០២​ និង​២០០៣​ របស់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ។

ប៉ាគីស្ថាន​៖ លោក​នាយក​រដ្ឋមន្រ្តី​ប៉ាគីស្ថាន​ យូសូហ្វ រ៉ាហ្សា ហ្គឺឡានី ថ្លែង​ថា​ លោក​មិន​សរសេរ​លិខិត​ទៅ​តុលាការ​ស៊្វីសដើម្បី​សុំ​ឲ្យ​បើក​ពាក្យ​បណ្តឹង​រឿង​ពុក​រលួយ​ឡើង​វិញ​ ប្រឆាំង​នឹង​ លោក​ប្រធានាធិបតី​ប៉ាគីស្ថាន​ អាស៊ីហ្វ អាលី ហ្សារដាយ ទោះ​បី​លោក​ដឹង​ថា​លោកនឹង​អាច​ជាប់​ពន្ធនាគារ​៦​ខែ​ ឬ​ទោស​មិន​ធ្វើ​តាម​បញ្ជា​របស់​តុលាការ ព្រោះ​អំពើ​នេះជា​បទ​រំលោភ​លើ​រដ្ឋធម្មនុញ្ញ​ប៉ាគីស្ថាន ដូច​គ្នា​នឹង​អំពើ​ក្បត់​ជាតិ​ គឺ​ជា​អំពើ​ឧក្រិដ្ឋ​មួយ​ដែល​អាច​ទទួល​ទោស​ប្រហារ​ជីវិត។

អេត្យូពី៖ និយាយ​ថា​ កង​កម្លាំង​របស់​ខ្លួន​បាន​វាយ​ប្រហារ​ទៅ​លើ​មូលដ្ឋាន​យោធា​មួយ​នៅ​ក្នុង​ប្រទេស​អេរីទ្រេ ជា​សត្រូវ​របស់​ខ្លួន​ នៅ​ក្នុង​សកម្មភាព​មួយ​ដែល​អេត្យូពី និយាយ​ថា​ជា​ការ​សង​សឹក​ទៅ​វិញ។​

XS
SM
MD
LG