បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ លោក រីក សានតូរុម (Rick Santorum) បានយកជ័យជម្នះក្នុងការបោះឆ្នោតបឋមនៅក្នុងរដ្ឋអាឡាបាម៉ា (Alabama) និង មីសីសីពី (Mississippi) រដ្ឋភាគខាងត្បូង កាលពីថ្ងៃអង្គារដោយបានពង្រឹងគោលជំហររបស់លោកជាអ្នកអភិរក្សនិយម ប្រសើរជាងលោក មិត រូមនី (Mitt Romney) ដែលនាំមុខការប្រកួតយកតំណែងតែងតាំងជាបេក្ខជនប្រធានាធិបតីរបស់គណបក្ស។
លោក សានតូរុម បានយកជ័យជម្នះក្នុងរដ្ឋអភិរក្សនិយមដ៏ខ្លំាងក្លា ហើយ លោក មិត រូមនី ជាប់លេខពីរ រួច ញូត ហ្គីងរីជ (Newt Gingrich) ជាប់លេខបី។ លោក សាននតូរុម អតីត ព្រឹទ្ធសមាជិកពី រដ្ឋផេនីសីលវ៉ានៀ (Pennsylvania) ថ្លែងប្រាប់ក្រុមអ្នកគាំទ្ររបស់លោក ថា ការឃោសនារបស់លោក ធ្វើឡើងដោយជនសាមញ្ញដែលធ្វើកិច្ចការវិសាមញ្ញ។
នេះជាយុទ្ធនាការចេញពីសាមញ្ញជន សម្រាប់តំណែងប្រធានាធិបតី។ អ្នកដែលប្រយុទ្ធតស៊ូខ្លាំង នៅក្នុងយុគបណ្ដាញព័ត៌មានពេលនេះដោយជនសមញ្ញទូទាំងប្រទេសនេះអាចធ្វើអ្វីពិសេសអស្ចារ្យ។
ព័ត៌មានអន្តរជាតិសំខាន់ៗដទៃទៀត៖
កម្ពុជា៖ ប្រទសកម្ពុជាបានរៀបចំឲ្យមានការដេញថ្លៃជាអន្ដរជាតិមកលើវត្ថុបុរាណខ្មែរដោយមានការគាំទ្រពីគ្រឹះស្ថានវត្ថុវិចិត្រសិល្បៈដ៏ល្បីឈ្មោះមួយគឺ គ្រីស្ទី (Christie)។ វត្ថុបុរាណខ្មែរមានតម្លៃខ្ពស់ដែល គេតាមស្វែងរកចង់បាន។
ស.រ.អា៖ លោកស្រីរដ្ឋមន្ដ្រីការបរទេស ហីឡារី គ្លីនតុន ថ្លែងថាទំនាក់ទំនងយុទ្ធសាស្រ្ដរបស់ស.រ.អា ទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិកជាអាទិភាពខ្ពស់បំផុតខណៈដែលស.រ.អា បានប្រែប្រួលពី កិច្ចប្រឹងប្រែងយោធាចេញពី អ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថាន។
ស.រ.អា/អាហ្វហ្គានីស្ថាន៖ រដ្ឋមន្ដ្រីការបរទេសស.រ.អា លោក ឡេអុន ផានេតា (Leon Panetta) ថ្លែងថា អំពើឃោរឃៅកាលពីពេលថ្មីៗនេះ រាប់ទាំងការបាញ់សម្លាប់ឥតរើសមុខនៅក្រៅទីក្រុង កាន់ដាហារ (Kandahar) ប្រព្រឹត្ដដោយទាហានអាមេរិកាំងម្នាក់ នឹងមិនរារាំងស.រ.អា មិនឲ្យបន្ដបេសកម្មរបស់ខ្លួននៅក្នុងប្រទេសអាហ្វហ្គានីស្ថានទេ។
ស៊ីរី៖ អង្គការ Amnesty International ថ្លែងថាពលរដ្ឋស៊ីរីដែលបានត្រូវចាប់ឃុំដោយអាជ្ញាធរ ក្នុងអំឡុងពេលធ្វើការបះបោរប្រឆាំងរបបគ្រប់គ្រងរបស់ប្រធានាធិបតីលោក បាស្សា អាល់ អាសដាដ (Bashar al Assad) បានរងគ្រោះពីការធ្វើទារុណកម្មដ៏រាលដាលដែលអាចចាត់ជាបទឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិ។
ចិន៖ នាយរករដ្ឋមន្ដ្រីចិន បានថ្លែងសង្កត់ធ្ងន់លើសេចក្ដីត្រូវការឲ្យមានការកែទម្រង់នយោបាយ ក្នុងគោលបំណងនឹងធ្វើឲ្យរឹងមាំដល់ការលូតលាស់សេដ្ឋកិច្ច ហើយចៀសវាងការគំរាមមកពីអស្ថិរភាពសង្គម។ សេចក្ដីថ្លែងការណ៍នេះ ប្រហែលជាសន្និសិទកាសែតចុងក្រោយបង្អស់ របស់លោកមុននឹងលោកចូលនិវត្ដន៍នៅក្នុងឆ្នាំក្រោយ។
ចិន៖ សភារបស់ប្រទេសចិន បានអនុម័តមកលើច្បាប់ឧក្រិដ្ឋកម្មមួយ ដែលមានគោលដៅនឹងបណ្តឹងមកលើអំណាចប៉ូលិសក្នុងការចាប់ឃុំដោយសម្ងាត់មកលើជនសង្ស័យ។
ស.រ.អា៖ លោកស្រីរដ្ឋមន្ដ្រីការបរទេសស.រ.អ ហ៊ីឡារី រូដាម គ្លីនតុន បានថ្លែងរំឭកប្រាប់អ្នកការទូតស.រ.អា អំពីភាពចាំបាច់ក្នុងការគាំទ្រសង្គមស៊ីវិល និងអង្គការការពារសិទ្ធិមនុស្សដែលកំពុងត្រូវបានទិតៀនដោយរដ្ឋាភិបាលនៃមជ្ឈឹមបូព៌ា និងតំបន់អាហ្វ្រិកខាងជើង។
ស្វ៊ីស៖ រថយន្ដក្រុងមួយគ្រឿងដឹកអ្នកទេសចរជាតិ បែលហ្ស៊ិក (Belgique) មកផ្ទះវិញពីទីកន្លែងលេងស្គី បានក្រឡាប់នៅក្នុងផ្លូវរូងភ្នំ បណ្ដាលឲ្យមនុស្ស ២៨នាក់ស្លាប់ រួមទាំងក្មេង ២២នាក់ នៅក្នុងប្រទេសស្វ៊ីស។
បង់ក្លាដែស៖ ចំនួនមនុស្សស្លាប់ពីគ្រោះថ្នាក់លិចសាឡាងនៅតំបន់ភាគខាងត្បូងប្រទេសបង់ក្លាដែសកើនដល់១០៥នាក់។