ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គ្រាមនៅ​អាហ្វហ្កានីស្ថាន​មិន​សម​នឹង​ការ​ចំណាយ


៥៤​ភាគរយ​នៃពលរដ្ឋ​អាមេរិកាំង​ទាំង​អស់​ចង់​ឱ្យ​អាមេរិក​ដក​ក្រុម​ទាហាន​ខ្លួន​ចេញ​ពី​អាហ្វហ្គានីស្ថាន។
៥៤​ភាគរយ​នៃពលរដ្ឋ​អាមេរិកាំង​ទាំង​អស់​ចង់​ឱ្យ​អាមេរិក​ដក​ក្រុម​ទាហាន​ខ្លួន​ចេញ​ពី​អាហ្វហ្គានីស្ថាន។

ការ​ស្ទង់​មតិ​មួយ​របស់​ទូរទស្សន៍​ ABC News​ និង​កាសែត​ Washington Post បង្ហាញ​ថា​៦០​ភាគរយ​នៃ​ពលរដ្ឋ​អាមេរិកាំង​មាន​ជំនឿ​ថា​សង្គ្រាម​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​មិនសម​នឹង​ការ​លះបង់​និង​ចំណាយ​ទេ។ ​ការ​ស្ទង់​មតិ​នេះ​បាន​រក​ឃើញ​ថា​មាន​តែ​ប្រជារាស្ត្រ​អាមេរិកាំង​៣៥​ភាគរយ​ទេ​ដែល​មាន​ជំនឿ​ថា​កិច្ច​ខិតខំ​ប្រឹងប្រែង​មួ​យ​ទសវត្សរ៍​មក​ហើយ​នេះ​បង្ហាញ​ថា​មាន​ភាព​សមស្រប​ចំពោះ​ចំណាយ​និង​ការ​បាត់​បង់​ជីវិត​។​

ជា​លើក​ដំបូង​ហើយ​ក្នុង​រយៈពេល​៥​ឆ្នាំ​មក​នេះ​ដែល​ពួក​សាធារណរដ្ឋ​ដែល​បាន​ត្រូវ​សួរ​មតិ​មាន​ចំនួន​ស្មើ​គ្នា​អំពី​ថា​តើ​សង្គ្រាម​នេះ​បាន​បញ្ជាក់​ថាសមនឹងការ​ចំណាយរបស់​វា។

ការ​ស្ទង់​មតិ​នេះ​បញ្ជាក់​ថា​៥៤​ភាគរយ​នៃពលរដ្ឋ​អាមេរិកាំង​ទាំង​អស់​ចង់​ឱ្យ​អាមេរិក​ដក​ក្រុម​ទាហាន​ខ្លួន​ចេញ​ពី​អាហ្វហ្គានីស្ថាន ​ទោះ​បី​ជា​កង​ទ័ព​អាហ្វហ្គានីស្ថាន​គ្មាន​ការ​ហ្វឹកហ្វឺន​ឱ្យ​បាន​គ្រប់​គ្រាន់​ដើម្បី​ធ្វើការ​ប្រយុទ្ធ​ក៏​ដោយ។ តែ​ការ​ស្ទង់​មតិ​នេះ​បាន​រក​ឃើញ​ថា​មនុស្ស​ប្រមាណ៦​នាក់​ក្នុង​បណ្តា​ពួក​ប្រជាធិបតេយ្យ​១០​នាក់​និង​ពួក​ឯករាជ្យ​គាំទ្រ​គោល​ជំហរ​នេះ​ ចំណែក​ឯ​មនុស្ស​៤​នាក់​ក្នុង​បណ្តា​ពួក​សាធារណរដ្ឋ​១០​នាក់​ទ្រទ្រង់​គោលជំហរ​នេះ។

អ្នក​តវ៉ា​បារ៉ែន​ប្រឆាំង​នឹង​រដ្ឋាភិបាល​ស្តាប់​កម្មវិធី​សាសនា​ដែល​ផ្សាយ​តាម​បណ្តាញ​អ៊ីនធឺណេត នៅ​ខាង​ក្រៅ​តង់នៅ Pearl Square ក្នុង​រដ្ឋធានី​ម៉ាណាម៉ា (រូបថត​ឯកសារ ខែ​កុម្ភៈ ២០១១)
អ្នក​តវ៉ា​បារ៉ែន​ប្រឆាំង​នឹង​រដ្ឋាភិបាល​ស្តាប់​កម្មវិធី​សាសនា​ដែល​ផ្សាយ​តាម​បណ្តាញ​អ៊ីនធឺណេត នៅ​ខាង​ក្រៅ​តង់នៅ Pearl Square ក្នុង​រដ្ឋធានី​ម៉ាណាម៉ា (រូបថត​ឯកសារ ខែ​កុម្ភៈ ២០១១)

ពិភពលោក​៖ ក្រុមឃ្លាំ​មើល​បណ្តាញ​ផ្សាយ​ព័ត៌មាន​សាកល​មួយ​បាន​ចេញ​ផ្សាយ​បញ្ជី​នៃ​«​សត្រូវ​របស់​អ៊ីនធឺណេត»​របស់​ពួកគេ​សម្រាប់​ឆ្នាំ​២០១២ ​ដោយ​និយាយ​យោង​ដល់​ប្រទេស​នានា​ដែល​រារាំង​សេរីភាព​នៃ​ការ​និយាយ​ស្តី​បញ្ចេញ​មតិ​ ឬ​ការ​ប្រើប្រាស់អ៊ីនធឺណេត​។​

នៅ​ក្នុង​សេចក្តី​រាយការណ៍​ដែល​បាន​ត្រូវ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន​បាន​និយាយ​ថា​ចលនា​បះបោរ​នៅ​អារ៉ាប់​ដែល​ភាសា​អង់គ្លេស​ហៅ​ថា​ Arab Spring ​បាន​កែប្រែ​មុខ​មាត់​នៃសេរីភាព​អ៊ីនធឺណេត​ Internet ​ដោយ​កត់​សម្គាល់​ថា​ប្រទេស​នា​នា​ដូច​ជា​ប្រទេស​បារ៉ែន​ ជា​ដើម​បាន​រារាំង​មិន​ផ្សាយ​ព័ត៌មាន​និង​ប្រើវិធានការ​សង្កត់​សង្កិន​មួយ​ចំនួន​ដើម្បី​រារាំង​ការ​ធ្វើ​បាតុកម្ម។ ​សេចក្តី​រាយការណ៍​នេះ​ក៏​បាន​និយាយ​ដែរ​ថា​ចលនា​បះបោរ​នៅ​អារ៉ាប់​ Arab Spring ក៏​បាន​នាំ​ឱ្យ​មាន​ការ​បើក​ចំហ​នៃ​រដ្ឋាភិបាល​មួយ​ចំនួន​ដូច​ជា​រដ្ឋាភិបាលលីប៊ី​ជា​ដើម។

អាហ្វហ្គានីស្ថាន៖ ពួក​តាលីបាន់​បាន​សន្យា​ថា​នឹង​សងសឹក​ប្រឆាំង​នឹង​អ្វី​ដែល​ពួក​គេ​ហៅ​ថា«​ពួក​អាមេរិកាំង​ដ៏​សាហាវ​» ​ក្រោយ​ពី​ពលបាលកង​ទ័ពជើង​គោក​អាមេរិកម្នាក់​បាន​បាញ់​កាំភ្លើង​នៅ​ក្នុង​ផ្នែក​ខាង​ត្បូង​នៃ​ប្រទេស​បណ្តាល​ឱ្យ​អ្នក​ស្រុក​ ១៦​នាក់​ស្លាប់​ដោយ​ជា​ច្រើន​នាក់​ជា​ពួក​កុមារ។​

ស៊ីរី៖ រដ្ឋាភិបាល​ស៊ីរី​និង​ពួក​សកម្មជន​បាន​និយាយ​ថា​ជន​ស៊ីវិល​រាប់​សិប​នាក់​បាន​ត្រូវ​សម្លាប់​នៅ​ក្នុង​ក្រុង​ហូម កាល​ពី​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ​ទោះណា​ជា​ភាគី​ទាំង​ពីរ​ឈ្លោះ​ប្រកែក​គ្នា​អំពី​ការ​ទទួល​ខុស​ត្រូវ​ដល់​ម​រណភាព​នៃ​ពួក​ជន​ទាំង​នេះ។​

អ៊ីស្រាអែល​៖ ការ​វាយ​ប្រហារ​តាម​អាកាស​ដោយ​ប្រទេស​អ៊ីស្រាអែល​បាន​បណ្តាល​ឱ្យ​ជនជាតិ​ប៉ាឡេស្ទីន៤នាក់​ស្លាប់​ក្នុង​តំបន់​កាហ្សា ហើយពួក​ជន​សកម្មប្រយុទ្ធ​ ប៉ាឡេស្ទីនបាន​បាញ់​កាំជ្រួច​រ៉ុកកែតថែម​ទៀត​ចូល​ក្នុង​ប៉ែក​ខាង​ត្បូង​អ៊ីស្រាអែល ​ក្នុង​ថ្ងៃ​ទី​បួន​នៃ​អំពើ​ហិង្សា​ដែលនាំ​ឱ្យ​មាន​កង្វល់​ពី​សហគមន៍​អន្តរជាតិ។​

អឺរ៉ុប៖ ពួក​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​នៃ​ក្រុម​ប្រទេស​ទាំង​១៧​ដែល​ប្រើប្រាស់ប្រាក់​អឺរ៉ូ​មាន​គម្រោង​នឹង​យល់​ព្រម​ដល់​ការ​ផ្តល់​ប្រាក់​ជំនួយ​ថ្មី​ៗ​ឱ្យដល់​ប្រទេស​ក្រិក​ដែល​មាន​ទឹក​ប្រាក់​១៧២​ពាន់​លាន​ដុល្លារ ​ទោះ​បី​ជា​ពួក​គេ​កំពុង​មាន​កង្វល់​អំពីអេស៉្បាញ​ ​ដែល​មិន​មាន​ជោគជ័យ​ក្នុង​ការ​សម្រេច​គោលបំណង​របស់​ខ្លួន​ក្នុង​ការ​ធ្វើ​មិនឱ្យ​មាន​ឱនភាព​នៅ​ឆ្នាំ​នេះ។

ឥណ្ឌា៖ សេដ្ឋកិច្ចឥណ្ឌា​បាន​បង្ហាញ​សញ្ញា​នៃ​ការ​រើប​ទ្បើង​វិញ​នៅ​ក្នុង​រយៈពេល​២​ខែ​ដំបូង​នៃ​ឆ្នាំ​២០១២ ​ដោយ​ផលិតកម្ម​ឧស្សាហកម្ម​ក្នុង​ខែ​មករា​បាន​លូតលាស់​ក្នុង​ល្បឿន​លឿន​បំផុត​ក្នុង​រយៈពេល​៧​ខែ ​ហើយ​ការ​លក់​រថយន្ត​ក៏​បាន​កើន​ទ្បើង​ដល់​ចំនួន​ច្រើន​បំផុត​ក្នុង​ខែ​កុម្ភៈ។

XS
SM
MD
LG