ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មួយឆ្នាំ​ក្រោយពី​ការ​រញ្ជួយ​ផែនដី​និង​មហារលក​សមុទ្រ​ស៊ូណាមី​នៅ​ជប៉ុន


ព្រះ​ចៅ​អធិរាជ​អាគីហ៊ីតុ​ ចូលរួម​កាន់​មរណទុក្ខ​និង​ការ​សូត្រ​ធ៌ម​កាល​ពី​ថ្ងៃ​អាទិត្យ​។​
ព្រះ​ចៅ​អធិរាជ​អាគីហ៊ីតុ​ ចូលរួម​កាន់​មរណទុក្ខ​និង​ការ​សូត្រ​ធ៌ម​កាល​ពី​ថ្ងៃ​អាទិត្យ​។​

ជប៉ុនបាន​ស្ថិត​ក្នុង​ភាព​ស្ងាត់​ស្ងៀម​មួយ​រយៈ​កាល​ពី​ថ្ងៃ​អាទិត្យ​ដើម្បី​កំណត់​ខួប​ឆ្នាំ​ទី​មួយ​នៃ​ការ​រញ្ជួយ​ផែនដី​និងមហា​រលក​សមុទ្រ​ស៊ូណាមី កាល​ពី​ឆ្នាំ​ទៅ​មិញ​ដែល​នាំ​ទៅ​កាន់​វិបត្តិ​បរមាណូ​ដ៏​ធ្ងន់ធ្ងរ​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ។​

ព្រះ​ចៅ​អធិរាជ​អាគីហ៊ីតុ​ បាន​ដឹកនាំ​ប្រជារាស្ត្រ​រាប់​លាន​នាក់​ក្នុង​ការ​កាន់​មរណទុក្ខ​និង​ការ​សូត្រ​ធ៌ម​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ក្នុង​ពិធី​មួយ​ផ្សាយ​តាម​ទូរទស្សន៍​ពី​ក្រុង​តូក្យូ​។​

ពួក​បាតុករ​ប្រឆាំង​នឹង​បរមាណូ​រាប់​រយ​នាក់​បាន​ធ្វើការ​ប្រជុំ​មហាជន​នៅ​ទូទាំង​ប្រទេស​អូស្ត្រាលី​កាល​ពី​ថ្ងៃ​អាទិត្យ​ដើម្បី​កំណត់​ខួប​ឆ្នាំ​ទី​មួយ​នៃ​ការ​រញ្ជួយ​ផែនដី​និង​មហា​រលក​សមុទ្រស៊ូណាមី​ ដែល​បាន​បំផ្លិច​បំផ្លាញប្រទេស​ជប៉ុន។​

បុរស​អាហ្វហ្គានីស្ថាន​ចំណាស់​ម្នាក់​អង្គុយ​ជិត​អ្នក​ដែល​បាត់បង់​ជីវិត​ដោយ​ទាហាន​អាមេរិកម្នាក់។
បុរស​អាហ្វហ្គានីស្ថាន​ចំណាស់​ម្នាក់​អង្គុយ​ជិត​អ្នក​ដែល​បាត់បង់​ជីវិត​ដោយ​ទាហាន​អាមេរិកម្នាក់។

អាហ្វហ្គានីស្ថាន៖ ពួក​មន្ត្រី​អាហ្វហ្កានីស្ថាន​និង​ពួក​អ្នក​ឃើញ​ហេតុការណ៍​ដោយ​ផ្ទាល់​បាន​និយាយ​ថា​ទាហានអាមេរិក​ម្នាក់​បានដើរ​ចេញ​ពី​មូលដ្ឋាន​របស់​គាត់ ​ហើយ​បាន​បាញ់​សម្លាប់​ជន​ស៊ីវិល​អាហ្វហ្គានីស្ថាន​យ៉ាង​តិច​ណាស់​១៦​នាក់​នៅ​ក្នុង​ខេត្ត​កាន់ដាហារ​កាល​ពី​ថ្ងៃ​អាទិត្យ។ ​ការ​បាញ់​សម្លាប់​មនុស្ស​នេះ​ជា​ឧប្បត្តិហេតុ​ថ្មី​បំផុត​ក្នុង​បណ្តា​ឧប្បត្តិហេតុ​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ​និង​រដ្ឋាភិបាល​ក្រុងកាប៊ុល​មាន​ភាព​តានតឹង​ខ្លាំង​ទ្បើង​ៗ។​

ប៉ាឡេស្ទីន៖ ការ​វាយ​ប្រហារ​ដោយ​កង​យន្តហោះ​អ៊ីស្រាអែល​បាន​បណ្តាល​ឱ្យ​ជន​ជាតិ​ ប៉ាលេស្ទីន​Palestine បី​នាក់​ស្លាប់​នៅ​ក្នុង​តំបន់ កាហ្សា នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​ថ្មីៗ​បំផុត​ជា​មួយ​ពួក​ជន​សកម្មប្រយុទ្ធ​ដែល​បាន​បាញ់​កាំជ្រួច ​ចូល​ទៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល​ក្នុង​ថ្ងៃ​ទី​បី។​

បារាំង៖ លោក​ប្រធានាធិបតី​បារាំង​នីកូឡាស សាកូហ្ស៊ី​ បាន​មាន​ប្រសាសន៍​ថា​ បារាំង​អាច​ព្យួរ​សមាជិកភាព​របស់​ខ្លួន​ក្នុង​តំបន់​ស្កេនហ្សេន​ ដែល​គ្មាន​ប្រើ​ទិដ្ឋាការ​ក្នុង​សហភាពអឺរ៉ុប បើ​មិនមាន​ការ​ជឿនលឿន​ទៅ​មុខ​ក្នុង​ការ​ត្រួតត្រា​អន្តោប្រវេសន៍​ខុស​ច្បាប់​ក្នុង​ទ្វីប​អឺរ៉ុប​ទេ​នោះ។

ប៉ាគីស្ថាន៖ ពួក​ប៉ូលីស​នៅ​ក្នុង​ផ្នែក​ពាយ័ព្យ​នៃ​ប្រទេសបាន​និយាយ​ថា​អ្នក​ដាក់​គ្រាប់​បែក​អត្តឃាត​ម្នាក់​បាន​ធ្វើការ​វាយប្រហារ​ក្នុង​ពិធី​បុណ្យ​សព​មួយ​ដែលចូល​រួម​ដោយ​អ្នក​នយោបាយ​ប្រឆាំង​នឹង​ពួក​តាលីបាន់​ម្នាក់​កាល​ពី​ថ្ងៃ​អាទិត្យ​បណ្តាល​ឱ្យ​មាន​មនុស្ស​យ៉ាង​ហោច​ណាស់​១៥​នាក់​ស្លាប់។​

ស៊ីរី៖ លោក​ខូហ្វី អាណាន់​ ប្រេសីត​សន្តិភាព​អន្តរជាតិ​បាន​មាន​ប្រសាសន៍​ថា​លោក​មាន​«សុទិដ្ឋិនិយម»អំពី​ដំណោះស្រាយ​នៃ​ចលាចល​ដែល​មាន​រយៈពេល​មួយឆ្នាំ​មក​ ក្នុង​ប្រទេស នៅ​ក្រោយ​កិច្ច​ចរចា​លើក​ទី​ពីរ​ជាមួយ​ប្រធានាធិបតី​បាសារ អាល់​ អាសាដ។ តែ​លោក​បាន​មាន​ប្រសាសន៍​ថា​ការ​ធ្វើឱ្យ​មាន​កិច្ចព្រម​ព្រៀង​ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​ជា​ការ​«តឹងតែង»មួយ​។​

នីហ្សេរីយ៉ា៖ បុរស​ម្នាក់​ត្រូវ​គេ​សង្ស័យ​ថា​ជា​អ្នក​ដាក់​គ្រាប់បែក​អត្តឃាត​បាន​ធ្វើ​ការ​វាយ​ប្រហារ​ទៅ​លើ​ព្រះវិហារ​គ្រឹស្តសាសនា​និកាយ​កាតូលីក​មួយ​ក្នុង​ក្រុង​ចូស នា​ប៉ែក​កណ្តាល​ប្រទេស នីហ្សេរីយ៉ា​ ​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់​បី​នាក់​ស្លាប់។

XS
SM
MD
LG