សហរដ្ឋអាមេរិកបានយល់ព្រមប្រគល់ការត្រួតត្រាមជ្ឈមណ្ឌលឃុំឃាំងយោធាធំជាងគេរបស់ខ្លួនទៅឱ្យអាជ្ញាធរអាហ្វហ្គានីស្ថាន។ កាលពីថ្ងៃសុក្រ លោកឧត្តមសេនីយ៍ អាបដូល រ៉ាហ៊ីម វ៉ាដាក់ រដ្ឋមន្ត្រីការពារប្រទេសអាហ្វហ្គានីស្ថាននិងលោកឧត្តមសេនីយ៍ ចន អេឡែន មេបញ្ជាការយោធាអាមេរិកាំងបានចុះហត្ថលេខាលើអនុស្សារណៈនៃការយល់គ្នាមូយ ដែលតាមរយៈកិច្ចព្រមព្រៀងយុទ្ធសាស្ត្រនេះ គុកនៅជិតមូលដ្ឋានកងទ័ពអាកាស បាក្រាម ក្នុងខេត្ត ផាវ៉ាន និងអ្នកទោស៣ពាន់នាក់ក្នុងគុកនេះនឹងត្រូវផ្ទេរឱ្យឋិតនៅក្រោមការត្រួតត្រារបស់ប្រទេសនេះវិញក្នុងរយៈពេល៦ខែទៀត។
ស៊ីរី៖ លោកស្រី វ៉ាឡឺរៀ អាមស ប្រធានផ្នែកមនុស្សធម៌នៃអ.ស.ប.បានមានប្រសាសន៍កាលពីថ្ងៃសុក្រពួកមន្ត្រីស៊ីរី«បានសុំឱ្យមានពេលវេលាថែមទៀត»ដើម្បីពិចារណាអំពីកិច្ចព្រមព្រៀងមួយដែលនឹងអនុញ្ញាតឱ្យអ.ស.ប.ជួយពួកជនរងគ្រោះស៊ីរី យ៉ាងតិចណាស់១ម៉ឺន១ពាន់នាក់ ដែលបានរងគ្រោះខ្វះទីជម្រក ដោយសារការបង្ក្រាបរបស់រដ្ឋាភិបាលដែលកំពុងមានធ្វើលើក្រុមអ្នកប្រឆាំង។
អ៊ីរ៉ង់៖ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាណាយ៉ាហ៊ូ បានមានប្រសាសន៍ថាលោកនឹងផ្តល់ការដាក់ទណ្ឌកម្មអន្តរជាតិប្រឆាំងនឹងអ៊ីរ៉ង់ តែមិនគ្រោងធ្វើការវាយប្រហារមួយលើរោងចក្របរមាណូរបស់អ៊ីរ៉ង់ក្នុងរយៈពេល«ប៉ុន្មានថ្ងៃឬប៉ុន្មានអាទិត្យ»ខាងមុខនេះទេ។
សហរដ្ឋអាមេរិក៖ វិស័យពាណិជ្ជកម្មក្នុងស.រ.អ.បានបង្កើនប្រាក់បៀវត្សច្រើនជាងការទាយទុកជាមុនកាលពីខែកុម្ភៈ ចំនួនមនុស្សដែលបានត្រូវជួលឱ្យធ្វើការក្នុងខែមករាបានទ្បើងដល់២សែន៨ម៉ឺន៤ពាន់នាក់ នៅពេលដែលអត្រាមនុស្សគ្មានការងារធ្វើនៅតែដដែលគ្មានការប្រែប្រួលទេចាប់តាំងពីអត្រា៨,៣កាលពីខែមករា។
សហរដ្ឋអាមេរិក៖ អត្រាមនុស្សគ្មានការងារធ្វើជាបារ៉ូម៉ែត្រមួយអំពីស្ថានភាពនៃសេដ្ឋកិច្ចស.រ.អ.ដែលជាសដ្ឋកិច្ចធំជាងគេបំផុតក្នុងពិភពលោកត្រូវបានគេប្រើប្រាស់ជាញឹកញាប់។ ជាប្រវត្តិសាសស្ត្រ អត្រាមនុស្សគ្មានការងារធ្វើមានប្រមាណ៥ភាគរយនៅក្នុងប្រទេសបានកើនឡើងជាលំដាប់ដល់១០ភាគរយចាប់ពីមានវិបត្តិសេដ្ឋកិច្ចសកលនៅឆ្នាំ២០០៨។អាត្រា១០ភាគរយនេះ បានបន្តរហូតដល់មានការចុះថយមក៩ភាគរយកាលពីថ្មីៗនេះ។
ក្រិក៖ និយាយថាភាគច្រើននៃអ្នកឱ្យខ្ចីប្រាក់ឯកជនក្នុងប្រទេសដោយមានរួមបញ្ចូលទាំងស្ថាប័នហិរញ្ញវត្ថុផងដែរបានយល់ព្រមដល់កិច្ចព្រមព្រៀងប្តូរសញ្ញាប័ណ្ណមួយដើម្បីជួយលប់ចោលបំណុលចំនួន១៤២ពាន់លានដុល្លារនិងចៀសវៀងការគ្មានប្រាក់សងបំណុលនៅពេលបន្ទាប់មកទៀតក្នុងខែនេះ។
ហ្ស៊ីមបាវ៉េ៖ លោកនាយករដ្ឋមន្ត្រី មរហ្គាន ធីស្វានហ្គីរ៉ៃបានមានប្រសាសន៍ថាពួកមេដឹកនាំយោធារបស់ប្រទេសបាននិយាយថាមិនអនុញ្ញាតឱ្យនរណាម្នាក់ក្រៅពីលោកប្រធានាធិបតី រូប៊ឺត មូហ្គូបេគ្រប់គ្រងប្រទេសទេ ទោះណាជានរណាឈ្នះឆ្នោតក៏ដោយ។
អ៊ីតាលី៖ បានសម្តែងកំហឹងថាការប៉ុនប៉ងជួយសង្គ្រោះចំណាប់ខ្មាំងអង់គ្លេសម្នាក់និងអ៊ីតាលីម្នាក់ក្នុងប្រទេស នីហ្សេរីយ៉ាបានធ្វើដោយគ្មានទិន្នន័យរបស់ផងខ្លួន។