ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ចង់​ឲ្យ​ចិន​ដើរ​«តួនាទី​ស្ថាបនា»​ក្នុង​កិច្ចការ​អន្តរជាតិ


លោកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) ថ្លែង​នៅ​ក្នុង​សន្និសីទ​អាមេរិក-ចិន នៅ​ក្នុង​វិទ្យាស្ថាន​សន្តិភាព​សហរដ្ឋ​អាមេរិក (US Institute of Peace) នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ង​ព្រហស្បតិ៍​ទី​៧​មិនា។
លោកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) ថ្លែង​នៅ​ក្នុង​សន្និសីទ​អាមេរិក-ចិន នៅ​ក្នុង​វិទ្យាស្ថាន​សន្តិភាព​សហរដ្ឋ​អាមេរិក (US Institute of Peace) នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ង​ព្រហស្បតិ៍​ទី​៧​មិនា។

លោកស្រី​ ហ៊ីឡារី​ គ្លីនតុន​ រដ្ឋមន្ដ្រី​ក្រសួង​ការបរទេស​ស.រ.អ.​សុំ​ឲ្យ​ប្រទេស​ចិន​ប្រើ​ឥទ្ធិពល​កើន​ច្រើន​ឡើង​ក្នុង​សាកលលោក​ដើម្បី​ដើរ​«តួនាទី​ស្ថាបនា»​នៅ​ក្នុង​កិច្ចការ​ពិភពលោក។

លោកស្រី​គ្លីនតុន​ថ្លែង​ដូច្នេះ​កាល​ពី​ថ្ងៃ​ពុធ​នៅ​ទីក្រុង​វ៉ាស៊ីនតោន ក្នុង​ពិធី​មួយ​សម្គាល់​ខួប​ឆ្នាំ​ទី​៤០​នៃ​ទស្សនកិច្ច​មិន​ធ្លាប់​មាន​ពី​មុន​មក​របស់​លោក​ប្រធានាធិបតី​ រីឆាត និកសុន (Richard Nixon) ​ទៅ​ប្រទេស​ចិន​នៅ​ឆ្នាំ​១៩៧២។

លោកស្រី​និយាយ​ថា​ «ការ​ឆ្លើយ​តប​របស់​ប្រទេស​ចិន​នៅ​ពេល​ខ្លះ ​គឺ​ចង់​ធ្វើ​ជា​ប្រទេស​មាន​អំណាច​ផង​ ហើយ​ពេល​ខ្លះ​ទៀត​ចង់​ធ្វើ​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ផង។»

ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​ដទៃ​ទៀត៖

លោក កូហ្វ៊ី អាណាន់ អតីត​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ។
លោក កូហ្វ៊ី អាណាន់ អតីត​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ។

ស៊ីរី៖ ប្រេសិត​ពិសេស​នៃ​សម្ព័ន្ធភាព​អារ៉ាប់​អ.ស.ប.​សម្រាប់​ប្រទេស​ស៊ីរី​ លោក​ កូហ្វ៊ី អាណាន់​ (Kofi Annan) និយាយ​ថា​ ការ​ប្រើ​កម្លាំង​អាវុធ​នៅ​ក្នុង​ប្រទេស​នេះ​នឹង​ធ្វើ​ឲ្យ​ស្ថានការណ៍​កាន់តែ​អាក្រក់​ឡើង។

លោក​អាណន់​និយាយ​ដូច្នេះ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ នៅ​ទី​ក្រុង​ឡឺគែរ​ ដែល​នៅ​ទីនោះ​លោក​ជួប​ជាមួយ​លោក​ ណាប៊ីល អេឡារ៉ាប៊ី​ (Nabil Elaraby) អគ្គលេខាធិការ​នៃ​សម្ព័ន្ធភាព​អារ៉ាប់។ អតីត​នាយក​អ.ស.ប.​រូបនេះ​គ្រោង​អញ្ជើញ​ទៅ​ប្រទេស​ស៊ីរី​នៅ​ដំណាច់​សប្តាហ៍​នេះ។

អ៊ីរ៉ង់៖ ក្រុម​អ្នក​ការទូត​បស្ចឹម​ប្រទេស​និយាយ​ថា​ រូបភាព​តាម​ផ្កាយ​រណប​ដែល​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្ដរជាតិ​បាន​ពិនិត្យ​មើល​ បាន​បង្ហាញ​រថយន្ដ​កាមីញ៉ុង ​និង​យាន​ដឹក​ជញ្ជូន​ដី​ធំៗ​ នៅ​ឯ​ទី​កន្លែង​យោធា​នៅ​ប្រទេស​អ៊ីរ៉ង់​ ដែល​ជា​ការ​ផ្ដល់​សញ្ញា​ថែម​ទៀត​ថា​ប្រទេស​អ៊ីរ៉ង់​អាច​ប្រឹងប្រែង​បោស​សម្អាត​រោងចក្រ ​Parchinរបស់​ខ្លួន​ ស្ថិត​នៅ​ភាគ​អាគ្នេយ៍​នៃ​ទី​ក្រុង​តេហេរ៉ង់​ មុន​នឹង​អនុញ្ញាតិ​ឲ្យ​ក្រុម​នុយគ្លេអ៊ែរ​អ.ស.ប.​មាន​ការ​ត្រួត​ពិនិត្យ។

រុស្ស៊ី៖ បណ្ដាញ​ផ្សាយ​ព័ត៌មាន​រុស្ស៊ី​ឲ្យ​ដឹង​ថា​ ប្រទេស​ចិន​ឈាន​ជិត​ទៅ​ដល់​ការ​ព្រមព្រៀង​អំពី​អាវុធ​យ៉ាង​សំខាន់​មួយ​ជាមួយ​រដ្ឋាភិបាល​ប្រទេស​រុស្ស៊ី​ដែល​នឹង​បង្កើន​កងទ័ព​អាកាស​របស់​ខ្លួន​ដោយសារ​យន្ដហោះ​ចម្បាំង​ថ្មី​របស់​រុស្ស៊ី​ចំនួន​៤៨។

កូរ៉េ​ខាង​ជើង៖ នៅ​ទី​ក្រុង​ប៉េកាំង ​ការ​ចរចា​គ្នា​ពីរ​ថ្ងៃ​បាន​ឈប់​មួយ​រយ:ពេល​សិន​ ដោយ​គ្មាន​ការ​ព្រមព្រៀង​គ្នា​ដើម្បី​ឲ្យ​ស.រ.អ.​បញ្ជូន​ជំនួយ​ស្បៀង​អាហារទៅ​ឲ្យ​ប្រទេស​កូរ៉េ​ខាង​ជើង។

លោក​ Robert King​ អ្នក​ចរចា​ភាគី​ស.រ.អ.​ និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រទេស​ទាំង​ពីរ​នេះ​មាន​ការ​ជឿនលឿន​ល្អ​អំពី​ការ​ព្រមព្រៀង​គ្នា​ផ្ដល់​ស្បៀង​អាហារ​គ្រា​អាសន្ន​២៤០.០០០​តោន​ ហើយ​ថា​លោក​នឹង​វិល​ត្រឡប់​មក​ទី​ក្រុង​វ៉ាស៊ីនតោន​វិញ​ដើម្បី​ជជែក​គ្នា​អំពី​លទ្ធផល​នោះ។

កូរ៉េ​ខាង​ត្បូង៖ ទី​ភ្នាក់​ងារ​ព័ត៌មាន​ AFP រាយការណ៍​ថា​ កងទ័ព​កូរ៉េ​ខាង​ត្បូង​បាន​ធ្វើ​សមយុទ្ធ​យោធា​ដោយ​ប្រើ​ប្រាស់​គ្រាប់​កាំភ្លើង​មែនទែន​ នៅ​ក្បែរ​ព្រំដែន​ជាមួយ​ប្រទេស​កូរ៉េ​ខាងជើង​ដែល​មាន​ភាព​តានតឹង​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ ប្រទេស​កូរ៉េ​ខាងជើង​គំរាមកំហែង​ចង់​ធ្វើ​សមយុទ្ធ​ឆ្លើយ​តប​វិញ។

ថៃ៖ អាជ្ញាធរ​ថៃ​ចាប់​បាន​សត្វ​នៅ​រស់​ជាង​២០០​ក្បាល​ ដែល​ក្នុង​នោះ​មាន​រួម​ទាំង​សត្វ​ខ្លា​ តោ​ និង​សត្វ​ជិត​ផុត​ពូជ​មួយ​ចំនួន​ផង​ នៅ​ក្នុង​ការ​វាយ​លុក​ចូល​កន្លែង​អ្នក​លក់​សត្វ​ព្រៃ​ដោយ​ខុស​ច្បាប់​មួយ​កន្លែង​កាល​ពី​ថ្ងៃ​ពុធ​នេះ។

ឥណ្ឌូនេស៊ី៖ ទី​ភ្នាក់ងារ​ព័ត៌មាន​ AFP រាយការណ៍​ថា ​ច្បាប់​ថ្មី​មួយ​នៅ​ក្នុង​ប្រទេស​ ឥណ្ឌូនេស៊ី​ដែល​ដាក់​កំណត់​លើ​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​ជំនួញ​របស់​ក្រុមហ៊ុន​បរទេស​នៅ​ក្នុង​ឧស្សាហកម្ម​រ៉ែ​របស់​ឥណ្ឌូនេស៊ី​ចំនួន​៤៩​ភាគរយ​នោះ​ ប្រហែល​ជា​នឹង​ធ្វើ​ឲ្យ​ក្រុម​អ្នក​វិនិយោគដែល​វិនិយោគ​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​ឧស្សាហកម្ម​នេះ​ មាន​ការ​រួញរា។ នេះ​បើ​តាម​មតិ​របស់​អ្នក​ជំនាញ​ក្នុង​វិស័យ​ឧស្សាហកម្ម​រ៉ែ។

XS
SM
MD
LG