ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយករដ្ឋមន្ដ្រី​អ៊ីស្រាអែល​ស្វែង​រក​ការ​គាំទ្រ​នៅ​អាមេរិក


លោក​ប្រធានាធិបតី​សរអ បារ៉ាក់ អូបាម៉ា ជួប​ពិភាក្សា​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu នៅ​ក្នុង​សេតវិមាន​​កាល​ពី​ថ្ងៃ​ទី​៥ ខែ​មិនា​កន្លង​ទៅ​នេះ។
លោក​ប្រធានាធិបតី​សរអ បារ៉ាក់ អូបាម៉ា ជួប​ពិភាក្សា​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu នៅ​ក្នុង​សេតវិមាន​​កាល​ពី​ថ្ងៃ​ទី​៥ ខែ​មិនា​កន្លង​ទៅ​នេះ។

នាយករដ្ឋមន្ដ្រី​អ៊ីស្រាអែល ​លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ​ត្រូវ​កំណត់​នឹង​ជួប​ពិភាក្សា​ជាមួយ​អ្នកតាក់តែង​ច្បាប់​អាមេរិក​ និង​លោកស្រី ​រដ្ឋមន្ដ្រី​ការ​បរទេស​ ហ៊ីឡារី គ្លីនតុន​ នៅ​ថ្ងៃ​អង្គារ​នេះ ​នៅ​ពេល​លោក​ជិត​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​លោក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ​ដែល​ពោរពេញ​ទៅ​ដោយ ​ការ​ស្វែងរក​មធ្យោបាយ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​កម្មវិធី​នុយក្លេអ៊ែរ​ចម្រូងចម្រាស​របស់​អ៊ីរ៉ង់។​

នៅ​ថ្ងៃ​ច័ន្ទ​ នៅ​ឯ​សេតវិមាន ​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា ​អំពាវនាវ​ឲ្យ​លោក​ណេតាន់យ៉ាហ៊ូ ​ផ្ដល់​ពេល​ច្រើន​ថែម​ទៀត​ ដើម្បី​ឲ្យ​ការ​ដាក់​ទណ្ឌកម្ម​មាន​ប្រសិទ្ធភាពមក​លើ​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់។​

មេដឹកនាំ​អ៊ីស្រាអែល​ថ្លែង​សង្កត់​មក​លើ​សិទ្ធិ​របស់​អ៊ីស្រាអែល​ដើម្បី​ការពារ​ខ្លួន​ឯង​ ដោយ​ប្រើ​វិធានការ​យោធា។ លោក​ថ្លែង​ថា៖ «យើង​រង់ចាំ​ការ​ទូត​ដំណើរការ​សិន​ហើយ​យើង​ចាំ​ប្រសិទ្ធភាព​នៃ​ការ​ដាក់​ទណ្ឌកម្ម​ តែ​យើង​ទាំង​អស់​គ្នា​មិន​អាច​ចាំ​យូរ​ទៀត​បាន​ទេ។ តាង​នាម​ជា​នាយក​រដ្ឋមន្ដ្រី​អ៊ីស្រាអែល​ខ្ញុំ​នឹង​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​របស់​ខ្ញុំ​រស់​នៅ​ក្នុង​ការ​វិនាស​សាបសូន្យ​ទេ។»

ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​ដទៃ​ទៀត៖

មន្ត្រីស្ថានីយ៍​បោះឆ្នោត​ម្នាក់​បង្ហាញ​ម៉ាស៊ីន​បោះឆ្នោត​អេឡិកត្រូនិក នៅ​ស្ថានីយ៍​រាប់​សន្លឹក​ឆ្នោត​មួយនៅ​ក្រុង​ឡាក់ណៅ (Lucknow) ប្រទេស​ឥណ្ឌា​ កាល​ពី​ថ្ងៃ​ទី​៦​ខែ​មិនា​ឆ្នាំ​២០១២។
មន្ត្រីស្ថានីយ៍​បោះឆ្នោត​ម្នាក់​បង្ហាញ​ម៉ាស៊ីន​បោះឆ្នោត​អេឡិកត្រូនិក នៅ​ស្ថានីយ៍​រាប់​សន្លឹក​ឆ្នោត​មួយនៅ​ក្រុង​ឡាក់ណៅ (Lucknow) ប្រទេស​ឥណ្ឌា​ កាល​ពី​ថ្ងៃ​ទី​៦​ខែ​មិនា​ឆ្នាំ​២០១២។

ឥណ្ឌា៖ លទ្ធផល​ដំបូង​ចេញ​ពី​ការ​បោះឆ្នោត​ក្នុង​រដ្ឋ​៥​នៃ​ប្រទេស​ឥណ្ឌា​បង្ហាញ​ឲ្យ​ឃើញ​ការ​ចាញ់​សន្លឹក​ឆ្នោត​ច្រើន​របស់​គណបក្ស​ដឹកនាំ​ប្រទេស​គឺ​គណបក្ស​សមាជ​ (Congress Party) ដែល​ចាញ់​សំឡេង​ច្រើន​នៅ​ក្នុង​រដ្ឋ​ឧត្តរប្រទេស​ (Uttar Pradesh)​ ដែល​ជា​រដ្ឋ​មាន​មនុស្ស​រស់​នៅ​ច្រើន​ជាង​គេ​របស់​ប្រទេស​ឥណ្ឌា។​

ភូមា៖ ក្រុម​ភូមា​នាំមុខ​គេ​មួយ​នៅ​បរទេស​និយាយ​ថា​ រដ្ឋាភិបាល​គាំទ្រ​ដោយ​យោធានៅ​ក្នុង​ប្រទេស​ភូមា​ ចាត់ចែងការ​ជា​ធម្មតា​ ចំពោះ​រឿង​អ្នក​ទោស​នយោបាយទោះ​បី​ជា​មាន​ការ​ដោះលែង​អ្នកទោស​សតិ​អារម្មណ៍​រាប់​រយ​នាក់​ក៏​ដោយ​ កាល​ពី​ដើម​ឆ្នាំ​នេះ។​

ចិន៖ រដ្ឋមន្ដ្រី​ការបរទេស​ចិន​បាន​ព្រមាន​សហរដ្ឋ​អាមេរិក​ ឲ្យ​គោរព​អត្ដប្រយោជន៍​សំខាន់ៗ​របស់​ប្រទេស​ចិន​ ដូច​ជា​ រឿង ​តៃវ៉ាន់ ​និង​ទីបេតិ៍ ​ខណៈ​ដែល​ប្រទេស​ទាំង​ពីរ​ខិតខំ​ស្ថាបនា​ឲ្យ​មាន​ការ​ទុកចិត្ដ​គ្នា​ទៅ​វិញ​ទៅ​មក។​

រុស្ស៊ី៖ មេដឹកនាំ​គណបក្ស​ជំទាស់​នៅ​ក្នុង​ប្រទេស​រុស្សី​លោក​ Alexei Navalny​ បាន​សន្យា​ថា​ នឹង​មាន​យុទ្ធនាការ​មិន​គោរព​អាជ្ញាធរ​ស៊ីវិល​ដើម្បី​ប្រឆាំង​នឹង​អ្វី​ដែល​លោក​ហៅ​ថា​ ជា​ការ​លួច​យក​កន្លែង​ប្រធានាធិបតី​ក្នុង​ការ​បោះឆ្នោត​ជាតិ​ប្រព្រឹត្ដ​ដោយ​លោក វ្លាឌីមៀរ ពូទីន (Vladimir Putin)។​

ភូមា៖​ មេដឹកនាំ​គណបក្ស​សម្ព័ន្ធភាព​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ លោកស្រី​ អ៊ុងសានស៊ូជី​ អំពាវនាវ​ដល់​សមាជិក​ដ៏​មាន​ឥទ្ធិពល​របស់​យោធា​ កាល​ពី​ថ្ងៃ​អង្គារ​ សុំ​ឲ្យ​គាំទ្រ​គណបក្ស​របស់​លោកស្រី ​ក្នុង​ការ​បោះឆ្នោត​នៅ​ខែ​មេសា​ នៅ​ពេល​លោកស្រីឃោសនា​រកសំឡេង​ឆ្នោត ។​

ថៃ៖ យោង​ទៅ​តាម​ទី​ភ្នាក់ងារ​ព័ត៌មាន​បារាំង ​AFP​ ប្រទេស​ថៃ​នឹង​សង​ជំងឺចិត្ដ​ ២៥០.០០០​ដុល្លារ​ដល់​គ្រួសារ​អ្នក​ថតរូប​ឲ្យ​កាសែត​ជនជាតិ​ជប៉ុន​ដែល​បាន​ត្រូវ​បាញ់​សម្លាប់​នៅ​ពេល​មាន​ការ​វាយ​បង្រ្កាប​មក​លើ​ក្រុម​បាតុករ​ នា​ទី​ក្រុង​បាងកក​កាល​ពី​ពីរ​ឆ្នាំ​មុន។ នេះ ​បើ​តាម​ពាក្យ​របស់​នាយករដ្ឋមន្ដ្រី​ថៃ​ លោកស្រី​ យីងឡាក់ ​ស៊ីណាវ៉ាត្រា។​

ស៊ីរី៖ ​ជនជាតិ​ស៊ីរី​ដែល​រត់​ចូល​ទៅ​ក្នុង​ប្រទេស​ជិតខាង​លីបង់ ​ថ្លែង​ថា​ គេ​មាន​ការ​ភ័យខ្លាច​អំពី​ការ​កាប់​សម្លាប់​មក​លើ​រូប​ខ្លួន​ បើ​គេ​ស្ថិត​នៅ​ក្នុង​ទីក្រុង​ហូម​តទៅ​ទៀត​ នៅ​ពេល​ដែល​កងកម្លាំង​យោធា​របស់​រដ្ឋាភិបាល​ បើក​ការ​វាយ​លុក​ចូល​ទៅ​ក្នុង​ទី​ក្រុង​នោះ។​

កូរ៉េ​ខាងជើង៖ ក្រុម​អ្នក​តាក់តែង​ច្បាប់​អាមេរិក ​បាន​ចូលរួម​ជា​មួយ​ជន​រត់ចោល​ប្រទេស​កូរ៉េខាងជើង​ដើម្បី​អំពាវនាវ​ដល់​ប្រទេស​ចិន​ សុំ​មិន​ឲ្យ​បញ្ជូន​ជនភៀស​ខ្លួន​ទាំង​នោះ​ទៅ​ឲ្យ​ប្រទេស​កូរ៉េ​ខាងជើង​វិញ​ទេ។​

អាមេរិក៖ ក្រុម​អ្នក​បោះឆ្នោត​បាន​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​ស្ថានីយ៍​បោះឆ្នោត​នៅ​ក្នុង​រដ្ឋ​១០​ របស់​ស.រ.អ. ​នៅ​ថ្ងៃ​អង្គារ​ ហៅ ​Super Tuesday ​ដើម្បី​តែងតាំង​បេក្ខជន​នៅ​ក្នុង​ថ្ងៃ​ដ៏​សំខាន់​បំផុត ​នៃ​ការ​ប្រកួត​ដើម្បី​ជ្រើសតាំង​ជា​បេក្ខជន​ប្រធានាធិបតី​អាមេរិក​ពី​គណបក្ស​សាធារណរដ្ឋ។

អ៊ីរ៉ង់៖ ចិន​និយាយ​ថា​ ខ្លួន​នឹង​គាំទ្រក្នុង​ការ​ដោះស្រាយ​រឿង​នៃ​កម្មវិ​ធី​នុយក្លេអ៊ែរ​របស់អ៊ីរ៉ង់​តាម​រយៈ​ការ​ចរចា​គ្នា​ដែល​ជា​ទស្សន​ដូច​គ្នា​ ធ្វើ​ឡើង​ដោយ​ប្រធានាធិបតី​អាមេរិក​បារ៉ាក់ អូបាម៉ា ​កាល​ពី​សប្ដាហ៍​មុន។

ជប៉ុន៖ កាលពី​ថ្ងៃច័ន្ទ​ អគ្គ​លេខាធិការ អ.ស.ប. លោក ​បាន គីមូន ​បាន​សរសើរ​ដល់​ជន​រស់រាន​មាន​ជីវិត​ជប៉ុន​ដែល​មាន​ចិត្ដ​ស៊ូទ្រាំ​ពី​ការ​រង​ទុក្ខ​វេទនា​ដោយ​សារ​ការ​រញ្ជួយ​ផែនដី​និង​រលក​ស៊ូណាមី​ ដែល​បាន​បំផ្លាញ​ប្រទេស​ជប៉ុន​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​ខួប​មួយ​ឆ្នាំ​នៃ​មហន្ដរាយ។

កូរ៉េ​ខាង​ជើង៖ កូរ៉េខាងជើង​បាន​ធ្វើ​ការ​សមយុទ្ធ​យោធា​ ដោយ​ប្រើគ្រាប់​កំាភ្លើង​សុទ្ធ​ក្នុង​សប្ដាហ៍​នេះ​នៅ​ជិត​តំបន់​ជម្លោះ​នៃ​ដែន​ទឹក​ជា​មួយ​កូរ៉េ​ខាង​ត្បូង​ បុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​ខ្លួន​បាន​រិះគន់​ធ្ងន់ធ្ងរ​មក​លើ​សរអ ​ដែល​បាន​ធ្វើ​ការ​សមយុទ្ធ​យោធា​រួម​ជាមួយ​កូរ៉េ​ខាងត្បូង។​

XS
SM
MD
LG