ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ពូទីន​កំពុង​ស្វះស្វែង​ដើម្បីទទួល​បាន​តំណែង​ប្រធានាធិបតី​សារ​ជា​ថ្មី


ជន​ជាតិ​រុស្ស៊ី​បោះឆ្នោត​នៅ​ស្ថានីយ​បោះឆ្នោត​​កណ្តាល​ទីក្រុង​ម៉ូស្គូ​ ថ្ងៃ​ទី​៤ ខែ​មិនា​ ឆ្នាំ​២០១២។
ជន​ជាតិ​រុស្ស៊ី​បោះឆ្នោត​នៅ​ស្ថានីយ​បោះឆ្នោត​​កណ្តាល​ទីក្រុង​ម៉ូស្គូ​ ថ្ងៃ​ទី​៤ ខែ​មិនា​ ឆ្នាំ​២០១២។

ពលរដ្ឋ​រុស្ស៊ី​កំពុងតែ​ទៅ​បោះឆ្នោតក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី ដែល​ទំនងជា​នឹង​នាំ​លោក វ្លាឌីមៀរ ពូទីន (Vladimir Putin) ឱ្យ​ត្រលប់​មក​កាន់​រដ្ឋាភិបាល​វិមាន​ក្រិមឡាំង (Kremlin) វិញ សម្រាប់​កំណត់ត្រា​អណត្តិ​ទី​៣​របស់​លោក។

អ្នក​ស្ម័គ្រចិត្ដ​តាមដាន​មើល​ការ​បោះឆ្នោត​ចំនួន​ជាង​ ២០០,០០០​នាក់​ បាន​ពិនិត្យ​មើលយ៉ាង​ដិត​ដល់ ដល់​ការ​បោះឆ្នោត​ដោយ​សង្ឃឹម​ថា​នឹង​អាច​បញ្ចៀស​ការ​បន្លំ​សន្លឹកឆ្នោត​បាន​ ដូចដែល​គេ​ធ្លាប់​ឃើញ​មាន​នៅ​ពេល​បោះឆ្នោត​តំណាងរាស្ដ្រ​កាល​ពី​ថ្ងៃ​ទី​ ៤ ខែ ធ្នូ។

អ្នក​ប្រើប្រាស់​បណ្ដាញ​អ៊ីនធឺណេត​ជាង ៦ សែន​នាក់​ផ្សេង​ទៀត បាន​ចុះ​ឈ្មោះ​ដើម្បី​តាមដានមើល​កាមេរ៉ា​ដែល​បាន​ដំឡើង​នៅ​គ្រប់​បណ្តា​ស្ថានីយ៍បោះឆ្នោត​ជិត​១០០,០០០​កន្លែង។

ការ​ស្ទង់មតិ​មុន​ការ​បោះឆ្នោត​មួយ ទស្សទាយ​ថា​លោក ពូទីន ​នឹង​យក​ជ័យ​ជម្នះ​យ៉ាង​តិច​ ទទួល​បាន​សម្លេង​៦២​ភាគរយ ដែល​គ្រប់គ្រាន់ ដោយ​មិន​បាច់​បោះឆ្នោត​លើក​ទី​ពីរ។

ព័ត៌មានអន្តរជាតិ​សំខាន់​ៗ​ផ្សេងទៀត៖

លោក Mitt Romney​ បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​ធ្វើ​យុទ្ធនាការ​ឃោស​នា​បោះឆ្នោត​នៅ​ទីក្រុង​ Bellevue រដ្ឋ​វ៉ាស៊ីនតោន​។
លោក Mitt Romney​ បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​ធ្វើ​យុទ្ធនាការ​ឃោស​នា​បោះឆ្នោត​នៅ​ទីក្រុង​ Bellevue រដ្ឋ​វ៉ាស៊ីនតោន​។
ស.រ.អា៖ អតីត​អភិបាល​រដ្ឋ ម៉ាសាឈូសេត (Massachusetts) លោក មិត រ៉មនី (Mitt Romney) បាន​ទទួល​ជ័យជម្នះ​យ៉ាង​ងាយស្រួល​នៅ​ក្នុង​រដ្ឋ​វ៉ាស៊ីនតោន (Washington) ក្នុង​ការ​បោះឆ្នោត​របស់​គណបក្ស​សាធារណរដ្ឋ នាំ​ឲ្យ​ការ​ឃោសនា​នយោបាយ​ដ៏​មាំទាំ​របស់​លោក​ឆ្ពោះ​ទៅ​រក​ការ​ប្រកួតប្រជែង​មួយ​ដែល​ហៅថា ថ្ងៃ​អង្គារ​ដ៏​អស្ចារ្យ (Super Tuesday) ក្នុង​រដ្ឋ​ចំនួន​១០​នៅ​សប្តាហ៍​ក្រោយ​នេះ។

ប៉ូឡូញ៖ មន្ដ្រី​សង្គ្រោះ​បន្ទាន់​ក្នុង​ប្រទេស​ប៉ូឡូញ ​និយាយ​ថា មាន​រទេះភ្លើង​ពីរ​គ្រឿង​បាន​ប៉ះ​ទង្គិច​គ្នា មុខ​ទល់​នឹង​មុខ បណ្ដាល​ឲ្យ​មនុស្ស ១៥ នាក់​ស្លាប់ ហើយ ៥៤ នាក់​ផ្សេង​ទៀត​របួស។

កុងហ្គោ៖ ពួក​អ្នក​សាក្សី​នៅ​ក្នុង​រដ្ឋធានី​របស់ សាធារណរដ្ឋ ​កុងហ្គោ និយាយ​ថា​មាន​ការ​ផ្ទុះ​យ៉ាង​តិច​ចំនួន​៣ ដែល​ធ្វើ​ឲ្យ​កក្រើក​ទីក្រុង ប្រេស្សាវីល (Brazzaville) កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ។

ភូមា៖ លោកស្រី អង់ សាន ស៊ូជី (Aung San Suu Kyi) មេ​ដឹកនាំ​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​បាន​ថ្លែង​អំណរគុណ​ដល់​ប្រទេស កាណាដា និង បស្ចិម​ប្រទេស​ដទៃ​ទៀត ដែល​បាន​រក្សា​ទណ្ឌកម្ម ​មក​លើ​ភូមា​ដោយ​លោកស្រី​មាន​ប្រសាសន៍​ថា​ប្រទេសទាំង​នោះបានជួយសម្រួលការ​ផ្លាស់​ប្តូររបស់ប្រទេសនេះទៅ​រកលទ្ធិ​ប្រជាធិបតេយ្យ។

ហ្គីណេ៖ មនុស្ស​ប្រមាណ ៥០ នាក់ បាន​ស្លាប់ ​និង ២០ ​នាក់​ទៀត​របួស​ក្នុង​គ្រោះ​ថ្នាក់មួយនៅក្នុងប្រទេស​ហ្គីណេភាគខាង​កើតកាល​ពីថ្ងៃសៅរ៍។

ចិន៖ អ្នក​ភូមិ​ដែល​បាន​បះបោរ​ប្រឆាំង​នឹង​មេដឹកនាំ​ពុករ​លួយ​កុម្មុយនិស្ដ​ចិន​បាន​ទៅ​បោះឆ្នោត​ក្នុង​ជុំ​ទី​ពីរ កាល​ពី​ថ្ងៃ​អាទិត្យ​នេះ ក្នុង​ការ​បោះឆ្នោត​ពីរ​ថ្ងៃ​ដែល​ជា​កំណត់​សម្គាល់ ក្នុង​របប​ផ្តាច់ការ​ក្នុង​រដ្ឋ​ដែល​មាន​គណបក្ស​តែ​មួយ​គត់។

ហ្វីលីពីន៖ ប៉ូលិស​និយាយ​ថា មាន​អ្នក​ទេសចរណ៍​ជាតិន័វវែស​ម្នាក់​និង​អ្នក​បើកបរ​យន្ដហោះ​ហ្វីលីពីន​ម្នាក់​បាន​ស្លាប់​និង បរទេស​៣​នាក់​ទៀត របួស ក្នុង​គ្រោះថ្នាក់​ធ្លាក់​យន្ដហោះ​នៅ​តំបន់​កណ្ដាល​ប្រទេស​ហ្វីលីពីន កាល​ពី​ថ្ងៃ​អាទិត្យ។

ចិន៖ បណ្ឌិតសភា​របស់​ប្រទេស​ចិន ថ្លែង​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា​ការ​តម្លើង​ចំណាយ​យោធា របស់​ប្រទេស​ចិន គឺ​សមហេតុ​សមផល បើ​យោង​ទៅ​តាម​កត្ដា​ជា​ច្រើន។

វីដេអូថ្មីៗបំផុត

XS
SM
MD
LG