ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េខាងជើង​ចោទ​អាមេរិកថា​មាន​យុទ្ធសាស្ត្រ​មុខ២


នាវា​ចម្បាំង​កូរ៉េខាងត្បូង​ត្រូវបាន​គេឃើញ​នៅឯទីតាំងមួយ​នៅ​ជិត​ភាគ​ខាងលិច​កោះយឿនព្យុងរបស់​កូរ៉េខាងត្បូង ដែល​នៅជិត​ដែន​សមុទ្រ​ដ៏ចំរូងចំរាស់​របស់​ជាមួយ​កូរ៉េខាងជើង នៅ​ថ្ងៃទី២០ កុម្ភៈ ២០១២។ កូរ៉េខាងត្បូង​បាន​ធ្វើសមយុទ្ធយោធា​ដោយ​ប្រើ​សព្វាវុធ​ផ្ទាល់​ពីកោះចំនួន
នាវា​ចម្បាំង​កូរ៉េខាងត្បូង​ត្រូវបាន​គេឃើញ​នៅឯទីតាំងមួយ​នៅ​ជិត​ភាគ​ខាងលិច​កោះយឿនព្យុងរបស់​កូរ៉េខាងត្បូង ដែល​នៅជិត​ដែន​សមុទ្រ​ដ៏ចំរូងចំរាស់​របស់​ជាមួយ​កូរ៉េខាងជើង នៅ​ថ្ងៃទី២០ កុម្ភៈ ២០១២។ កូរ៉េខាងត្បូង​បាន​ធ្វើសមយុទ្ធយោធា​ដោយ​ប្រើ​សព្វាវុធ​ផ្ទាល់​ពីកោះចំនួន

ក្នុង​សន្និសីទ​កាសែត​មួយ​ក្នុង​ក្រុង​ព្យុង​យ៉ាង​កាល​ពី​ថ្ងៃ​សៅរ៍ កូរ៉េ​ខាង​ជើង​បាន​បរិហារ​រិះគន់​អាមេរិក ​ដោយ​ចោទ​ប្រកាន់​ថា​សមយុទ្ធ​ជាមួយ​កូរ៉េ​ខាង​ត្បូង​បង្ហាញ​ថា​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មិន​ម៉ត់ចត់​ទេ​អំពី​សន្តិភាព។

លោក​ឧត្តមសេនីយ៍​ទោ​ ខ្វាក ឆុយ ហ៊ុយ នៃ​គណកម្មការ​ការពារ​ជាតិ​របស់​កូរ៉េខាង​ជើង​បាន​មាន​ប្រសាសន៍​ថា «អាកប្បកិរិយា​ពិត​ប្រាកដ​របស់​អាមេរិកគឺ​មាន​មុខ​ពីរ ដោយ​ទាមទារ​ឱ្យ​មាន​កិច្ច​ចរចា​គ្នា​នៅ​លើ​ផ្ទៃ​ខាង​លើ នៅ​ពេល​ដែល​មាន​គោលដៅ​រំលំ​ខាង​យោធា​ដៃគូ​សន្ទនារបស់​ខ្លួន​ពី​ក្រោយ​ខ្នង។» លោក​ក៏​បាន​ព្រមាន​ដែរ​ថា​ក្រុម​ទាហាន​កូរ៉េ​ខាង​ជើង​ប្រុងប្រៀប​រួច​ស្រេច​ហើយ​ដើម្បី​ «ស្រោច​ភ្លើង​នៃ​ការ​សង​សឹក» ទៅ​លើ​កងកម្លាំងអាមេរិក។

កាល​ពី​ថ្ងៃ​សៅរ៍ ​ទូរទស្សន៍​របស់​រដ្ឋ​របស់ប្រទេស​នេះបាន​បង្ហាញ​រូប​នៃ​មេដឹកនាំ​កូរ៉េខាង​ជើង​ គឺម ជុង អ៊ុន ទៅ​ទស្សនាទី​បញ្ជាការ​កាំជ្រួច​មីស៊ីលយុទ្ធសាស្ត្រ​របស់​ប្រទេស។

លោកស្រី​អោង​សាន ​ស៊ូជី​ មេដឹកនាំ​ក្រុម​ប្រឆាំង​ភូមា​
លោកស្រី​អោង​សាន ​ស៊ូជី​ មេដឹកនាំ​ក្រុម​ប្រឆាំង​ភូមា​

ភូមា៖ លោកស្រី​អោង​សាន ​ស៊ូជី​ មេដឹកនាំ​ក្រុម​ប្រឆាំង​ភូមា​បាន​ចាក​ចេញ​ពី​ការ​ប្រជុំ​មហាជន​ធំ​បំផុត​មួយ នៅ​ក្នុង​ក្រុង​ធំ​ទី២​របស់​ប្រទេសគឺក្រុង​មែនដាឡេយ ក្នុង​បណ្តា​ការ​ប្រជុំ​ធំ​បំផុត​នៃ​ការ​ឃោសនា​បោះឆ្នោត​ ដោយ​បាន​មាន​ប្រសាសន៍​ប្រាប់​ពួក​សហការី​ថា​លោកស្រី​មិន​ស្រួល​ខ្លួន ក្រោយ​ពីបានមាន​ប្រសាស​ន៍​ទៅ​ហ្វូង​មនុស្ស​បាន​បី​បួន​នាទី​។

ពួក​វេជ្ជបណ្ឌិត​និង​ពួក​សហការី​បាន​និយាយ​ថា​គេ​បាន​នាំ​លោកស្រី​ទៅ​កាន់​បន្ទប់​មួយ​ក្នុង​សណ្ឋាគារ​ដើម្បី​សម្រាក ​ហើយ​លោក​ស្រី​មាន​ស្ថានភាព​ល្អ​ប្រសើរ​ជាង​មុន។​

ប៉ាគីស្ថាន៖ មាន​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​អត្តឃាត​មួយ បាន​កើត​មាន​ឡើង​នៅ​ក្នុង​ផ្នែក​ពាយ័ព្យ​ប្រទេស​កាល​ពី​ថ្ងៃ​សៅរ៍​ បណ្តាល​ឱ្យ​ប៉ូលីស​ម្នាក់​ស្លាប់​និង​ធ្វើឱ្យ​របួស​សមាជិក​សភា​ក្នុង​មូលដ្ឋាន​ម្នាក់។​ ការ​ផ្ទុះ​នេះ ត្រូវ​បាន​រាយការណ៍​ឲ្យ​ដឹង​ថា​បាន​កើត​ឡើង​នៅ​ជិត​ក្បួន​កុងវ័រ​របស់​លោក​ អាហ្វថេប ខាន សឺបោប នៅ​ក្នុង​ដំណើរ​វិល​ត្រទ្បប់​មក​ពី​ការ​ធ្វើ​ការ​ប្រជុំ​មហាជន​ខាង​នយោបាយ​មួយ។

អាហ្វហ្គានីស្ថាន៖ កាសែត​របស់​អាមេរិកដ៏សំខាន់​មួយ​ផ្សាយ​ថា​ព្រឹត្តិការណ៍​មួយ​ចំនួន​ដែល​នាំ​ទៅ​កាន់​ការ​ដុត​គម្ពីរ កូរ៉ាន នៅ​ឯ​មូលដ្ឋាន​មួយ​នៃ​អង្គការ​អូតង់​នៅ​អាហ្វហ្គានីស្ថាន​កាល​ពី​ខែ​មុន​អាច​ត្រូវ​បញ្ឈប់​បាន​ «ជាមួយ​គ្រោះថ្នាក់​អកុសល​ ការ​វិនិច្ឆ័យ​មិន​បាន​ដិតដល់​និង​ការ​មិន​អើពើ​ដល់​ទម្រង់ការ។»

ស៊ីរី៖ គណៈកម្មាធិការ​អន្តរជាតិ​កាកបាទ​ក្រហម​បាន​ជំរុញ​អាជ្ញាធរ​ស៊ីរី​ឱ្យ​អនុញ្ញាត​ឱ្យ​ក្រុម​អ្នក​ធ្វើការផ្នែក​ផ្តល់​ជំនួយ​ចូល​ទៅ​ក្នុង​សង្កាត់​ Baba Amr ​ដែល​មាន​វិបត្តិ​នៃ​ក្រុង​ហូម (Homs) ក្នុង​ប្រទេស​ ​នៅ​ពេល​ដែល​កង​កម្លាំង​រដ្ឋាភិបាល​នៅ​តែ​បន្ត​បាញ់ផ្តក់​លើ​ក្រុង​នេះ​កាល​ពី​ថ្ងៃ​សៅរ៍។

រុស្ស៊ី៖ ប្រជារាស្ត្រ​កំពុងទៅ​បោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​នេះ តាម​ពេលវេលា​ក្នុង​មូលដ្ឋាននៅរុស្ស៊ី ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ដែល​គេ​រំពឹង​ថា​លោក​នាយករដ្ឋមន្ត្រី វីឡាមែរ ពូទីន នឹង​ឈ្នះ​ឆ្នោត​វិល​ត្រទ្បប់​មក​កាន់​តំណែង​ប្រធានាធិបតី​វិញ ​ទោះណា​ជា​មាន​បាតុកម្ម​មិន​ធ្លាប់​មាន​ពី​ពេល​មុន​ប្រឆាំង​នឹង​លោក​និង​គណបក្ស​ រួប​រួម​រុស្ស៊ី (United Russia Party) ដែល​ជា​គណបក្ស​គ្រប់​គ្រង​ប្រទេស​របស់​លោក​ក៏​ដោយ។

សហរដ្ឋ​អាមេរិក៖ ក្រុម​អ្នក​ជួយ​សង្គ្រោះកំពុង​ស្វះស្វែង​រក​ពួក​អ្នក​នៅ​រស់​ពី​ខ្យល់​ព្យុះ​កំបុត​ត្បូង​កាល​ពី​ថ្ងៃ​សៅរ៍​ ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិចណាស់​ជាង​៣០​នាក់​ស្លាប់​នៅ​ក្នុង​រដ្ឋ​មួយ​ចំនួន​នា​ប៉ែក​ខាង​កើត​ ​និង​បណ្តាល​ឱ្យ​មាន​ការ​ខូចខាត​ជា​ច្រើន​ផង​ដែរ​នៅ​ក្នុង​តំបន់​ខ្លះ។

XS
SM
MD
LG