លោក វ៉្លាឌីមៀរ ពូទីន មានកំណត់នឹងវិលត្រទ្បប់មកកាន់តំណែងប្រធានាធិបតីវិញសម្រាប់អណត្តិទីបីក្រោយពីបានកាន់តំណែងជានាយករដ្ឋមន្ត្រីបួនឆ្នាំដែលដែលជាតំណែងមួយដែលមនុស្សច្រើននាក់បាននិយាយថាលោកបានកាន់អំណាចពិតប្រាកដ។
លោកពូទីន បានជាប្រធានាធិបតីពីឆ្នាំ២០០០ដល់២០០៨ ដែលជាពេលវេលាមួយគេបានសរសើរលោកថាបានធ្វើឱ្យប្រទេសនិងសេដ្ឋកិច្ចរុស្ស៊ីមានស្ថេរភាពជាងមុន។ តែដោយសារការកម្រិតអណត្តិក្នុងរដ្ឋធម្មនុញ្ញដែលរារាំងលោកមិនឱ្យបម្រើការក្នុងអណត្តិទីបីបន្តបន្ទាប់គ្នា លោកបានទទួលការតែងតាំងជានាយករដ្ឋមន្ត្រី នៅក្រោមអ្នកបន្តតំណែងពីលោកនិងជាសម្ព័ន្ធមិត្តយូរយារមកហើយគឺ លោកឌីមីទ្រី មេដ្វេដេវ។
នៅពេលដែលលោកកាន់តំណែង គេឃើញថាលោកពូទីន ក្នុងអាយុ៥៩ឆ្នាំជាអ្នកនយោបាយម្នាក់ក្នុងបណ្តាពួកអ្នកនយោបាយមានប្រជាប្រិយភាពបំផុតនៃប្រទេសរុស្ស៊ី ដោយសាររបៀបដោះស្រាយតឹងរ៉ឹងរបស់លោកនៃយុទ្ធនាការរបស់រុស្ស៊ីប្រឆាំងនឹងពួកឧទ្ទាមទាមទារបំបែករដ្ឋក្នុងសាធារណរដ្ឋ ឆេកនីយ៉ា។ តែទោះជាយ៉ាងណាក៏ដោយ ក៏ពួកមេដឹកនាំប្រឆាំងបានស្តីបន្ទោសការដឹកនាំរបស់លោក ដោយលោកបានតវ៉ាប្រឆាំងនឹងការកែទម្រង់ប្រជាធិបតេយ្យនិងថាលោកគ្មានជោគជ័យក្នុងការដោះស្រាយអំពើពុករលួយដ៏រាលដាលនោះទេ។
អ៊ីរ៉ង់៖ លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានបញ្ជាក់ជាថ្មីពីការប្តេជ្ញារបស់លោកក្នុងការលើកឡើងជម្រើសទាំងអស់មកពិភាក្សា ដោយមានរួមបញ្ចូលទាំងជម្រើសការប្រើយោធាផងដែរ នៅពេលមួយដែលគេត្រូវរារាំងអ៊ីរ៉ង់មិនឱ្យមានអាវុធបរមាណូ។
ស៊ីរី៖ គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិបាននិយាយថាពួកអ្នកធ្វើការផ្នែកផ្តល់ជំនួយនៅស៊ីរីបានចាប់ផ្តើមប្រគល់ជំនួយសង្គ្រោះឱ្យដល់ភូមិមួយដែលផ្តល់ជម្រកឱ្យដល់ក្រុមជនភៀសខ្លួនពីការវាយលុករបស់រដ្ឋាភិបាលអស់មួយខែមកហើយទៅលើសង្កាត់បាបា អាមរ៍ Baba Amr នៃក្រុងហោមស៍។
កុងហ្គោ៖ ពួកមន្ត្រីរដ្ឋាភិបាលនិងពួកមន្ត្រីមន្ទីរពេទ្យក្នុងសាធារណរដ្ឋកុងហ្គោ និយាយថាការផ្ទុះជាបន្តបន្ទាប់នៅក្នុងឃ្លាំងអាវុធមួយក្នុងរដ្ឋធានីប្រាហ្សាវីល បានបណ្តាលឱ្យមនុស្សប្រមាណ២០០នាក់ស្លាប់និងរងរបួសជិត២០០នាក់ទៀត។
អ៊ីរ៉ង់៖ ពួកអ្នកអភិរក្សនិយមអ៊ីរ៉ង់ដែលជាអ្នករិះគន់លោកប្រធានាធិបតីម៉ាម៉ូឌ អាម៉ាឌីណាចាត បានទទួលជ័យជំនះលើពួកអ្នកគាំទ្រលោកប្រធានាធិបតីនៅក្នុងអាសនៈច្រើនបំផុតក្នុងសភាដែលពួកអ្នកមានជ័យជំនះបានត្រូវប្រកាសនៅក្នុងការបោះឆ្នោតសភារបស់ប្រទេស។
យេម៉ែន៖ មន្ត្រីយេម៉ែន និងពួកពេទ្យបាននិយាយថាការប្រយុទ្ធគ្នាយ៉ាងសាហាវមួយរវាងពួកទាហានរដ្ឋាភិបាលនិងពួកសកម្មប្រយុទ្ធអាល់កៃដា នៅក្នុងផ្នែកខាងត្បូងប្រទេសបានបណ្តាលឱ្យទាហានយ៉ាងតិចណាស់៣៥នាក់និងពួកជនសកម្មប្រយុទ្ធ២០នាក់ស្លាប់។