គណៈកម្មាធិការអន្តរជាតិកាកបាទក្រហមនិយាយថាអាជ្ញាធរស៊ីរីបានរារាំងពួកអ្នកធ្វើការរបស់ផងខ្លួនមិនឱ្យផ្តល់គ្រឿងផ្គត់ផ្គង់ខាងវេជ្ជសាស្ត្រនិងជំនួយមនុស្សធ៌មទៅឱ្យសង្កាត់ បាបា អាម (Baba Amr) ក្នុងក្រុងហោមស៍ (Homs) ដែលមានវិបត្តិ។
លោក ចាកូប ខេឡែនប៊ឺជឺ (Jacob Kellenberger) ប្រធានអង្គការ ICRC បានមានប្រសាសន៍ កាលលពីថ្ងៃសុក្រថាក្បួនកុងវ័រមួយមានទ្បាន កាំមីញុង (camions) ៧គ្រឿងដឹកជញ្ជូនជំនួយមិនបានត្រូវអនុញ្ញាតឱ្យបើកចូលក្នុងសង្កាត់ បាបា អាម ដែលនៅទីនោះពួកឧទ្ទាមនិងពួកពលរដ្ឋបានឋិតនៅក្រោមការទ្បោមព័ទ្ធរបស់កងកម្លាំងរដ្ឋាភិបាលជិតមួយខែមកហើយ។ អង្គការ ICRC បាននិយាយថាជាដំបូងទ្បើយរដ្ឋាភិបាលបានអនុញ្ញាតឱ្យពួកគេចូលក្នុងសង្កាត់នេះកាលពីថ្ងៃព្រហស្បតិ៍។
អ៊ីរ៉ង់៖ ទីភ្នាក់ងារព័ត៌មាន ហ្វារស៍ (Fars) ពាក់កណ្តាលផ្លូវការរាយការណ៍បានបា្រប់ឲ្យដឹងថា ក្រសួងមហាផ្ទៃអ៊ីរ៉ង់បានបើកស្ថានីយ៍បោះឆ្នោត២ម៉ោងបន្ថែមទៀតពីព្រោះមានមនុស្សច្រើននាក់ឈរជាជួរយ៉ាងវែងដើម្បីបោះឆ្នោត។ ប្រជារាស្ត្រអ៊ីរ៉ង់ជាង៤៨លាននាក់មានសិទ្ធិបោះឆ្នោត នៅក្នុងការបោះឆ្នោតសភាដែលមានអសនៈចំនួន២៩០ នៅថ្ងៃសុក្រនេះ។
សហរដ្ឋអាមេរិក៖ លោកប្រធានាធិបតី បារ៉ាក់អូបាម៉ា មានប្រសាសន៍ថា លោកមានក្តីម៉ឺងមាត់ក្នុងការប្រើប្រាស់សកម្មភាពយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង បើរដ្ឋាភិបាលក្រុង តេហេរ៉ង (Teheran) ស្ថាបនាអាវុធបរមាណូ។