ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រញ្ជួយដី​នៅ​ហ្វីលីពីន​សម្លាប់​មនុស្ស​៤៣នាក់


ពលរដ្ឋ​រត់ទៅរកទីទួល​បន្ទាប់​ពី​ពាក្យ​ចចាមអារ៉ាម​ដែល​ថា​មាន​រលក​យក្ស​ស៊ូណាមី ដោយ​សារ​តែ​មាន​ការ​រញ្ជួយផែនដី​កម្រិត​៦,៨​នៅ​លើ​ខេត្ត​សេប៊ូ និង​តំបន់​ផ្សេងទៀត​នៅ​ភាគកណ្តាល​ប្រទេស​ហ្វីលីពីន ថ្ងៃទី៦ កុម្ភៈ ២០១២។
ពលរដ្ឋ​រត់ទៅរកទីទួល​បន្ទាប់​ពី​ពាក្យ​ចចាមអារ៉ាម​ដែល​ថា​មាន​រលក​យក្ស​ស៊ូណាមី ដោយ​សារ​តែ​មាន​ការ​រញ្ជួយផែនដី​កម្រិត​៦,៨​នៅ​លើ​ខេត្ត​សេប៊ូ និង​តំបន់​ផ្សេងទៀត​នៅ​ភាគកណ្តាល​ប្រទេស​ហ្វីលីពីន ថ្ងៃទី៦ កុម្ភៈ ២០១២។

ហ្វីលីពីន៖ មន្ត្រី​ហ្វីលីពីននិយាយ​ថា​មាន​ការ​ររញ្ជួយ​ផែនដី​ដ៏ខ្លាំងមួយនៅភាគកណ្តាល​ ប្រទេស ដែល​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​តិច​ណាស់​៤៣​នាក់​ស្លាប់ ព្រម​ទាំង​នាំ​ឲ្យ​មាន​ការ​ខូចខាត​ជា​ច្រើន​និង​មានដាច់​ចរន្ត​អគ្គិសនី​ផង​ដែរ។ ​ក្រុម​អ្នក​ស្រាវជ្រាវ​ភូគព្ភ​សាស្ត្រសហរដ្ឋ​អាមេរិក​ឈ្មោះ​ថា Geological Survey និយាយ​ថា​ការ​រញ្ជួយ​ផែនដី​ដែល​មាន​កម្លាំង​៦,៨​បាន​កើត​មាន​ទ្បើង​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​នៅ​ក្នុង​ជម្រៅ២០​គ.ម.។ ​ការ​រញ្ជួយ​ផែនដី​នេះ​មាន​ចំនុច​ស្នូលនៅ​ក្នុង​ច្រក​សមុទ្រ​ចង្អៀត​មួយ​នៅ​ទល់​មុខ​កោះ​នេហ្ក្រូស​។

សហរដ្ឋអាមេរិក៖ ​បាន​បិទ​ស្ថានទូត​របស់​ខ្លួន​ក្នុងប្រទេស​ស៊ីរី​ហើយ​បាន​ដក​ពួក​អ្នក​ការទូត​ទាំង​អស់​ដែល​នៅ​សេសសល់​ចេញ​ពី​ប្រទេស​នេះ​ដោយ​និយាយ​យោង​ដល់​ស្ថាន​ភាព​សន្តិសុខ​ដែល​កាន់​តែ​អាក្រក់​ទៅ​។​ចំណាត់ការ​នេះ​បាន​ធ្វើ​ទ្បើង​នៅ​ពេល​ដែល​កង​កម្លាំង​រដ្ឋាភិបាល​បាន​បង្កើន​ការ​បាញ់​កាំជ្រួច​rocket ​និង​កាំភ្លើង​ត្បាល់​ដាក់​ក្រុង​ ហូម ​Homs ​ដែល​កំពុង​តែ​មាន​ចលាចល។​

ភូមា៖ គណៈកម្មការរៀប​ចំ​ការ​បោះឆ្នោត​នៃ​ប្រទេស​ភូមា​បាន​អនុញ្ញាត​ជា​ផ្លូវ​ការ​ឲ្យ​លោកស្រីអោង សាន​ស៊ូជី​មេ​ដឹក​នាំ​ក្រុម​ប្រឆាំង​ឈរ​ឈ្មោះ​ក្នុង​ការ​បោះឆ្នោត​ក្នុង​ពេល​ខាង​មុខ​នេះ។​ គេ​យល់​ឃើញ​ថា​វិធានការ​នេះ​ជា​ជំហាន​សំខាន់​មួយ​ឆ្ពោះ​ទៅ​កាន់​ការ​កែ​ទម្រង់​ប្រជាធិបតេយ្យ​របស់​ប្រទេស។​

កូរ៉េខាង​ជើង​៖ បណ្តាញ​ផ្សាយ​ព័ត៌មាន​កូរ៉​ខាង​ត្បូង​រាយការណ៍​ថាកូរ៉េខាង​ជើង​កំពុង​អភិវឌ្ឍ​យន្តហោះ​វាយ​ប្រហារ​គ្មាន​មនុស្ស​បើក ​ដោយ​ប្រើ​បច្ចេកវិជ្ជា​អាមេរិកាំង​នាំ​ចូល​ពី​តំបន់​មជ្ឈឹម​បូព៌ា។​ សេចក្តិ​រាយការណ៍​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​យុនហាប់​ Yonhap បាន​ឲ្យ​ថា​យន្តហោះ​គ្មាន​មនុស្ស​បើក​នេះ​យក​គំរូ​មូលដ្ឋាន​លើ​យន្តហោះ​គ្មាន​មនុស្ស​បើក​ធុន​ MQM-107D Streaker target drones ដែលគេ​មាន​ជំនឿ​ថា​បាន​ទៅ​ដល់ក្រុង​ ព្យុងយ៉ាង ​Pyongyang តាម​រយៈ​ប្រទេស​ស៊ីរី។

សហរដ្ឋ​អាមេរិក ការ​ស្ទង់​មតិ​ថ្មី​មួយ​បង្ហាញ​ថា​លោក​ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា​ នឹង​ឈ្នះ​លោក​ មិត រ៉មនី Mitt Romney ​ដែល​ជា​បេក្ខជន​ប្រធានាធិបតីនាំ​មុខ​គេ​ខាង​គណបក្ស​សាធារណរដ្ឋ​នៅក្នុង​ការ​ប្រកួត​ប្រជែង​បោះឆ្នោត​ជា​សម្មតិកម្ម​មួយ។​ ការ​ស្ទង់​មតិ​របស់​ទូរទស្សន៍​អាមេរិកាំង ​ABC ​News ​និងកាសែត​ Washington ​Post ​ បង្ហាញ​ថា​លោក​ប្រធានាធិបតី​ អូបាម៉ា​នាំ​មុខ​ដោយ​មាន​សម្លេង​ឆ្នោត​គាំទ្រ​៥១​ភាគរយ​ហើយ​លោក​រ៉មនី Romeny មាន​អ្នក​គាំ​ទ្រ​តែ​៤៥​ភាគ​រយ​ក្នុង​ចំណោម​ក្រុម​អ្នក​បោះឆ្នោតដែល​បាន​ចុះ​ឈ្មោះ​ និង​ទទួល​បាន​មាន​៥២​ភាគរយ​ទល់​នឹង​៤៣​ភាគ​រយ​ក្នុង​ចំណោមពលរដ្ឋ​អាមេរិកាំង​ទាំងអស់។

ទីបេត៍៖ ចិន​បាន​ព្រមាន​ដល់​ពួក​មន្ត្រី​ក្នុង​ដែនដី​ទីបេត៍​ថា​ពួក​គេ​ត្រូវ​តែ​ថែរក្សា​ស្ថិរភាព​នៅ​មុន​ខួប​ឆ្នាំ​ទី​បួន​នៃ​កុបកម្ម​ដ៏​ប្រល័យ​ក្នុង​ធានី​ ឡាសាLhasa ​នៃ​ដែនដី​ទី​បេត៍។ អាជ្ញាធរ​ចិន​បាន​បង្កើនកិច្ច​ការពារ​សន្តិសុខ​ក្នុង​ដែនដី​ទី​បេត៍​និង​ខេត្ត​ដែល​នៅ​ជិត​ខាង​ក្រោយ​មាន​ការ​ដុត​ខ្លួន​ឯង​ជា​បន្ត​បន្ទាប់និង​មាន​បាតុកម្ម​មួយ​ៗ​ប្រឆាំង​នឹង​ការ​គ្រប់គ្រង​របស់​ចិន។

ប៉ាឡេស្ទីន៖ ពួក​មេ​ដឹកនាំ​នៃ​ចលនា​នៅ​ប៉ាលេស្ទីនPalestine ឈ្មោះ​ថា​ ហ្វាតា ​Fatah ​និង​ហាម៉ាស Hamas ​ដែល​ជា​គូ​ប្រជែង​គ្នា​បាន​ប្រកាស​ថា​ពួក​គេ​បាន​ព្រមព្រៀង​គ្នា​បង្កើត​រដ្ឋាភិបាល​ឯកភាព​បណ្តោះអាសន្ន​មួយ​ដឹកនាំ​ដោយ​លោក ម៉ាមូដ អាបាស​Mahmoud Abbas ​ដែល​ជា​ប្រធាន​នៃ​អាជ្ញាធរ​ ប៉ាលេស្ទីន​Palestine។

អឺរ៉ុប៖ ប្រទេស​អាល្លឺម៉ង់​និង​ប្រទេស​បារាំង​បាន​បង្ខំ​ប្រទេស​ក្រិក​ដែល​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ឲ្យ​សម្រេច​កិច្ច​ព្រមព្រៀង​ឲ្យ​បាន​ឆាប់រហ័ស​ដើម្បីកាត់​បន្ថយ​បំណុល​របស់​ខ្លួន​និង​ដាក់​កំហិត​វិធានការត្បឹតត្បៀត​ចំណាយ​ដែល​គ្មាន​ប្រជាប្រិយភាព​កាន់​តែ​ខ្លាំង​ឡើង​។

ស៊ូដង់៖ ពួក​ឧទ្ទាម​ស៊ូដង់​បាន​និយាយ​ថា​«ក្នង​ពេល​ឆាប់​ៗនេះ”​ពួក​គេនឹង​ដោះ​លែង​ពួក​កម្មករ​ចិន​២៩​នាក់​ដែល​បាន​ត្រូវ​ចាប់​ពង្រត់​ក្នុង​រដ្ឋ​ កូដូហ្វាន់Kordofan ​ខាង​ត្បូង​កាល​ពី​ជាង​មួយ​សប្តាហ៍​មុន​នេះ​»​។​

XS
SM
MD
LG