ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តើ​បេក្ខជន​គណបក្ស​សាធារណរដ្ឋ​រូប​ណា​នឹងប្រជែង​ជាមួយ​លោក​បារ៉ាក់ អូបាម៉ា?


លោក មីត រ៉មនី បេក្ខជន​ប្រធានាធិបតីខាង​គណបក្ស​សាធារណរដ្ឋ​ ជា​អតីអភិបាល​រដ្ឋម៉ាសាឈូសេត ថ្លែងទៅកាន់​ក្រុម​អ្នកគាំទ្រនៅខូឡូរ៉ាដូ ស្ព្រីង្គស៍ នៅខូឡូ កាលពីថ្ងៃទី៤ កុម្ភៈ ២០១២។
លោក មីត រ៉មនី បេក្ខជន​ប្រធានាធិបតីខាង​គណបក្ស​សាធារណរដ្ឋ​ ជា​អតីអភិបាល​រដ្ឋម៉ាសាឈូសេត ថ្លែងទៅកាន់​ក្រុម​អ្នកគាំទ្រនៅខូឡូរ៉ាដូ ស្ព្រីង្គស៍ នៅខូឡូ កាលពីថ្ងៃទី៤ កុម្ភៈ ២០១២។

សហរដ្ឋអាមេរិក៖ ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​ប្រកួត​ប្រជែង​ដើម្បី​កំណត់​ថា​បេក្ខជន​រូប​ណា​ក្នុង​គណបក្ស​សាធារណរដ្ឋ​នឹង​ប្រជែង​ជាមួយ​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ​ក្នុង​ការ​បោះឆ្នោត​សាកល​ក្នុង​ខែ​វិច្ឆិកា​នៅ​ពេល​នេះ​បាន​តម្រង់​ទៅ​ទិស​ខាង​កើត​ពី​រដ្ឋ​ នេវ៉ាដា Nevada ​ទៅ​កាន់​រដ្ឋ​កូឡូរ៉ាដូ Colorado និង​រដ្ឋ​មីនីសូតា Minnesota ​ដែល​នឹង​ធ្វើការ​ប្រជុំ​ caucuses ​នៅ​ថ្ងៃ​អង្គារ។​

លោក​ មិត រ៉មនី Mitt Romney ​បេក្ខជន​នាំ​មុខ​គេ​និង​ជា​អតីត​អភិបាល​រដ្ឋ ម៉ាសាឈូសេត​ Massachusetts បាន​ទទួល​ជ័យជំនះ​ដាច់​ណាត់​ក្នុង​ការ​ប្រជុំ​ caucuses ​ក្នុង​រដ្ឋ​នេវ៉ាដា Nevada នា​ភាគ​ខាង​លិច ដោយ​បាន​ទទួល​សន្លឹក​ឆ្នោត​គាំទ្រ២​ដង​ច្រើន​ជាង​សន្លឹក​ឆ្នោត​គាំទ្រ​គូ​ប្រជែង​ប្រកៀក​បំផុត​របស់​លោកគឺ​លោកញូវ ហ្គីងរីច​ Newt Gingrich ​ដែល​ជា​អតីត​ប្រធាន​សភា​តំណាង​រាស្ត្រ​អាមេរិកាំង។

អេហ្ស៊ីប៖ ពួក​បាតុករអេហ្ស៊ីប​បាន​ប៉ះទង្គិច​ជាមួយ​ពួក​ប៉ូលីស​ក្នុង​ក្រុង​ ឡឺ គែរ Le Caire ​ក្នុង​ថ្ងៃ​ទី​បួន​បន្ត​បន្ទាប់​គ្នា ​នៅ​ពេល​ពួក​គេ​ទាមទារឲ្យមាន​ការ​បោះឆ្នោត​ប្រធានាធិបតី​ឲ្យ​បាន​ឆាប់​រហ័ស​និង​ការ​ផ្ទេរ​អំណាច​មុន​ពេល​កំណត់​ពីក្រុម​ប្រឹក្សា​យោធា​គ្រប់​គ្រង​ប្រទេស​ទៅឲ្យ​រដ្ឋាភិបាល​ស៊ីវិល​មួយ។​

អេហ្ស៊ី​ប៖ ចៅក្រម​ស៊ើប​អង្កេត​អេហ្ស៊ីប​បាន​បញ្ជូន​មនុស្ស​៤៣​នាក់​ដោយ​មាន​រួមបញ្ចូល​ទាំង​ពលរដ្ឋអាមេរិក១៩​នាក់​ផង​ទៅ​ឲ្យ​តុលាការ​ឧក្រិដ្ឋកម្ម​មួយ​កាត់​ទោស​ពី​បទ​ទាក់​ទិន​នឹង​សកម្មភាព​ត្រូវ​ហាមឃាត់របស់​ក្រុម​គាំទ្រលទ្ធិ​ប្រជាធិបតេយ្យដែល​បាន​ទទួល​អ្វី​ដែល​រដ្ឋាភិបាល​ក្រុង​ ឡឺ គែរ Le Caire ​ហៅ​ថា ​«ការ​ផ្តល់​ប្រាក់​ពី​បរទេស​ដោយ​ខុស​ច្បាប់»។​

ស៊ីរី៖ លោក​ស្រី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេសអាមេរិក​ ហ៊ីលឡារី គ្លីនតុន Hillary Clinton ​បាន​អំពាវនាវ​ដល់ ​«បក្ស​ពួក​ជា​មិត្តនៃ​ប្រទេស​ស៊ីរី​ប្រជាធិបតេយ្យ​» ឲ្យ​ជំរុញ​ការ​បញ្ឈប់​អំពើ​បង្ក្រាប​ប្រកប​ដោយ​ការ​បង្ហូរ​ឈាម​របស់​ប្រធានាធិបតី​ Bashar al-Assad ទៅ​លើក្រុម​បាតុករ​ប្រឆាំង​នឹង​រដ្ឋាភិបាល​និង​គាំទ្រអន្តរកាល​នយោបាយ​មួយ​ដែល​ទម្លាក់​លោក​ឲ្យ​ចុះ​ចេញ​ពី​តំណែង។​

អាហ្វហ្គានីស្ថាន៖ លោកប្រធានាធិបតី​ ហាមីដ កាហ្សាយ Hamid Karzai បាន​ថ្កោល​ទោស​ការ​បំផ្ទុះ​គ្រាប់​បែក​ក្នុង​រថយន្ត​មួយ​ដ៏​ប្រល័យ​ដែល​បាន​កើត​មាន​ទ្បើង​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ខាង​ក្រៅ​ទីស្នាក់ការ​កណ្តាល​របស់ប៉ូលីស​ក្នុង​ភាគ​ខាង​ត្បូង​ប្រទេស។

ប៊ុលហ្គារី៖ លោក​ស្រី​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេសអាមេរិក ហ៊ីលឡារី គ្លីនតុន Hillary Clinton ​បាន​អញ្ជើញ​ទៅ​ដល់ប៊ុលហ្គារី Bulgarie ​ដើម្បី​ធ្វើការ​ចរចា​ដែល​គេ​រំពឹង​ថា​នឹង​ផ្តោត​ការ​យកចិត្ត​ទុក​ដាក់​ទៅ​លើ​សន្តិសុខ​ថាមពល។ ​នៅ​ក្នុង​ទស្សនកិច្ច​រយៈពេល​ខ្លី​របស់​លោក​ស្រី​កាលពី​ថ្ងៃ​អាទិត្យ​ លោក​ស្រី​ គ្លីនតុន​កំណត់​នឹង​ជួប​ជាមួយ​លោក​ប្រធានាធិបតី​ រ៉ូសេន ប្លេវនេឡេវ Rosen Plevneliev ​និង​លោក​នាយករដ្ឋមន្ត្រី​ប៊យកូ បូរីសូវ​ Boyko Borissov។

XS
SM
MD
LG