ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទំព័រ Google+ របស់​ប្រធានាធិបតី​អាមេរិកមាន​ប្រជាប្រិយភាព​នៅ​ប្រទេស​ចិន


រយៈពេល​៣-៤​ ថ្ងៃ​កន្លង​មក​នេះ អ្នក​ប្រើ​អ៊ីនធើណិត​ចិន​អាច​មើល​​គេហទំព័រ Google+ បាន។
រយៈពេល​៣-៤​ ថ្ងៃ​កន្លង​មក​នេះ អ្នក​ប្រើ​អ៊ីនធើណិត​ចិន​អាច​មើល​​គេហទំព័រ Google+ បាន។

ពលរដ្ឋ​ចិន​រាប់​រយនាក់​បាន​ពពាក់ពពូន​គ្នា​មើលសារ​នៃ​គេ​ហទំព័រ​ Google+ របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់ អូបាម៉ា​ បន្ទាប់​ពីចិន​ដែល​ទំនង​ជាមិន​បាន​រារាំងសេវាកម្ម​សង្គម​នេះ។

Google+ មិនអាច​មើល​ឃើញ​នៅ​ក្នុង​ប្រទេស​នេះ​ចាប់​តាំង​ពី​សេវាកម្ម​នេះ​ បាន​ចាប់​ផ្តើម​បង្ហោះ​កាល​ពី​ឆ្នាំ​ទៅទំនង​ត្រូវ​បាន​រាំង​ខ្ទប់​ដោយ​ប្រព័ន្ធ​ត្រួតពិនិត្យដ៏​តឹងតែងរបស់​ប្រទេស​ជាតិ​កុម្មុយនិស្ត​នេះ។

តែក្នុង​រយៈពេល​៣-៤​ ថ្ងៃ​កន្លង​មក​នេះ​គេ​អាច​មើលប្រព័ន្ធ​នេះ​បានវិញ​អាច​ដោយ​សារ​ចិន​បាន​លុប​ចោលការរាំង​ខ្ទប់​នោះ​។

ការ​ផ្តល់​មតិ​លើ​លោក​អូបាម៉ា​ ភាគ​ច្រើន​ផ្តោត​លើ​សេរី​ភាពនៃ​ការ​បញ្ចេញមតិ​ហើយ​និង​សិទ្ធិ​មនុស្ស​ ​រួមទាំង​ប្រធានបទ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃដូចជា​ថាតើ​ធ្វើ​យ៉ាងដូចម្តេច​ឲ្យ​បាន​ទទួល​ Green Card ​សហរដ្ឋ​អាមេរិក​ ដើម្បី​ធ្វើ​ការងារស្រប​ច្បាប់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ជាដើម។

អាហ្វហ្គានីស្ថាន៖ ពួក​អាជ្ញាធរ​អាហ្វហ្គានីស្ថាន​បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យថា​ ពួកគេ​កំពុង​ស្វែងរក​មន្រ្តី​ស៊ើប​ការណ៍​សម្ងាត់​អាហ្វហ្គានីស្ថាន​ម្នាក់​ដែល​ពួកគេ​ ជឿ​ជាក់​ថា​ អាច​ជាអ្នក​ទទួលខុសត្រូវចំពោះ​ការ​បាញ់​ប្រហារមន្រ្តី​សហរដ្ឋ​អាមេរិក​នៅខាង​ក្នុង​មជ្ឈ​មណ្ឌល​ទី​បញ្ជាការ ​ដែល​មាន​ការ​យាម​កាមដ៏​តឹង​តែង​នៅ​ក្រសួង​មហាផ្ទៃ​ក្នុង​រដ្ឋធានី​កាប៊ុល។

អ៊ីស្រាអែល ៖ នាយក​រដ្ឋ​មន្រ្តី​អ៊ីស្រាអែល បេនយ៉ាមីន នេតាន់យ៉ាហ៊ូ Benjamin Netanyahu និយាយ​ថា​កម្មវិធី​នុយក្លែអ៊ែរបស់​ប្រទេស​អ៊ីរ៉ង់នឹង​ស្ថិត​នៅ​ក្នុង​របៀប​វារៈ​ខ្ពស់​ជាង​គេ ​នៅ​ពេលលោក​ជួប​ជាមួយ​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់​ អូបាម៉ា​នៅ​ថ្ងៃ​ទី​៥ ខែ​មិនា​ សប្តាហ៍​ក្រោយនៅ​សេតវិមាន។

ស៊ីរី៖ មាន​ជន​ស៊ីវិលនិង​ទាហាន​ស៊ីរី​យ៉ាង​ហោច​ណាស់​ក៏​៣១​នាក់​ដែរ​បាន​ត្រូវ​សម្លាប់នៅ​ក្នុង​ការប្រយុទ្ធ​ដែល​រាល​ដាល​កាន់​តែ​ធំឡើងកាល​ពី​ថ្ងៃ​អាទិត្យ ​នៅ​ពេល​ដែល​ពួក​អ្នក​បោះឆ្នោត​បាន​បោះ​ឆ្នោត​ពង្រាង​រដ្ឋ​ធម្មនុញ្ញ​ថ្មី​មួយរី​ឯ​ពួក​ប្រឆាំង​បាន​អំពាវ​នាវ​ឲ្យ​ធ្វើ​ពហិការការ​បោះឆ្នោត​នេះ។

សេនេហ្គាល់៖ ការ​បោះឆ្នោត​ប្រធានាធិបតី​ បាន​បិទនៅ​សេនេហ្គាល់​ បន្ទាប់​ពីបាតុកម្ម​ហិង្សា​អស់​រយៈពេលជា​ច្រើន​សប្តាហ៍​ ដែល​បណ្តាល​មក​ពីការ​សម្រេច​ចិត្តរបស់​ប្រធានាធិបតី​កំពុង​កាន់​អំណាចស្វះស្វែង​ដើម្បី​អាណត្តិ​ទី៣។

អេហ្ស៊ីប​៖ តុលាការ​ប្រទេស​អេហ្ស៊ីប​ បាន​បើក​ការ​កាត់​ទោស​ជន​ជាតិ​អាមេរិកាំង​១៦​នាក់​និង​បុគ្គលិក​អង្គការ​មិន​គិត​ប្រាក់​ចំណេញ​របស់​បរទេស​ចំនួន​២៧​នាក់​ នៅ​ក្នុង​រឿង​ក្តី​ដែល​បាន​គម្រាម​កំហែងទំនាក់ទំនង​រវាង​រដ្ឋាភិបាល​ទីក្រុង​ឡឺគែរ​និង​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន ​ព្រមទាំងជំនួយ​យោ​ធា​សហរដ្ឋ​អាមេរិក​ប្រចាំ​ឆ្នាំដែល​មាន​ទឹក​ប្រាក់​ចំនួន១,៣​ពាន់​លាន​ដុល្លារ​។

នីហ្សេរីយ៉ា៖ ការ​ផ្ទុះរថយន្ត​អត្តឃាត​នៅ​ខាង​ក្រៅ​ព្រះ​វិហារ​គ្រឹស្ត​សាសនា​ដ៏​សំខាន់​មួយនៅ​តំបន់​ភាគ​កណ្តាលនីហ្សេរីយ៉ា​ បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់៣​នាក់​និង​ធ្វើ​ឲ្យ​មនុស្ស៣៨​ ​នាក់​ទៀត​រង​របួស។

រុស្ស៊ី​៖ ជន​ជាតិ​រុស្ស៊ី​រាប់​ពាន់​នាក់​បាន​កាន់​ដៃ​គ្នា​បង្កើត​រង្វង់​មួយ​ព័ទ្ធ​ជុំ​វិញ​កណ្តាល​ទីក្រុង​ម៉ូស្គូដើម្បី​ប្រឆាំង​តវ៉ានាយក​រដ្ឋ​មន្រ្តី​វ្លាដឺមៀរ ពូទីន ​Vladimir Putin ​ដែល​ទំនងជា​វិល​ត្រឡប់​មក​ធ្វើ​ជា​ប្រធានាធិបតីនៅ​ក្នុង​ការ​បោះឆ្នោតនៅ​ចុង​សប្តាហ៍​ក្រោយ។

កូឡុំប៊ី៖ ក្រុម​ឧទ្ទាម​ដ៏​សំខាន់​មួយនៃ​ប្រទេស​កូឡុំប៊ី ​ដែល​គេ​ស្គាល់​ថា​ហ្វាក FARC បាន​ប្រកាស​ផែនការដើម្បី​ដោះលែង​ចំណាប់​ខ្មាំង​រដ្ឋាភិបាលនៅ​សេស​សល់​ ដែល​ខ្លួន​កំពុង​ឃុំឃាំង​ហើយ​មាន​បំណង​បញ្ឈប់​ការ​ចាប់ជំរិត​ជា​ថ្នូរ​នឹង​ប្រាក់​លោះ។

ប៉ាគីស្ថាន៖ កាល​ពី​ថ្ងៃ​អាទិត្យប៉ាគីស្ថាន​បាន​បន្ត​កំទេចគេហដ្ឋានដែល​ជា​ទីកន្លែង​ដែល​មេដឹកនាំ​អាល់ កៃដា​គឺលោក​អូសាម៉ា ប៊ីនឡាដេន បាន​រស់​នៅអស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ហើយ​ត្រូវបាន​កងកុម្មង់ដូ​ ​សហរដ្ឋ​អាមេរិក​សម្លាប់។

XS
SM
MD
LG