អតិផរណាក្នុងប្រទេសវៀតណាមបានធ្លាក់ចុះជាប់ៗគ្នាក្នុងខែទី៦នៅខែកុម្ភះនេះ មកដល់កម្រិតដ៏ទាបបំផុតក្នុងរយៈពេលស្ទើរតែ១ឆ្នាំ។ តួលេខនេះបានទទួលពីសេចក្ដីរាយការណ៍ផ្លូវការរបស់រដ្ឋាភិបាល។ ការណ៍នេះកើតឡើងក្នុងកិច្ចខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដើម្បីផ្ដោតលើភាពនឹងនរខាងសេដ្ឋកិច្ច។
ស្ថិតិផ្សព្វផ្សាយកាលពីថ្ងៃសុក្របង្ហាញថា តម្លៃអតិថិជនកើន១៦,៤៤ភាគរយ នៅក្នុងខែកុម្ភះ ដែលជាអត្រាខ្ពស់បំផុត តែជាតួលេខទាបបំផុតក្នុងរយៈពេល១១ខែ ចុះពី ១៧,២៧ ភាគរយ កាលពីខែមករា។
មន្ដ្រីថ្នាក់ខ្ពស់ម្នាក់មិនបញ្ចេញឈ្មោះ នៅក្នុងទីក្រុងហាណូយនិយាយថា នៅមានកិច្ចការច្រើនទៀតដែលត្រូវធ្វើ ដើម្បីកាត់បន្ថយអតិផរណា។
ព័ត៌មានអន្តរជាតិសំខាន់ៗផ្សេងទៀត៖
ភូមា៖ មានមនុស្សយ៉ាងតិច៥នាក់ស្លាប់ ក្រោយពីមានការវាយប្រហារក្នុងសប្ដាហ៍នេះ នៅក្នុងរដ្ឋ សាន ចំណុចក្ដៅផុយស្រួយនៃបទឈប់បាញ់គ្នា ចុះហត្ថលេខាកាលពីពេលថ្មីៗនេះ រវាងរដ្ឋាភិបាលភូមា និងយោធានៃអំបូរភាគតិច។
អូស្រ្តាលី៖ លោកស្រី ជូលា ហ្គីឡាដ (Julia Gillard) នាយករដ្ឋមន្រ្តីប្រទេសអូស្រ្តាលី នឹងបានទទួលជោគជ័យជាមេដឹកនាំ នៅក្នុងការបោះឆ្នោតតទល់ជាមួយគូប្រកួតប្រជែងលោក ខេវិន រ៊ុដ (Kevin Rudd) នៅថ្ងៃច័ន្ទនេះ ទោះបីការស្ទង់មតិបង្ហាញថារដ្ឋាភិបាលស្ថិតនៅក្រោមការដឹកនាំរបស់លោកស្រី នឹងត្រូវរងការបំផ្លិចបំផ្លាញនៅក្នុងការបោះឆ្នោតលើកក្រោយ ដែលកំណត់ធ្វើឡើងនៅចុងឆ្នាំ២០១៣ក៏ដោយ។
ហ្វីលីពីន៖ យោធាប្រទេសហ្វីលីពីនបានជំរុញឲ្យពួកមេដឹកនាំបារ៉ានហ្គេ (Baran gay) នៃតំបន់ បាន សាឡាន ដាវ ឌែល សួ (Ban salan Davao del Sur) ពង្រឹងភាពជាដៃគូរបស់ខ្លួន ជាមួយរដ្ឋាភិបាលមូលដ្ឋាន និងកងទ័ព នៅក្នុងការដោះស្រាយបញ្ហាសន្តិភាព និងសណ្តាប់ធ្នាប់។
នីហ្សេរីយ៉ា៖ ការផ្ទុះគ្រាប់បែករថយន្តអត្តឃាត នៅខាងក្រៅព្រះវិហារគ្រឹស្តសាសនាដ៏សំខាន់មួយ ក្នុងតំបន់ភាគកណ្តាលនៃប្រទេសនីហ្សេរីយ៉ា បានសម្លាប់មនុស្សយ៉ាងហោចណាស់៣នាក់ ហើយនិងធ្វើឲ្យមនុស្សរាប់សិបនាក់ទៀតរងរបួស។
ប៉ាគីស្ថាន៖ នៅថ្ងៃអាទិត្យនេះ ប្រទេសប៉ាគីស្ថាន បានបន្តកំទិចគេហដ្ឋានដែលជាកន្លែង អូសាម៉ា ប៊ីនឡាឌិន មេដឹកនាំ អាល់កៃដា បានរស់នៅរយៈពេលជាច្រើនឆ្នាំ ហើយជននោះបានត្រូវសម្លាប់ដោយកងកុម៉្មង់ដូ ស.រ.អ. នៅក្នុងខែឧសភា។
សេណេហ្គាល់៖ ការបោះឆ្នោតកំពុងធ្វើឡើងនៅថ្ងៃអាទិត្យនេះ នៅក្នុងប្រទេសសេណេហ្គាល់ ហើយការសម្រេចចិត្តប្រកបដោយចម្រូងចម្រាសរបស់ប្រធានាធិបតី អាប់ឌូឡាយេ វាដេ(Abdoulaye Wade)ដើម្បីស្វះស្វែងរកអាណត្តិទី៣ បានបណ្តាលឲ្យមានបាតុកម្មហឹង្សាជាច្រើន។
អាហ្វ្រិកខាងត្បូង៖ អតីតប្រធានាធិបតី ណេលសិន ម៉ានដេឡា (Nelson Mandela)នៃប្រទេសអាហ្វ្រិកខាងត្បូង បានធ្វើការវិនិច្ឆ័យរោគនៅក្នុងមន្ទីរពេទ្យចូហាននេសបឺគ (Johannesburg) កាលពីថ្ងៃសៅរ៍ ដោយសារស្ថានភាពឈឺពោះដ៏យូរយាមកហើយ។