ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជម្លោះរឿងគម្ពីរកូរ៉ាន​នៅ​អាហ្វហ្គានីស្ថាន​សម្លាប់​មនុស្ស​២​នាក់


អ្នក​តវ៉ាអាហ្វហ្គានីស្ថាន​រត់​នៅពេល​ដែល​ពួកគេ​ស្រែក​ប្រឆាំង​នឹង​សហរដ្ឋអាមេរិក​ក្នុងការ​តវ៉ា​រឿង​ដុត​គម្ពីរ​ កូរ៉ាន នៅ​រដ្ឋធានីកាប៊ុល ថ្ងៃទី២៣ កុម្ភៈ ២០១២។
អ្នក​តវ៉ាអាហ្វហ្គានីស្ថាន​រត់​នៅពេល​ដែល​ពួកគេ​ស្រែក​ប្រឆាំង​នឹង​សហរដ្ឋអាមេរិក​ក្នុងការ​តវ៉ា​រឿង​ដុត​គម្ពីរ​ កូរ៉ាន នៅ​រដ្ឋធានីកាប៊ុល ថ្ងៃទី២៣ កុម្ភៈ ២០១២។

មន្រ្តី​អង្គការ​អូតង់​និយាយ​ថា​ បុគ្គល​ម្នាក់​ស្លៀក​ឯកសណ្ឋាន​យោធា​អាហ្វហ្គានីស្ថាន​បាន​បាញ់​ស្លាប់​ទាហាន​កងទ័ព​ចម្រុះ​ពីរ​នាក់​នៅ​ក្នុង​ភាគ​ខាង​កើត​នៃ​ប្រទេស នៅ​ក្នុង​បាតុកម្ម​មួយ​ដែល​បាន​ផ្ទុះ​ឡើង​ពាស​ពេញ​ប្រទេស​អំពី​រឿង​ដុត​គម្ពីរ​ កូរ៉ាន (Quran) នៅ​ក្នុង​បន្ទាយ​មួយ​របស់​ អូតង់។​

លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បាន​ផ្ញើ​លិខិតសុំ​អភ័យទោស​តាម​ផ្លូវ​ការ​ចំពោះ​ឧបទវហេតុ​នេះ​ដោយរៀប​រាប់​ថា​ «គម្ពី​សាសនា​កូរ៉ាន​ត្រូវ​បាន​រក្សា​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់​ដោយ​អចេតនា»។

លោកណាហ្ស៊ីហ្វ សាហរ៉ានី អ្នក​វិភាគអាស៊ី​ខាង​ត្បូង នៅ​សាកលវិទ្យាល័យ​ Indiana​ University​ បាន​ប្រាប់​វីអូអេ​ថា​ បាតុកម្ម​នេះ​គឺ​មាន​ប្រឆាំង​លើស​ពី​ឧបទវហេតុ​មួយ​នេះ​ទៅ​ទៀត។ លោក​បន្តថា​ប្រជាជន​មាន​កំហឹង​និង​ការ​ខក​ចិត្ត ដោយ​មើល​ឃើញ​ថា​សហរដ្ឋអាមេរិកមិន​គោរព​ពាក្យ​សន្យា​ ហើយ​ថា​ពាក្យ​សន្យា​ទាំង​អស់​ជា​ការ​ភូត​កុហក។

ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​ដទៃ​ទៀត៖

ផ្លាកសញ្ញារបស់​ក្រុមហ៊ុន Apple, Inc. របស់​សហរដ្ឋ​អាមេរិក
ផ្លាកសញ្ញារបស់​ក្រុមហ៊ុន Apple, Inc. របស់​សហរដ្ឋ​អាមេរិក

សៀហៃតុលាការ​មួយ​នៅ​ក្រុង​ សៀហៃ បាន​ច្រាន​ចោល​ពាក្យ​បណ្តឹង​រដ្ឋបវេណី​មួយ​ប្រឆាំង​នឹង​ក្រុម​ហ៊ុន​អាបផល អីងស៍ Apple, Inc.​ កាល​ពី​ថ្ងៃ​ព្រហស្បត៍​ ដោយ​និយាយ​ថា​គ្មាន​ភស្តុតាង​គ្រប់​គ្រាន់​ នៅ​ក្នុង​ជម្លោះ​រឿង​និក្ខិត្តសញ្ញា​ហៅ​ Trademark​ នោះ​ទេ។ មហា​ក្រុមហ៊ុន​កុំព្យូទ័រ​ របស់​សហរដ្ឋអាមេរិកនេះអាច​បន្ត​លក់​ iPad​ នៅ​ក្នុង​ទី​ក្រុង​នេះ​ត​ទៅ​ទៀត​បាន។

សូម៉ាលី៖ មេ​ដឹកនាំ​ពិភពលោក​ បាន​ប្រជុំ​គ្នា​នៅ​ក្រុងឡុងដ៍ កាល​ពី​ថ្ងៃ​ព្រហស្បត៍​ នៅ​ក្នុង​សន្និសីទ​មួយ​ថ្ងៃ​ ដើម្បី​ជួយ​ធ្វើ​ឲ្យ​មាន​ស្ថេរភាព​នៅសូម៉ាលី ដោយ​មាន​ការ​ប្រមាន​ថា ពិភពលោក​នឹង​«ទទួល​ការ​បង់​ខាត»​ បើ​សិន​មិន​ជួយ​ប្រទេស​នេះ ឲ្យ​ចេញ​ផុត​ពី​អំពើ​ហិង្សា​ ភាព​រាំង​ស្ងួត​ និង​ភាព​ក្រី​ក្រ​ក្នុង​រយៈ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នេះ​ទេ។

អ៊ីរ៉ាក់៖ ការ​វាយ​ប្រហារ​ដោយ​មាន​ការ​ទម្លាក់​គ្រាប់​បែក ​រួម​ផ្សំ​ជាមួយ​ការ​បាញ់​គ្នានៅ​ពាស​ពេញ​ប្រទេសលើ​ទិស​ដៅ​ភាគ​ច្រើន​របស់​ជន​ជាតិ​មូស្លីម​ស៊ីអ៊ីត (Muslim​ Shi'ite) បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​៥៥នាក់​ និង​ធ្វើ​ឲ្យ​របួស​មនុស្ស​ជាង​២២៥​នាក់​ទៀត​ នៅ​ក្នុង​អំពើ​ហិង្សា​ដ៏​បង្ហូរ​ឈាម​ខ្លាំង​បំផុត​មួយ​ ចាប់​តាំង​ពី​កង​ទ័ពអាមេរិក ​បាន​ដក​ថយ​ចេញ​ពី​ប្រទេស​នេះ​កាល​ពី​ខែ​ធ្នូ​មុន។​

ស៊ីរី៖ រថក្រោះ​ស៊ីរី​បាន​លើក​ចូល​ទៅ​ក្នុង​សង្កាត់​ដែល​ពួក​ឧទ្ទាម​កាន់​កាប់​នៃ​ទី​ក្រុង​ហោមស៍ (Homs)​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍នេះ​ នៅ​ពេល​ដែល​ការ​ស៊ើប​អង្កេត​មួយ​របស់​អង្គការ​សហប្រជាជាតិ​និយាយ​ថា​ មេ​ដឹកនាំ​ស៊ីរី​ «នៅ​ថ្នាក់​ខ្ពស់​បំផុត»​ អាច​ប្រឈម​មុខ​នឹង​ការ​ស៊ើប​អង្កេត​អំពី​រឿង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។​

សហរដ្ឋអាមេរិក៖ ទាហាន​ ម៉ារ៉ីន​អាមេរិកាំង​៧​នាក់​បាន​ស្លាប់​នៅ​ក្នុង​វាល​ខ្សាច់នៅភាគ​និរតី បន្ទាប់​ពី​ឧទ្ធម្ភាកចក្រ​របស់​ពួក​គេ​បើក​បុក​គ្នា​ នៅ​ក្នុង​សមយុទ្ធ​ហ្វឹក​ហ្វឺន​មួយ​នៅ​ពេល​យប់ នៅ​ក្នុង​សាល​សមយុទ្ធ​ឈ្មោះ​ យូម៉ា (Yuma​ Training​ Range​ Complex) ដែល​លាត​សន្ធឹង​តាម​ព្រំដែន​វាល​ខ្សាច់​រវាង​រដ្ឋ​កាលីហ្វញ៉ានិង​អារីហ្សូណា។

សហរដ្ឋអាមេរិក៖ បេក្ខជន​ប្រធានាធិបតី​គណបក្ស​សាធារណរដ្ឋ​ រីខ សានតូរ៉ាម់ និង​ លោក មីទ រ៉ូមនី កំពុង​ ប្រឈម​មុខ​និង​ការ​ប្រកួត​កៀក​គ្នា​បំផុតនៅ​ក្នុង​រដ្ឋ​មីឆីកែន (Michigan) ​ក្រោម​ការ​ស្ទង់​មតិ​ជា​មធ្យម​នៅ​រដ្ឋ​នេះ ដោយបង្ហាញ​ថា​លោក​សានតូរ៉ាម់ ទទួល​សម្លេង​គាំទ្រ​ ៣៣.៨%​ និង​លោក​ រ៉ូមនី ទទួល​សម្លេង​គាំទ្រ​ ៣៣.២% និង​អ្នក​ដទៃ​មាន​សម្លេង​គាំទ្រ​តិច​តួច​នៅ​ឆ្ងាយ​ពី​ក្រោយ។

ភូមា៖ មេ​ដឹកនាំ​ប្រជាធិបតេយ្យ​ភូមា​ លោក​ស្រី​ អង់សានសូជី (Aung San Suu Kyi)​ បាន​ធ្វើ​យុទ្ធនាការ​ឃោសនា​ នៅ​ក្រៅ​រដ្ឋធានី​ ម៉ៃអ៊ីកយីណា (My-ik-yi-na) នៃ​រដ្ឋ​ ខាឆីន (Kachin) នៃ​ភាគ​ខាង​ជើង​ប្រទេសកាល​ពី​ថ្ងៃ​ព្រហស្បត៍​នេះ។

ភូមា៖ អគ្គភ័យ​ដ៏​ធំ​មួយ​បាន​ឆាប​ឆេះ​ក្នុង​ជុំរំ​ជន​ភៀស​ខ្លួន​ភូមា​មួយ​ ឈ្មោះ​ អឺផៀន ម៉ៃ (Umpien​ Mai) នៅ​តាម​ព្រំដែន​ក្នុង​ប្រទេស​ថៃ​ភាគ​ខាង​លិច​ បំផ្លាញ​ផ្ទះ​សង់​បណ្តោះ​អាសន្ន​អស់​ជា​ច្រើន​រយ​ខ្នង ដែល​ជា​ទី​ស្នាក់នៅ​របស់​ជន​ភៀស​ខ្លួន​ដែល​គេច​ចេញ​ពី​ការ​វាយ​ប្រយុទ្ធ​គ្នា​ក្នុង​ប្រទេស​ភូមា​ រវាង​កងទ័ព​រដ្ឋាភិបាល​និង​ពួក​ឧទ្ទាម​បំបែក​ខ្លួន​ នៅ​ក្នុង​រដ្ឋ​ ខារែន (Karen)។

XS
SM
MD
LG