ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​វាយ​ប្រហារ​នៅ​អ៊ីរ៉ាក់​កាន់​តែ​ខ្លាំង​ឡើង


លោក Ahmed Ali ពិនិត្យ​មើល​រថយន្ត​របស់​លោក​ដែល​ត្រូវ​បំផ្លាញ​ដោយ​​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ក្នុង​ទី​ក្រុង​បាកដាដ​កាល​ពី​ថ្ងៃ​ទី​​២៣​ខែ​កុម្ភៈ​ឆ្នាំ​២០១២។
លោក Ahmed Ali ពិនិត្យ​មើល​រថយន្ត​របស់​លោក​ដែល​ត្រូវ​បំផ្លាញ​ដោយ​​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ក្នុង​ទី​ក្រុង​បាកដាដ​កាល​ពី​ថ្ងៃ​ទី​​២៣​ខែ​កុម្ភៈ​ឆ្នាំ​២០១២។

មន្ត្រី​អ៊ីរ៉ាក់​និយាយ​ថា​ ការ​វាយ​ប្រហារ​ជា​បន្តបន្ទាប់​ទូទាំង​ប្រទេស​បាន​សម្លាប់​មនុស្ស​យ៉ាងតិច​៥០នាក់​ និង​ធ្វើ​ឲ្យ​របួស​ជាង​២០០​នាក់​ទៀត ក្នុង​ថ្ងៃ​ដែល​មាន​គ្រោះថ្នាក់​ច្រើន​បំផុត​នៅ​ឆ្នាំនេះ។

មនុស្ស​ស្លាប់​ភាគ​ច្រើន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ គឺ​នៅ​ក្រុង​បាកដាដ ដែល​មាន​គ្រាប់បែក​ជា​ច្រើន​ផ្ទុះ។ ក្រៅ​ពី​នោះ​ មាន​គ្រាប់បែក​មួយ​ផ្ទុះ​ក្នុង​ស្រុក​ ការ៉ាដា (Karradah) ដែល​សម្បូរ​ដោយ​អ្នក​កាន់​សាសនា​និកាយ​ស៊ីអ៊ីត​រស់​នៅ ហើយ​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​៩​នាក់ ​និង​របួស​២៤​នាក់​ទៀត។

ក្រុម​សកម្មប្រយុទ្ធ​ក៏​បាន​វាយ​ប្រហារ​ទីក្រុង​ចំនួន​៩​ផ្សេង​ទៀត​ រួមមាន​ការ​វាយ​ប្រហារ​លើ​ក្រុម​ល្បាត​ផ្នែក​សន្តិសុខ​ ភោជនីយដ្ឋាន និង​សាលារៀន។

អំពើ​ឃោរឃៅ​បាន​កើតឡើង​ក្រោយ​ពី​មាន​គ្រាប់បែក​ផ្ទុះ​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ក្រុង​បាកដាដ ដែល​សម្លាប់​សិស្ស​ប៉ូលិស​យ៉ាងតិច​១៩នាក់​ខាង​ក្រៅ​សាលា​ប៉ូលិស។

ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​ដទៃ​ទៀត៖

អតីត​ប្រធានាធិបតី​ហ្វីលីពីន Gloria Macapagal Arroyo បក់​ដៃទៅ​កាន់​ហ្វូង​មនុស្ស ខណៈ​ដែល​លោក​ស្រី​មក​កាន់​តុលាការ​នៅ​ក្រុង Pasay City នៅ​ភាគ​ខាង​ត្បូង​ក្រុង​ម៉ានីល។
អតីត​ប្រធានាធិបតី​ហ្វីលីពីន Gloria Macapagal Arroyo បក់​ដៃទៅ​កាន់​ហ្វូង​មនុស្ស ខណៈ​ដែល​លោក​ស្រី​មក​កាន់​តុលាការ​នៅ​ក្រុង Pasay City នៅ​ភាគ​ខាង​ត្បូង​ក្រុង​ម៉ានីល។

ហ្វីលីពីន៖ អតីត​ប្រធានាធិបតី​ហ្វីលីពីន​លោកស្រី គ្ល័ររៀ អារ៉ូយោ (Gloria Arroyo) បាន​អះអាង​ថា លោកស្រី​មិនមាន​កំហុស​ដូច​បទ​ចោទ​ប្រកាន់​ទាក់ទង​នឹង​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​ទេ។ ការ​អះអាង​នេះ​ធ្វើ​ឡើង ក្នុង​សវនាការ​របស់​លោកស្រី ដែល​គេ​ចាប់​អារម្មណ៍​ច្រើន​ ហើយ​កំពុង​ដំណើរការ​នៅ​ក្រុង​ម៉ានីល ក្នុង​ថ្ងៃព្រហស្បតិ៍​នេះ។

ស៊ីរី៖ ការ​បាញ់ផ្លោង​គ្មាន​ប្រណី​ដោយ​កម្លាំង​រដ្ឋាភិបាល​ស៊ីរី មក​លើ​មូលដ្ឋាន​របស់​ក្រុមប្រឆាំង​ក្នុង​ក្រុង​ហូម និង​នៅ​កន្លែង​ផ្សេង​ទៀត បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​៧៤​នាក់ រួម​មាន​អ្នក​កាសែត​លោក​ខាង​លិច​២​នាក់​ផង។

សូម៉ាលី៖ មេដឹកនាំ​ក្នុង​ពិភពលោក​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្រុង​ឡុង​នៅ​ថ្ងៃព្រហស្បតិ៍​នេះ ដើម្បី​គ្រោង​ធ្វើ​សន្និសីទ​នា​ពេល​ខាងមុខ ដែល​មាន​គោល​បំណង​សម្របសម្រួល​ការ​ដោះស្រាយ​វិបត្តិ​អស្ថិរភាព​ច្រើន​ទសវត្សរ៍​នៅ​ប្រទេស​សូម៉ាលី។

អាហ្វហ្គានីស្ថាន៖ ពួក​តាលីបាន់​បាន​អំពាវនាវ​ឲ្យ​ជនជាតិ​អាហ្វហ្គានីស្ថាន​ធ្វើ​ការ​វាយប្រហារ​លើ​មូលដ្ឋាន​យោធា​បរទេស ដើម្បី​សងសឹក​ចំពោះ​ការ​ដុត​គម្ពីរ​គូរាន ក្នុង​មូលដ្ឋាន​អង្គការ​អូងតង់ ខណៈ​ពេល​ដែល​ការ​តវ៉ា​បាន​បន្ត​ចូល​ដល់​ថ្ងៃ​ទី​៣​នេះ។

ស.រ.អ.៖ ក្រុម​បេក្ខជន​ប្រកួត​ប្រជែង​យក​តំណែង​បេក្ខជន​ប្រធានាធិបតី​ស.រ.អ. ដែល​មក​ពី​គណបក្ស​សាធារណរដ្ឋ នៅ​សល់​បួន​នាក់ ហើយ​ពួកគេ​បាន​ប្រឈម​មុខ​គ្នា​ជា​លើក​ដំបូង​តាំងពី​ខែ​មករា​មក​ ក្នុងការ​ជជែក​ដេញដោល​គ្នា​តាម​ទូរទស្សន៍​ជាតិ។

វីដេអូថ្មីៗបំផុត

XS
SM
MD
LG