សេនេហ្គាល់៖ មនុស្សរាប់សែននាក់នៅសេនេហ្គាល់បាននាំគ្នាដើរតវ៉ាដោយសន្ដិវិធី នៅក្នុងទីក្រុងដាការដោយអំពាវនាវដល់ប្រធានាធិបតី អាប់ឌុលឡាយេ វេឌ Abdoulaye Wade ឲ្យឈប់ឈរឈ្មោះបោះឆ្នោតដើម្បីអាណត្ដិទីបី។
សហរដ្ឋអាមេរិក៖ នាយកអង្គភាពស៊ើបការណ៍សម្ងាត់អាមេរិកកាលពីថ្ងៃអង្គារបានជម្រាបប្រាប់រដ្ឋសភាការប៉ាន់ស្មានរបស់ខ្លួនអំពីការគម្រាមកំហែងមកលើសន្ដិសុខអាមេរិកនៅជុំវិញពិភពលោក។
កូរ៉េខាងជើង៖ មានកម្មវិធីនុយក្លេអ៊ែរនិងកាំជ្រួចម៊ីស៊ីលជាការគម្រាមធ្ងន់ធ្ងរមកលើសន្ដិសុខនៃតំបន់អាស៊ីខាងកើត។
អាហ្វហ្គានីស្ថាន៖ ក្រុមបះបោរតាលីបានបាត់បង់ដែនដីរបស់ខ្លួនខ្លះ តែនៅអត្ថិភាពហើយអាចតទល់ប្រឆាំងបំណងអាមេរិកនិងអន្ដរជាតិ។
ប៉ាគីស្ថាន៖ មេដឹកនាំយោធាប៉ាគីស្ថានមិនមានជោគជ័យទេក្នុងការប្រឆាំងនឹងរបស់ក្រុមអាល់កៃដា ក្រុមប្រយុទ្ធសេរី និងក្រុមឧទ្ទាម។
ឥណ្ឌា៖ ឥណ្ឌាបានសម្រេចនឹងទិញយន្ដហោះចម្បាំង១២៦គ្រឿងពីក្រុមហ៊ុនយន្ដហោះបារាំង ដាសូល Dassault មានទឹកប្រាក់១ពាន់១រយលានដុល្លារ។ នេះជាកិច្ចសន្យាទិញអាវុធធំបំផុតក្នុងពិភពលោក។
ស៊ីរី៖ រុស្ស៊ីចេញសេចក្ដីព្រមានដល់បស្ចឹមប្រទេសនិងកិច្ចប្រឹងប្រែងអារ៉ាប់ដែលខិតខំរុញច្រានក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិឲ្យអនុវត្ដសេចក្ដីសម្រេចចិត្ដអំពីស៊ីរីនឹងអាចរុញឲ្យប្រទេសនោះធ្លាក់ក្នុងរណ្ដៅសង្រ្គាមស៊ីវិល។
អឺរ៉ុប៖ ក្រោយបានអនុវត្ដផែនការទប់ស្កាត់ចំណាយរដ្ឋាភិបាលក្រុមមេដឹកនាំ អឺរ៉ុប កំពុងផ្ដោតទៅលើស្ថានការណ៍ហិរញ្ញវត្ថុដ៏គ្រោះថ្នាក់នៅក្រិក។
តួកគី៖ ក្រុមអ្នកជួយសង្រ្គោះទួកគីកំពុងតាមរកនាវិកជាតិប៉ូឡូញ១០នាក់ដែលនាវាដឹកទំនិញរបស់គេបានលិចនៅក្នុងសមុទ្រខ្មៅពេលមានខ្យល់ព្យុះកាលពីថ្ងៃអង្គារនេះ។
អ៊ីរ៉ង់៖ កងកម្លាំងនាវាអាមេរិកបានចូលមកជួយនាវានេសាទអ៊ីរ៉ង់ដែលជាប់គំាងនៅលើសមុទ្រនៃឈូងសមុទ្រពែកកាលពីថ្ងៃអង្គារក្រោយពីម៉ាស៊ីននាវាបានក្ដៅហួសហេតុ។
អ៊ីរ៉ង់៖ ក្រុមអធិការរបស់ក្រុមអ្នកតាមឃ្លាំមើលអាវុធនុយក្លេអ៊ែរអង្គការសហប្រជាជាតិបានបញ្ចប់ទស្សនៈកិច្ចពេលបីថ្ងៃនៅអ៊ីរ៉ង់ដោយមិនឃើញមានការដោះស្រាយអ្វីមូយអំពីកម្មវិធីនុយក្លេអ៊ែរដ៏ចម្រូងចម្រាស់ របស់រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ក្រោយពីប្រទេសមហាអំណាចបស្ចិមប្រទេសដាក់ទណ្ឌកម្មធ្ងន់ធ្ងរមកលើសេដ្ឋកិច្ចអ៊ីរ៉ង់។
សហរដ្ឋអាមេរិក៖ ក្រោយពីច្រើនថ្ងៃនៃការឃោសនារកសម្លេងឆ្នោតដ៏ជូរចត់ក្រុមនាក់បោះឆ្នោតសាធារណរដ្ឋនៅក្នុងរដ្ឋហ្វ្លរីដា នឹងជ្រើសយកបេក្ខជនដែលគេចូលចិត្ដដើម្បីប្រកួតយកតំណែងប្រធានាធិបតី។