ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​អេហ្ស៊ីប​ប្រកាស​កាត់​ទោស​ពួក​សកម្មជន​ប្រជាធិបតេយ្យ​អាមេរិក


អ្នកតវ៉ាអេហ្ស៊ីប​ម្នាក់​កាន់ទង់ជាតិនិងស្រែក​ប្រឆាំង​ក្នុង​ការ​តវ៉ា​មួយ​នៅក្រុងគែរ ថ្ងៃទី១០ កុម្ភៈ ២០១២។
អ្នកតវ៉ាអេហ្ស៊ីប​ម្នាក់​កាន់ទង់ជាតិនិងស្រែក​ប្រឆាំង​ក្នុង​ការ​តវ៉ា​មួយ​នៅក្រុងគែរ ថ្ងៃទី១០ កុម្ភៈ ២០១២។

អេហ្ស៊ីប៖ បាន​ប្រកាស​ថា​ខ្លួន​នឹងបើក​សវនាការ​កាត់​ទោស​ពួក​សកម្មជន​ប្រជាធិបតេយ្យ​បរទេស​ទាំង​៤៣​នាក់ ដោយ​មាន​រួម​បញ្ចូល​ទាំងជន​ជាតិ​អាមេរិកាំង​១៩​នាក់​ផងនៅ​ថ្ងៃ​ទី​ ២៦​ខែ​កុម្ភៈ លើ​ការ​ស៊ើប​អង្កេត​មួយ​ស្តី​ពី​ការ​ផ្តល់​ប្រាក់​ដោយ​ខុស​ច្បាប់​ដោយ​អង្គការ​មិន​មែន​ជា​របស់​រដ្ឋាភិបាល​បរទេស។

ពួក​ចុង​ចោទ​អាមេរិកាំង​ត្រូវបាន​រារាំង​មិន​ឱ្យ​ចាក​ចេញ​ពី​ប្រទេសនេះទេ​ ហើយ​ចុង​ចោទ​ខ្លះ​បាន​ទៅ​ជ្រក​កោន​ក្នុង​ស្ថាន​ទូតអាមេរិក​ក្នុង​ក្រុងគែរ (Cairo)។ ​ក្នុង​ចំណោម​ពួក​ជន​ដែល​ត្រូវបាន​ចោទ​ប្រកាន់មាន​លោក សាម ឡាហូទ (Sam LaHood) នាយក​ប្រចាំ​ប្រទេស​អេហ្ស៊ីប​នៃ​វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ​ហៅ​កាត់​ថា​អាយអអាយ IRI និង​ជា​កូន​ប្រុស​លោក​ រ៉េ ឡាហូទ (Ray LaHood) រដ្ឋមន្ត្រី​ក្រសួង​ដឹក​ជញ្ជូនសហរដ្ឋអាមេរិក។

ស៊ីរី៖ ពួក​សកម្មជន​និយាយ​ថា​កង​កម្លាំង​សន្តិសុខ​ស៊ីរី​បាន​បាញ់​កាំភ្លើង​លើ​ពួក​អ្នក​តវ៉ា​រាប់​ពាន់​នាក់​ដែល​បាន​ចូល​រួម​ក្នុង​ក្បួន​ហែ​សព​មួយ​ក្នុង​សង្កាត់​ មេហ្ស៊ី (Mezze) ​រដ្ឋធានី​ដាម៉ាស់។ការ​វាយ​ប្រហារ​នេះ ត្រូវ​បាន​ឲ្យ​ដឹង​ថា បាន​ធ្វើ​ឲ្យមនុស្ស​ម្នាក់​បាត់បង់​ជីវិត និង​មួយ​ចំនួនរង​របួស​។

អ៊ីរ៉ង៖ កង​នាវា​ចម្បាំង​អ៊ីរ៉ង់ បាន​បើក​តាម​ព្រែក​ជីកស៊ុយអេ​ Suez ​នៃ​ប្រទេស​អេហ្ស៊ីប​ហើយ​បាន​ចូល​ទៅ​ក្នុង​សមុទ្រ​ មេឌីទែរ៉ាណេ (Mediterranee) ​នៅ​ក្នុង​ចលនា​មួយ​ដែល​ទំនង​ជា​បាន​ត្រូវ​តាម​ឃ្លាំ​មើល​ដោយ​ជិត​ដិត​ដោយ​អ៊ីស្រាអែល និង​ក្នុង​គោល​បំណងបង្ហាញ​កម្លាំង និង​ជា​«សារ​នៃ​សន្តិភាព»​ផងដែរ។

រុស្ស៊ី៖ ចំនួន​មនុស្ស​ស្លាប់​បាន​កើន​ទ្បើង​ច្រើន​ទ្បើងៗ​នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​បួន​ថ្ងៃ​របស់​រុស្ស៊ីដើម្បី​កម្ចាត់​ពួក​ជន​សកម្ម​ប្រយុទ្ធ​នៅ​ក្នុង​តំបន់​ ខូខាសស (Caucasus)។​ ពួក​មន្ត្រី​បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ប៉ូលីស​១៧​នាក់​បាន​ស្លាប់​នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ​ដោយ​មាន​ប៉ូលីស​២៤​នាក់​ទៀតត្រូវ​របួស។

ចិន៖ ព្រះសង្ឃ​ទី​បេត៍​មួយ​អង្គ​ទៀត ព្រះ​នាម​ ថាមជូ សាងផូ (Tamchoe Sangpo) ​បាន​សុគត​ក្រោយ​ពិ​បាន​ដុត​ខ្លួន​ឯង​នៅ​ក្នុង​ខែត្រ​ ឆីងហៃ (Qinghai) ​នៃ​ប្រទេស​ចិន ដើម្បី​ធ្វើការ​តវ៉ា​ប្រឆាំង​នឹង​វត្តមាន​របស់​កង​កម្លាំង​សន្តិសុខ​ចិន​នៅ​ក្នុង​វត្ត បង់ថេក (Bongtak) ​របស់​ព្រះអង្គ។

រុស្ស៊ី៖ មនុស្ស​រាប់​ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស​បាន​ធ្វើការ​ប្រជុំ​មហាជន​កាល​ពី​ថ្ងៃ​សៅរ៍​ដើម្បី​គាំទ្រ​លោក​នាយក​រដ្ឋមន្ត្រី​ វីឡាឌីមែរ ផូទីន (Vladimir Putin) ​នៅ​ក្នុង​កិច្ច​ខិត​ខំប្រឹង​ប្រែង​របស់​លោក​ដើម្បី​ឱ្យ​បាន​ក្លាយ​ទៅ​ជា​ប្រធានាធិបតី​។

អ៊ីតាលី៖ សម្តេច​ប៉ាប​ប៊ែនេឌិក Benedict​ ដែល​ទន់​ខ្សោយ​ជាង​មុន​បាន​ទុក​កេរ្តិ៍​តំណែល​របស់​ព្រះអង្គ​ក្នុង​ព្រះវិហារ​គ្រឹស្តសាសនា​និកាយ​ កាតូលិក (Catholic) ដោយ​ព្រះអង្គ​បាន​តែងតាំង​កាឌីណាល់​ថ្មី​២២​នាក់​នៅ​ក្នុង​ពិធី​មួយ​ក្នុងវិមាន​វ៉ាទីកង់​កាល​ពី​ថ្ងៃ​សៅរ៍។

វីដេអូថ្មីៗបំផុត

XS
SM
MD
LG