ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស៊ីរី​បន្ត​ការ​វាយ​ប្រហារ​បន្ទាប់ពី​អ.ស.ប.​បាន​ថ្កោល​ទោស​


អ្នកតវ៉ាម្នាក់​ចូលរួម​ក្នុង​ការ​តវ៉ា​ប្រឆាំង​នឹង​ប្រធានាធិបតីស៊ីរី នៅ​ជិត​ស្ថានទូត​ស៊ីរីនៅទីក្រុង​ខៃរ៉ូ ថ្ងៃទី១៧ កុម្ភៈ ២០១២។
អ្នកតវ៉ាម្នាក់​ចូលរួម​ក្នុង​ការ​តវ៉ា​ប្រឆាំង​នឹង​ប្រធានាធិបតីស៊ីរី នៅ​ជិត​ស្ថានទូត​ស៊ីរីនៅទីក្រុង​ខៃរ៉ូ ថ្ងៃទី១៧ កុម្ភៈ ២០១២។

ពួក​សកម្មជន​បាន​និយាយ​ថា​ពួក​ទាហាន​ស៊ីរី​បាន​បាញ់​ផ្តក់​លើ​តំបន់​ដែល​ពួក​ឧទ្ទាម​កាន់​កាប់​ក្នុង​ក្រុង​ ហោមស៍ (Homs) នា​ប៉ែក​កណ្តាល​ប្រទេស​ មួយ​ថ្ងៃ​ក្រោយ​ពី​មហា​សន្និបាត​អង្គការសហប្រជជាតិ​បាន​ថ្កោល​ទោស​របប​គ្រប់​គ្រង​ស៊ីរី​ចំពោះ​ការ​រំលោភ​លើ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ការ​បង្ក្រាប​របស់​ពួក​គេ។

ពួក​សកម្មជន​បាន​និយាយ​ថា​ការ​បាញ់​កាំភ្លើង​ពី​រថក្រោះ​និង​ការ​បាញ់​កាំ​ភ្លើង​ធំ​កាល​ពី​ថ្ងៃ​សុក្រ​បាន​ត្រូវ​ចំ​សង្កាត់​បួន​ក្នុង​ក្រុង​នេះ​ដែល​ឋិត​នៅ​កណ្តាល​ប្រទេស​ដែល​បាន​ផ្តើម​គំនិត​ធ្វើការ​បះបោរ​ដែល​មាន​រយៈពេល​១១​ខែ​មក​ហើយ​ប្រឆាំង​នឹង​ប្រធានាធិបតី​បាសារ អាល អាសាទ (Bashar al-Assad)។​

លីប៊ី៖ កាល​ពី​ថ្ងៃ​សុក្រ ប្រជារាស្ត្រ​លីប៊ី​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ក្នុង​ទីលាន​ធំ​ជាង​គេ​នៃ​ក្រុង​ បេងហាហ្សី (Benghazi) នា​ប៉ែក​ខាង​កើត​ប្រទេស​ដែល​ជា​ទី​កំណើត​នៃ​ចលនា​ប្រឆាំង ដើម្បី​ប្រារព្ធ​ខួប​ឆ្នាំ​ទី​មួយ​នៃ​ការ​បដិវត្តន៍​ដែល​នាំ​ឱ្យ​មាន​ការ​រំលំ​ការ​គ្រប់គ្រង​៤២​ឆ្នាំ​របស់​អតីត​មេដឹកនាំ​ផ្តាច់​ការ​ឈ្មោះ​ ម៉ូអាម៉ា កាហ្តាហ្វី (Moammar Gadhafi)។

អ៊ីរ៉ុង់៖ សហរដ្ឋអាមេរិក​និង​សហភាព​អឺរ៉ុប​បាន​សម្តែង​សុទិដ្ឋិនិយម​អំពី​សេចក្តី​ស្នើ​របស់​ អ៊ីរ៉ង់​ដើម្បី​ធ្វើការ​ចរចា​ជា​ថ្មី​ជាមួយ​ពួក​ប្រទេស​មហា​អំណាច​ពិភពលោក​អំពី​កម្មវិធី​បរមាណូ​របស់​ផង​ខ្លួន។ លោក​សី្រ ហ៊ីលឡារី គ្លីនតុន ​បានហៅ​ការ​ឆ្លើយ​តប​របស់​អ៊ីរ៉ង់​លិខិត​មួយ​ច្បាប់​របស់​លោកស្រី​ ខាដឺរីន អាសតុន (Catherine Ashton) កាល​ពី​ខែ​តុលា ​ជា​«ជំហាន​សំខាន់​មួយ»។

ប៉ាគីស្ថាន ការ​ជួប​ចចារ​សន្តិភាព​រវាង​លោក​ប្រធានាធិបតី​ប៉ាគិស្ថាន ​អាសីហ្វ អាលី ហ្សាដារី (Asif Ali Zardari) និង​លោក​ប្រធានាធិបតី​អាហ្វហ្កានិស្ថាន​ ហាមីទ កាហ្សាយ (Hamid Karzai) នៅ​ក្នុង​ក្រុង​ អ៊ីស្លាម៉ាបាទ (Islamabad) ​ជា​ផ្នែក​មួយ​នៃ​សន្និសីទ​កំពូលត្រីភាគី​ត្រូវបាន​បញ្ចប់ ដោយ​មាន​ការ​ជឿន​លឿន​តែ​បន្តិច​បន្តួច។

ប៉ាគស្ថាន៖ ពួក​មន្ត្រី​នៅ​ក្នុង​តំបន់​កុលសម្ព័ន្ធ​ Kurram ​នា​ផ្នែក​ពាយ័ព្យ​នៃ​ប្រទេស​បាន​និយាយ​ថា​អ្នក​ដាក់​គ្រាប់​បែក​អត្តឃាត​ម្នាក់​ដែល​ជិះ​ម៉ូតូ​បាន​បំផ្ទុះ​ខ្លួន​ឯង​នៅ​ក្រុង​ ផារ៉ាឆៃណា (Parachinar) ​ក្នុង​ផ្សារ​មួយ​មាន​មនុស្ស​កុះករ បាន​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់​២៦​នាក់​ស្លាប់ មនុស្ស​ជាង​៥០​នាក់​ត្រូវ​របួស​ហើយ​បាន​បំផ្លាញ​ហាង​លក់​ទំនិញ ​មួយ​ចំនួន​ផង​ដែរ។

អឺរ៉ុប៖ នៅ​ក្រោយ​ចរចា​គ្នា​ជា​ច្រើន​ខែ​មក​ ពួក​មេដឹកនាំ​អឺរ៉ុប​បាន​សម្តែង​សុទិដ្ឋិនិយម​ថ្មី​ថា​ប្រាក់​ជំនួយ​សង្គ្រោះ​១៧០​ពាន់​លាន​ដុល្លារ​សម្រាប់​ប្រទេស​ក្រិក​នឹង​ទទួល​ការ​យល់​ព្រម​នៅ​ថ្ងៃ​ច័ន្ទ។

កិ្រក៖ពួក​ប៉ូលីស​ក្រិក​និយាយ​ថា​ពួក​ចោរ​ប្រដាប់​អាវុធ​បាន​លួច​បូរាណ​វត្ថុ​យ៉ាង​តិច​ណាស់​៦០​ពី​សារ​មន្ទីរ​មួយ​ក្នុង​ក្រុង អូឡាំពា (Olympia) កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ។

XS
SM
MD
LG