ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស៊ីរី​និយាយ​ថា​មាន​មនុស្ស​៤៤​នាក់​បាន​ស្លាប់​ក្នុង​ការ​ផ្ទុះ​គ្រាប់​បែក​ពីរ​គ្រាប់​ផ្ទួន​ៗ​គ្នា​


រូបភាព​វីដេអូ​ដែល​បង្ហាញ​​កងទ័ព​ស៊ីរី​ក្នុង​ទីក្រុង​ហូម​ស៍​នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ​ ឆ្នាំ​២០១២។
រូបភាព​វីដេអូ​ដែល​បង្ហាញ​​កងទ័ព​ស៊ីរី​ក្នុង​ទីក្រុង​ហូម​ស៍​នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ​ ឆ្នាំ​២០១២។

មន្រ្តី​ស៊ីរី​និយាយ​ថា​ការ​ផ្ទុះ​គ្រាប់​បែក​អត្តឃាតុ២​គ្រាប់​ក្នុង​រដ្ឋធានី​ដាម៉ាស (Damascus) បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​៤៤​នាក់ហើយ​នឹង​ធ្វើ​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​១៥០​នាក់​ដែរ​រង​របួស។

ទូរទស្សន៍​រដ្ឋ​រាយការណ៍​ថា អ្នក​ដាក់​គ្រាប់​បែក​២​នាក់បាន​ប្រើ​ប្រាស់​រថយន្តដែល​ផ្ទុក​ទៅ​ដោយគ្រឿង​ផ្ទុះ​បាន​វាយ​ប្រហារអាគារ​សន្តិសុខ​រដ្ឋ២​កន្លែង​នៅ​ក្នុង​រដ្ឋធានី​នៅ​ថ្ងៃ​សុក្រ​នេះ។

ទីភ្នាក់ងារព័ត៌មាន​រដ្ឋ សាណា (SANA) បាន​បង្ហាញ​រូប​ថត​ដែល​ទីភ្នាក់ងារ​ព័ត៌មាន​នោះបាន​បង្ហាញជន​រងគ្រោះ​ដែល​គេ​ហៅថា​ការ​វាយ​ប្រហារ​ភេរវកម្ម។ ទីភ្នាក់ងារ​ព័ត៌មាន​នោះ​ ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ដែរថា​ជន​ជាតិ​ស៊ីរី​ បាន​ប្រមូល​ផ្តុំ​គ្នា​ក្នុង​រដ្ឋធានី​ដាម៉ាស​ហើយ​និង​ទីក្រុង​ផ្សេង​ៗ​ទៀត​មួយ​ចំនួន​ដើម្បី​ប្រឆាំង​តវ៉ា​នឹង​ការ​ផ្ទុះ​គ្រាប់​បែក​នេះ។

ព័ត៌មាន​អន្តរជាតិ​សំខាន់​ៗ​ផ្សេងទៀត៖

ចិន/អាមេរិក៖ លោក ហ្សី ជីនពីង (Xi Jinping) អនុ​ប្រធានាធិបតី​ចិន នឹង​បញ្ចប់​ដំណើរ​បំពេញ​ទស្សនកិច្ច​រយៈពេល៤​ថ្ងៃ​របស់​លោក មក​កាន់​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​សុក្រ​នេះ​ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​នានា​នៅ​ក្នុង​ទីក្រុង ឡូស អានជឺឡេស (Los Angeles)។

ថៃ៖ អាជ្ញាធរ​នៅ​ក្នុង​ប្រទេស​ថៃ កំពុ​ង​ស្វែងរក​ជន​សង្ស័យ​យ៉ាង​ហោច​ណាស់​ក៏​២​នាក់​ថែម​ទៀត​ដែរ នៅ​ក្នុង​ការ​ទាក់​ទិន​ជាមួយ​ការ​ផ្ទុះ​គ្រាប់​បែកនៅ​សប្តាហ៍​នេះ​ក្នុង​រាជធានី​បាងកក​ដែល​ប៉ូលីស​ និយាយ​ថា​ជា​ផ្នែក​មួយ​នៃ​ផែនការ​ឃាតុ​កម្ម​ដែល​សំដៅ​លើ​អ្នក​ការទូត​អ៊ីស្រាអែល។

លីប៊ី៖ ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​លីប៊ី កំពុង​ប្រារព្ធ​ខួប​លើក​ទី​មួយ​នៃ​បដិវត្តន៍​ដែល​បាន​ផ្តួល​រំលំ​របប​របស់​អតីត​មេដឹកនាំ​ផ្តាច់​ការ​របស់​លោក មូអាម៉ា កាដាហ្វី (Moammar Gadafhi)។

អ៊ីរ៉ង់៖ ប្រធានាធិបតី​អ៊ីរ៉ង់​លោក មាមូដ អាមាដឌីនេចាដ (Mahmoud Ahmadinejad) និយាយ​ថា​ការ​ជ្រៀត​ជ្រែក​របស់​ពួក​បរទេស​ជា​ប្រភព​នៃ​បញ្ហា​នៅ​ក្នុង​តំបន់។

អាល្លឺម៉ង់៖ ប្រធានាធិបតី​អាល្លឺម៉ង់​លោក គ្រីស្ទៀន វាហ្វ (Christian Wuff) បាន​លាលែង​ចេញ​ពី​តំណែង​នៅពេល​ដែល​មាន​ការ​ចោទ​ប្រកាន់​ថា​លោក​បាន​ប្រើ​ប្រាស់​អំណាច​ហួស​ហេតុ​នៅ​ក្នុង​តួនាទី​នយោបាយ​មុន​ៗ​ដោយ​មាន​ភាព​លំអៀង។

អាល្លឺម៉ង់៖ ពួក​អ្នក​ដំណើរ​ ដែល​ប្រើចំណត​អាកាសយាន្ត​ក្នុង​ទីក្រុង​ហ្វ្រេងហ្វឺដ (Frankfurt)​នៃ​ប្រទេស​អាល្លឺម៉ង់ ដែល​ជា​ចំណត​អាកាសយាន្ត​ដ៏​មមា​ញឹក​មួយ​នៅ​អឺរ៉ុប​អាច​ត្រូវ​គេ​រំពឹង​ថា​នឹង​លុប​ចោល​ជើង​ហោះហើរ​ថ្ងៃ​ទី២​ពី​ព្រោះ​តែ​ការ​ធ្វើ​កូដកម្ម​របស់​អ្នក​បើក​បរ។

នីហ្សេរីយ៉ា៖ បុរស​ជនជាតិ​នីហ្សេរីយ៉ា​ម្នាក់​ដែល​រង​ការ​ចោទ​ប្រកាន់​ពី​ការ​បំផ្ទុះ​យន្តហោះ​ដឹក​អ្នក​ដំណើរ​មួយ​គ្រឿង​របស់​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​បុណ្យ​ណូអែល​កាល​ពី​ឆ្នាំ​២០០៩​បាន​ត្រូវ​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​គុក​អស់​មួយ​ជីវិត។

អ.ស.ប/ភូមា៖ មន្រ្តី​កំពូល​ម្នាក់​របស់​អង្គការ​សហប្រជាជាតិ បាន​ជំរុញ​ប្រទេស​ភូមា​នៅ​ថ្ងៃ​សុក្រ​នេះ​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ប្រជា​ថាការ​ធ្វើ​កំណែ​ទម្រង់​ថ្មី​ផ្តល់​អត្ថប្រយោជន៍ដល់​ប្រជាពលរដ្ឋនៅ​ក្នុង​ប្រទេស​ជាតិ​ក្រីក្រនេះ​នៅ​ក្នុង​វិស័យ​នានា​ដូចជា​ការ​ថែទាំ​សុខភាព​និងការ​សិក្សា​អប់រំ​ជាដើម។

XS
SM
MD
LG