ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​បញ្ចប់​ទស្សនកិច្ច​នៅ​អាមេរិក​នៅ​ថ្ងៃ​សុក្រ


ប្រធានាធិបតី​លោក បារ៉ាក់ អូបាម៉ា ចាប់ដៃ​ជាមួយ​នឹង​លោក ជិនពីង​នៅ Oval Office នៅ​សេតវិមាន នៅ​ថ្ងៃទី១៤ កុម្ភៈ ១៤ ២០១២។
ប្រធានាធិបតី​លោក បារ៉ាក់ អូបាម៉ា ចាប់ដៃ​ជាមួយ​នឹង​លោក ជិនពីង​នៅ Oval Office នៅ​សេតវិមាន នៅ​ថ្ងៃទី១៤ កុម្ភៈ ១៤ ២០១២។

លោក​អនុ​ប្រធានាធិបតី​ចិន​ ស៊ី ជិនភីង (Xi Jinping)​ បញ្ចប់​ទស្សនកិច្ច​របស់​លោក​នៅ​សហរដ្ឋអាមេរិក​ នៅ​ថ្ងៃ​ព្រហស្បត៍​និង​ថ្ងៃ​សុក្រ​ នៅ​ទី​ក្រុង​ ឡូសអានជឺឡេស (LosAngeles)​ ដោយ​មាន​ព្រឹត្តិការណ៍​ផ្សេងៗ​ដើម្បី​សង្កត់​លើ​ទំនាក់​ទំនង​សេដ្ឋកិច្ច​និង​វប្បធម៌​រវាង​ប្រទេស​ទាំង​ពីរ។

នៅ​ក្នុង​អំឡុងទស្សនកិច្ច​ លោក​បាន​ទៅ​មើល​កំពុង​ផែ​របស់​កុ្រមហ៊ុន​ចិន​នៅ​ទី​ក្រុង ឡូសអានជឺឡេសនិងទស្សនកិច្ច​ទៅ​កាន់​សភា​អាមេរិក ដែល​នៅ​ក្នុង​ឪកាស​នោះ សមាជិក​ព្រឹទ្ធសភា​ លោក​ ជន ម៉ាក ខេន (John McCain)​ បាន​និយាយ​ថា​គាត់​បាន​លើក​យក​ករណី​ព្រះ​សង្ឃ​ដុត​ខ្លួន​ដើម្បី​ប្រឆាំង​ការ​គ្រប់​គ្រង​របស់​ចិន​នៅ​ដែន​ដី​ ទីបេ​ ការ​បោះ​ឆ្នោត​ វេតូ​ របស់​ចិន​ប្រឆាំង​នឹង​សេចក្តី​សម្រេច​ចិត្ត​អង្គការ​សហប្រជាជាតិ​អំពី​ប្រទេស​ស៊ីរី ការ​ជាប់​ឃុំ​ក្នុង​ផ្ទះ​របស់​ជ័យ​លាភី​រង្វាន់​ ណូបែល​ ​ នឹង​មាន​ការ​គាំទ្រ​របប​ឃោឃៅ​នៅ​កូរ៉េ​ខាង​ជើង។

នៅ​ថ្ងៃ​សុក្រ​ លោក​ ស៊ី ជិនភីង​ នឹង​ថ្លែង​សន្ទរកថា​ទៅ​កាន់​ក្រុម​ប្រឹក្សា​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច​ចិន-អាមេរិក​ ហើយ​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​ដទៃ​ទៀត​ដែល​ផ្តោត​ទៅ​លើ​ពាណិជ្ជកម្ម​និង​វិនិយោគ។

សហរដ្ឋអាមេរិ៖ នៅ​ពេល​លោក​អនុប្រធានាធិបតី​ចិន​ បញ្ចប់​ទស្សនកិច្ច​នៅ​ក្នុង​សហរដ្ឋអាមេរិក ​ ការ​ស្ទង់​មតិ​ថ្មី​មួយ​របស់​អង្គការ​ ហ្គោលអាប់ (Gallup) បង្ហាញ​ថា​ ពលរដ្ឋ​អាមេរិកាំង៥៣%​ ជឿថា​ ចិន​មាន​សេដ្ឋកិច្ច​ធំ​ជាង អាមេរិក​ ហើយ​មាន​តែ​ ៣៣%​ ទេ​ដែល​យល់​ថា​សហរដ្ឋអាមេរិក​មាន​សេដ្ឋកិច្ច​ធំ​ជាងប្រទេស​ចិន។

ចិន៖​ក្រុម​ហ៊ុន​លក់​រាយ​ធំ​បំផុត​ក្នុង​ពិភពលោក​ វ៉លម៉ាត (Wal-Mart)​ និយា​ថា​ខ្លួន​សង្ឃឹម​ទៅ​លើ​ការ​លូត​លាស់​យ៉ាង​ឆាប់​រហ័ស​នៅចិន​ នៅ​ពេល​ដែល​ក្រុម​ហ៊ុន​នេះ​ ខំ​ស្តារ​ខ្លួន​ឡើង​វិញ​ពី​រឿង​អាស្រូវ​ដ៏​អាម៉ាស់​មួយ​ ទាក់​ទង​នឹង​ការ​លក់​សាច់​ជ្រូក​ធម្មតា​ ចំនួន​៦​ម៉ឺន​៣​ពាន់​គីឡូក្រាម​ ដោយ​ដាក់​សញ្ញា​ថា​ជា​សាច់​ឥត​មាន​ជាតិ​គីមី។

សហរដុ្ឋអាមេរិក៖ បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ​ លោក​ រីក សានធឺរ៉ាម់ (Rick​ Santorum) បាន​ចេញ​ផ្សាយ​របាយការណ៍​អំពី​ប្រាក់​បង់​ពន្ធ​របស់​លោក​ក្នុង​ពេល​បួន​ឆ្នាំ​កន្លង​ទៅ​នេះ​ ដែល​បង្ហាញ​ថា​ លោក​បាន​ទទួល​ប្រាក់​ចំណូល​ ៣លាន៥សែន​ដុល្លារ​ តាំង​ពី​ពេល​លោក​បាន​ឈប់​ពី​ព្រឹទ្ធសភា នោ​ឆ្នាំ​២០០៦ ភាគ​ច្រើន​នៃ​ចំណូល​គឺ​បាន​តាម​រយៈ​ទំនាក់​ទំនង​របស់​លោក​ជា​មួយ​ក្រុង​វ៉ាស៊ីនតោន​ រួម​មាន ការ​បង្ហាញ​ខ្លួន​ជា​សាធារណៈ​ ការ​ពិគ្រោះ​ឲ្យ​យោបល់​ និង​ការ​លក់​ហ៊ុន​ ។

កូរ៉េ​ខាង​ជើង៖ ពលរដ្ឋ​កូរ៉េ​ខាង​ជើង​បាន​ធ្វើ​ពិធី​រំលឹក​ថ្ងៃ​កំណើត​ទី​ ៧០​ របស់​សព​មេ​ដឹក​នាំ​ គីម ជុង អ៊ីល (Kim Jong Il)​ កាល​ពី​ថ្ងៃ​ព្រហស្បត៍​នេះ​ ដោយ​មាន​ទាហាន​រាប់​ពាន់​នាក់​ដើរ​ជា​ក្បួន​កាត់​ទី​ក្រុង​ ព្យុងយ៉ាង (Pyongyang) និងមន្រ្តី​ជាន់​ខ្ពស់​រាប់​រយ​នាក់​ សម្តែង​ស្វាមីភក្តិ​ ចំពោះ​កូន​ប្រុស​លោក​ គីម ជុង អ៊ីល គឺ គីម ជុង អាំង (Kim Jong Un)។

ប៉ាគីស្ថាន៖ មន្រ្តី​ការណ៍​សម្ងាត់​ប៉ាគីស្ថាន​ និយាយ​ថា​ ការ​វាយ​ប្រហារ​ពីរ​ ដោយ​យន្តហោះ​ឥត​អ្នក​បើក​របស់​សហរដ្ឋអាមេរិក​កាល​ពី​ថ្ងៃ​ព្រហស្បត៍ បាន​សម្លាប់​ជន​សកម្មប្រយុទ្ធ​យ៉ាង​តិច​១៤​ នាក់​ នៅ​ក្នុង​ប្រទេស​ភាគ​ពាយ័ព្យ នៅ​តាម​ព្រំដែន​អាហ្វហ្គានីស្ថាន​ ក្នុង​តំបន់​កុល​សម្ព័ន្ធ​ វ៉ាហ្សីរីស្ថាន (Waziristan)​ ខាង​ជើង​ ដែល​ចាត់​ទុក​ថា​ជា​ទី​តាំង​មាំ​មួយ​របស់​យុទ្ធជន​ អាល កៃដា (al-Qaida)​ និងតាលីបាន (Taliban)។

ប៉ាគីស្ថាន៖ មេដឹកនាំ​ អ៊ីរ៉ង់ លោកម៉ាហម៉ោទ អាហម៉ាឌីនចាទ (Mahmoud ​Ahmadinejad) និង​មេដឹកនាំអាហ្វហ្គានីស្ថាន​លោក ហាមីត ខាហ្សាយ (Hamid​ Karzai) បាន​ទៅ​ដល់​ប៉ាគីស្ថាន​ ដើម្បី​ចូល​រួម​ក្នុង​សន្និសីទ​កំពូល​មួយ​របស់​កុលសម្ព័ន្ធ​ ស្តី​ពី​ការ​ជួយ​សម្រួល​សន្តិភាព​ជា​មួយ​ពួក​ តាលីបាន់​អាហ្វហ្គានីស្ថាន។

អ៊ីរ៉ុង៖ មន្រ្តី​ការណ៍​សម្ងាត់​ជាន់​ខ្ពស់​ម្នាក់​របស់​សហរដ្ឋអាមេរិកនិយាយ​ថា​ ប្រទេស​ អ៊ីរ៉ង់​ នឹង​ឆ្លើយ​តបបើ​មាន​ការ​វាយ​ប្រហារ​ទៅ​លើ​សកម្មភាព​នុយគ្លេអ៊ែរ​របស់​ខ្លួន​ តែប្រហែល​មិន​ទំនង​នឹង​ចាប់​ផ្តើម​ ឬ​បង្កជម្លោះ​ដោយ​ចេតនា​មុន​គេ​ទេ។

ស៊ីរី៖ លោក​អគ្គលេខាធិការ​អសប​ បាន គី មូន (Ban Ki-Moon​) បាន​ចោទ​ប្រទេស​ ស៊ីរី​ អំពី​លទ្ធភាព​នៃ​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ នៅ​ពេល​ដែល​សកម្មជន​និយាយ​ថា​ កង​កម្លាំង​សន្តិសុខ​ ស៊ីរី​ កំពុង​វាយ​លុក​ទៅ​លើ​ទី​ក្រុង​ ដារ៉ាក (Daraa) ដែល​ជា​កន្លែង​ការ​បះ​បោរ​ ចាប់​ផ្តើម។ លោក​បាន​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​លោក​ប្រធានាធិបតី​ បាសារ អាល អាសាទ (Bashar al-Assad)​ បញ្ឈប់​«ការ​បាញ់​កាំភ្លើង​ធំ​និង​ការ​ប្រើ​កម្លាំង​ទ័ព​ប្រឆាំង​នឹង​ជន​ស៊ីវិល​ជា​បន្ទាន់»។​ អង្គការ​អង្កេត​សិទ្ធិ​មនុស្ស​ស៊ីរី (Syrian​ Observatory​ for Human​ Rights)​ នៅ​ក្រុង​ឡុងដ៍ ​ បាន​ប្រាប់​វីអូអេ​ថា​ មាន​មនុស្ស​យ៉ាង​តិច​ ២៤​ នាក់​ស្លាប់​ នៅ​ពាស​ពេញ​ប្រទេស​ កាល​ពី​ថ្ងៃ​ព្រហស្បត៍​នេះ។

XS
SM
MD
LG