ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីរ៉ង់​បដិសេធ​ពាក់ព័ន្ធ​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​បាងកក


ប៉ូលីស​និង​អ្នក​ជំនាញការ​ធ្វើការ​ស៊ើបអង្កេត​ទីតាំង​ដែល​បុរស​ម្នាក់​បាន​រងរបួស​នៅ​ពេល​ដែល​គ្រាប់​បែក​មួយ​គ្រាប់​បាន​ផ្ទុះនៅ​ចំកណ្តាល​ក្រុងបាងកក នៅ​ថ្ងៃទី១៤ កុម្ភៈ ២០១២។
ប៉ូលីស​និង​អ្នក​ជំនាញការ​ធ្វើការ​ស៊ើបអង្កេត​ទីតាំង​ដែល​បុរស​ម្នាក់​បាន​រងរបួស​នៅ​ពេល​ដែល​គ្រាប់​បែក​មួយ​គ្រាប់​បាន​ផ្ទុះនៅ​ចំកណ្តាល​ក្រុងបាងកក នៅ​ថ្ងៃទី១៤ កុម្ភៈ ២០១២។

ថៃ៖ អ៊ីរ៉ង់​បាន​ច្រាន​ចោល​ពាក្យ​ចោទ​ប្រកាន់​របស់​អ៊ីស្រាអែល ​ដែល​ថា​អ៊ីរ៉ង់​ស្ថិត​នៅ​ពី​ក្រោយ​ការ​បំផ្ទុះ​គ្រាប់​បែក​កាល​ពី​ថ្ងៃ​អង្គារ​ នៅ​ក្នុង​រាជធានី​បាងកក​ ប្រទេស​ថៃ​ និង​ការ​វាយ​ប្រហារ​ដោយ​បំផ្ទុះ​គ្រាប់​បែក​ក្នុង​រថយន្ត​ ប្រឆាំង​នឹង​ស្ថាន​ការទូត​នៅ​ប្រទេស​ ឥណ្ឌា​និង​ចរជា Georgia។

ឯកអគ្គរដ្ឋទូត​អ៊ីស្រាអែល​ប្រចាំ​ប្រទេស​ថៃ លោក​អ៊ីតហ្សាក់ សូហាម​ Itzhak Shoham​ ​ និយាយ​ថា​ គ្រាប់​ផ្ទុះ​ដែល​គេ​ប្រើ​នៅ​ក្រុង​បាងកក​ គឺ​ដូច​គ្នា​បេះ​បិទ​ទៅ​នឹង​គ្រាប់​ផ្ទុះ​ដែល​ប្រើ​នៅ​ក្រុង​ ញូដេលី​ និង​ក្រុង​ទីប៊ីលីស៊ី Tbilisi​ កាល​ពី​ថ្ងៃ​ច័ន្ទ។​ តែ​អ្នក​នាំ​ពាក្យ​ម្នាក់​នៃ​ក្រសួង​ការ​បរទេស​អ៊ីរ៉ង់​បាន​ចោទ​អ៊ីស្រាអែល​ថា​ មាន​បំណង​ធ្វើ​ឲ្យ​ខូច​ទំនាក់​ទំនង​«​ជិត​ស្និត​និង​ជា​ប្រវត្តិសាស្រ្ត»​រវាង​ក្រុង​តេហេរ៉ង់​ ជាមួយ​នឹង​ក្រុង​បាងកក។

មនុស្ស​បូន​នាក់​បាន​ត្រូវ​របួស​នៅ​ក្នុង​ការ​ផ្ទុះ​នៅ​ក្រុង​ញូ ដេលី​ តែ​អាជ្ញាធរ​បាន​ដោះ​គ្រាប់​បែក​បង្កប់​ក្នុង​រថយន្ត​នៅ​ក្រុង​ទីប៊ីលីស៊ី​ចេញ​បាន។​ ជន​ជាតិ​អ៊ីរ៉ង់​ពីរ​នាក់​ក៏​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​នៅ​ក្នុង​ការ​ផ្ទុះ​នៅ​ក្រុង​បាំងកក​ផង​ដែរ។

ស៊ីរី៖ ប្រធានាធិបតីបាសារ អាល់ អាសាដ Bashra al-Assad​ បាន​បញ្ជា​ឲ្យ​មាន​ការ​បោះ​ប្រជាមតិ​លើ​រដ្ឋធម្មនុញ្ញ​ នៅ​ចុង​ខែ​នេះ​ ដែល​លោក​ថ្លែង​ថា​ នឹង​បញ្ចប់​ការ​គ្រប់​គ្រង​ដោយ​គណបក្ស​តែ​មួយ​ក្នុង​ពេល​ជិត​ប្រាំ​ទសវត្ស​កន្លង​ទៅ​នេះ​ នៅ​ពេល​ដែល​កង​ទ័ព​រដ្ឋាភិបាល​បាន​បន្ត​ការ​វាយ​លុក​ចូល​ក្នុង​តំបន់​ក្រុម​បះបោរ​ទូទាំង​ប្រទេស។

ចិន៖ លោក​ស៊ី ជីងពីង Xi Jingping​ អនុ​ប្រធានាធិបតី​ចិន​ថ្លែង​ថា​ ចិន​ស្វាគមន៍​មុខនាទី​ជា​វិជ្ជមាន​របស់​សហរដ្ឋអាមេរិក​នៅ​ក្នុង​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក​ តែ​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ធំ​បំផុត​ទាំង​ពីរ​នៃ​ពិភពលោក​ ត្រូវ​គោរព​ផល​ប្រយោជន៍​ចម្បង​និង​ការ​យក​ចិត្ត​ទុក​ដាក់​សំខាន់​ៗ​របស់​ប្រទេស​និមួយៗ។

ហុងឌុយរ៉ាស៖ អគ្គីភ័យ​ដ៏​ធំ​នៅ​ក្នុង​ពន្ធនាគារ​មួយ​បាន​សម្លាប់​អ្នក​ទោស​ជា​ច្រើន​រយ​នាក់​ នៅ​ក្នុង​មហន្តរាយ​ដ៏​អាក្រក់​បំផុត​ក្នុង​ទ្វីប​អាមេរិក​ឡាទីន។

ជប៉ុន៖ លោក​ហារុគិ ម៉ាដារ៉ាមេ Haruki​ Madarame​ ប្រធាន​ខាង​សុវត្ថិភាព​នុយក្លេអ៊ែរ​ប្រទេស​ជប៉ុន​ បាន​និយាយ​ប្រាប់​គណកម្មការ​មួយ​របស់​រដ្ឋាភិបាល​កាល​ពី​ថ្ងៃ​ពុធ​ថា​ ច្បាប់​ការពារ​សុវត្ថិភាព​របស់​ប្រទេស​មាន​ភាព​ហួស​សម័យ​ និង​ទាប​ជាង​បទដ្ឋាន​អន្តរជាតិ។

ថៃ៖ លោក​ស្រី​នាយក​រដ្ឋមន្រ្តី​ថៃ​ យីងឡាក់ ស៊ីណាវ៉ាត្រា Yingluck​ Shinawatra​ បាន​ទទួល​មេ​រៀន​មួយ​អំពី​សេដ្ឋកិច្ច​ គឺ​ថា​ការ​ឧបត្ថម្ភ​របស់​រដ្ឋាភិបាល​សម្រាប់​ស្រូវ​អង្ករ​ នឹង​បំផ្លាញ​ថវិកា​រដ្ឋាភិបាល​នៅ​ទី​បំផុត​។​ បើ​តាម​ទី​ភ្នាក់​ងារ​ព័ត៌មាន​ Reuters​ ​រាយការណ៍​ថា​ សេចក្តី​សន្យា​របស់​លោក​ស្រី​ដើម្បី​តម្លើង​ប្រាក់ឧបត្ថម្ភ​ទៅ​ឲ្យ​កសិករ​ដាំ​ស្រូវ​ ឥឡូវ​ឡើង​ស្មើ​នឹង​ប្រាក់​ឱនភាព​ទាំង​មូល​របស់​រដ្ឋាភិបាល​ថៃ។

អ៊ីរ៉ង់៖ បាន​កោត​សរសើរ​សមត្ថភាព​នុយក្លេអ៊ែរ​ដ៏​ជឿនលឿន​របស់​ខ្លួន​ កាល​ពី​ថ្ងៃ​ពុធ​នេះ​ ដោយ​បាន​បង្ហាញ​ម៉ាស៊ីន​បំបែក​ស្នូល​ធាតុ​សសៃ​កាបោន​ Carbon Fiber Centrifuge​ ជំនាន់​ថ្មី​ ដើម្បី​ពន្លឿន​ការ​ចម្រាញ់​ធាតុ​ អ៊ុយរ៉ានីញោម​ និង​បំពង់​ឥន្ទនៈ​ធ្វើ​ដោយ​ខ្លួន​ឯង​ដំបូង​ផង​ដែរ​។

XS
SM
MD
LG