ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ស៊ីរី​កំណត់​ថ្ងៃ​២៦​កុម្ភៈ​ជា​ថ្ងៃ​ធ្វើ​ប្រជាមតិ​អំពី​រដ្ឋ​ធម្មនុញ្ញ


លោក Bashar al-Assad ប្រធានាធិបតី​ស៊ីរី​ថ្លែង​នៅ​សាកលវិទ្យាល័យ​ដាម៉ាស់ (Damascus University) កាល​ពី​ថ្ងៃ​ទី​១០ ខែ​មករា។
លោក Bashar al-Assad ប្រធានាធិបតី​ស៊ីរី​ថ្លែង​នៅ​សាកលវិទ្យាល័យ​ដាម៉ាស់ (Damascus University) កាល​ពី​ថ្ងៃ​ទី​១០ ខែ​មករា។

ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​ស៊ីរី​ថ្លែង​ថា ប្រធានាធិបតី បាស្សា អាល អាសាដ (Bashar al-Assad) បាន​ដាក់​ពេល​កំណត់​ការ​ធ្វើ​ប្រជាមតិ​ជាតិ​នៅ​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ទៅ​លើ​រដ្ឋធម្មនុញ្ញ​ថ្មី។

លោក​ប្រធានាធិបតី​បាន​សន្យា​អំពី​ការ​បោះឆ្នោត​ប្រជាមតិ​នោះ​ នៅ​ក្នុង​សន្ទរកថា​មួយ​កាល​ពី​ខែ​មករា ដោយ​និយាយ​ថា​ ឯកសារ​ថ្មី​នោះ​នឹង​ផ្ដោត​មក​លើ​ប្រព័ន្ធ​ពហុបក្ស។

រដ្ឋាភិបាល​ស៊ីរី​បាន​យល់ព្រម​លើ​ច្បាប់​នោះ កាល​ពី​ខែ​កក្កដា​ដោយ​អនុញ្ញាត​ឲ្យ​បង្កើត​គណបក្ស​នយោបាយ​ដទៃ​ទៀត​ ក្រៅ​ពី​គណបក្ស​កំពុង​កាន់​អំណាច​ បាអាត (Ba'ath) ដែល​ឡើង​កាន់​អំណាច​កាល​ពី​ឆ្នាំ​១៩៦៣។

ទន្ទឹម​នឹង​នេះ​ សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​បាន​និយាយ​ថា កងកម្លាំង​រដ្ឋាភិបាល​បាន​បើក​ការ​វាយ​ប្រហារ​នៅ​ថ្ងៃ​ពុធ​នេះ​មក​លើ​ទីក្រុង​ហូម (Homs)។ ពួកគេ​បាន​និយាយ​ថា​ទាហាន​រដ្ឋាភិបាល​បាន​វាយ​លុក​ចូល​ទៅ​ក្នុង​តំបន់​គេហដ្ឋាន​ឯកជន​ហើយ​បាន​កាត់​បណ្ដាច់​ខ្សែ​ទូរស័ព្ទ។

ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​ផ្សេង​ទៀត៖

មន្ត្រី​នគរបាល​និងអ្នក​ជំនាញ​ស៊ើប​អង្កេត​នៅ​កន្លែង​កើត​ហេតុ​នៃ​ការ​បំផ្ទុះ​គ្រាប់​បែក​ នៅកណ្តាល​ក្រុង​បាងកក​ប្រទេស​ថៃកាល​ពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១២។
មន្ត្រី​នគរបាល​និងអ្នក​ជំនាញ​ស៊ើប​អង្កេត​នៅ​កន្លែង​កើត​ហេតុ​នៃ​ការ​បំផ្ទុះ​គ្រាប់​បែក​ នៅកណ្តាល​ក្រុង​បាងកក​ប្រទេស​ថៃកាល​ពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១២។

អ៊ីរ៉ង់៖ អ៊ីរ៉ង់​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ពី​អ៊ីស្រាអែល ថា​ខ្លួន​ស្ថិត​នៅ​ពី​ក្រោយ​ការ​បំផ្ទុះ​គ្រាប់បែក​ កាល​ពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​រាជធានី​បាងកក​នៃ​ប្រទេស​ថៃ និង​ការ​វាយ​ប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​ដាក់​រថយន្ដ​របស់​អ្នក​ការទូត​អ៊ីស្រាអែល​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​និង​ប្រទេស​ហ្សកស៊ី (Georgia)។

ចិន៖ បណ្ដាញ​ព័ត៌មាន​រដ្ឋ​ចិន​ កាល​ពី​ថ្ងៃ​ពុធ​បាន​សរសេរ​ប្រើ​ពាក្យ​សរសើរ​ខ្លាំង​នៅ​ពេល​ទស្សនកិច្ច​ជា​ផ្លូវការ​របស់​អនុប្រធានាធិបតី​ចិន​ លោក ហ្សី ជីនពីង​ (Xi Jinping) ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ ហើយ​បាន​ពិពណ៌នា​ទំនាក់ទំនង​ចិន​និង​ស.រ.អ ថា​មាន​សារៈ​សំខាន់​ខ្លាំង​បំផុត​នៅ​ក្នុង​ពិភពលោក។

ចិន៖ ប្រទេស​ចិន​បាន​ផ្ដល់​ការ​ជំរុញ​លើក​ទឹកចិត្ត​ដល់​រូបិយវត្ថុ​អឺរ៉ូ​ដែល​មាន​បញ្ហា​នៅ​ពេល​ទស្សនកិច្ច​មួយ​របស់​មេដឹកនាំ​សហភាព​អឺរ៉ុប​ក្នុង​រដ្ឋធានី​ប៉េកាំង។

ស.រ.អ៖ អ្នក​តាក់តែង​ច្បាប់​ស.រ.អ​បាន​ព្រមព្រៀង​លើ​កិច្ច​ព្រមព្រៀង​បណ្ដោះអាសន្ន​មួយ​ដើម្បីបន្ដ​ការ​កាត់​ពន្ធដារ​មក​លើ​ប្រាក់ខែ​ និង​ប្រាក់​បំណាច់​ផ្សេងៗ​សម្រាប់​អ្នក​គ្មាន​ការងារ​ធ្វើ​ រហូត​ដល់​ចុង​ឆ្នាំ​២០១២។

អេហ្ស៊ីប៖ កាសែត​រដ្ឋ​ អាល់ អាហរាម (al-Ahram) របស់​អេហ្ស៊ីប​និយាយ​ថា ​ការ​បោះឆ្នោត​ប្រធានាធិបតី​លើក​ទី​មួយ​ចាប់​តាំង​ពី​អតីត​មេដឹកនាំ​យូរ​អង្វែង​ ហូសនី មូបារ៉ាក់ (Hosni Mubarak) បាន​ធ្លាក់​ចេញ​ពី​តំណែង​នឹង​ប្រព្រឹត្ដ​ធ្វើ​នៅ​ចុង​ខែ​ឧសភា​នេះ។

អ៊ីរ៉ង់៖​ ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ង់​និយាយ​ថា​ អ៊ីរ៉ង់​បាន​ស្ថាបនា​ម៉ាស៊ីន​បំបែក​ធាតុ​វីលីន​ (centrifuges) ថ្មី​មួយ ដើម្បី​ចម្រាញ់​ជាតិ​អ៊ុយរ៉ាញ៉ូម។

ស៊ូដង់៖ កិច្ច​ចរចា​ដើម្បី​បញ្ចប់​ជម្លោះ​ដណ្ដើម​ប្រេង​ដ៏​ជូរ​ចត់​រវាង​ប្រទេស​ស៊ូដង់​ខាងជើង​និង​ស៊ូដង់​ខាងត្បូង​បាន​ត្រូវ​បញ្ចប់​ដោយ​គ្មាន​កិច្ច​ព្រមព្រៀង។

ហុងឌូរ៉ាស៖ ពួក​មន្ដ្រី​និយាយ​ថា​អ្នក​ទោស​ប្រមាណ​ ២៧២​នាក់​បាន​ស្លាប់​ក្នុង​គុក​ដោយសារ​អគ្គីភ័យ​ក្នុង​កណ្តាល​ប្រទេស​ហុងឌូរ៉ាស (Honduras) កាល​ពី​ថ្ងៃ​ពុធ​នេះ។

XS
SM
MD
LG