ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភេរវករ​ជំនាញម្នាក់​វាយប្រហារស្ថានទូត​អ៊ីស្រាអែល​នៅ​ញូវដេលី


រថយន្ត​របស់​ស្ថានទូត​អ៊ីស្រាអែល​ដែល​បាន​ផ្ទុះ ដែល​បាន​បង្ក​ឲ្យរងគ្រោះថ្នាក់​ដល់​មនុស្ស​ពីរនាក់ នៅ​រដ្ឋធានីញូដេលី ប្រទេស​ឥណ្ឌា នៅ​ថ្ងៃទី១៣ កុម្ភៈ ២០១២។
រថយន្ត​របស់​ស្ថានទូត​អ៊ីស្រាអែល​ដែល​បាន​ផ្ទុះ ដែល​បាន​បង្ក​ឲ្យរងគ្រោះថ្នាក់​ដល់​មនុស្ស​ពីរនាក់ នៅ​រដ្ឋធានីញូដេលី ប្រទេស​ឥណ្ឌា នៅ​ថ្ងៃទី១៣ កុម្ភៈ ២០១២។

ឥណ្ឌា៖ លោក​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​នៃ​ប្រទេស​ឥណ្ឌា​បាននិយាយ​ថា​ការ​ដាក់​បង្កៃ​គ្រាប់​បែក​កាល​ពី​ថ្ងៃ​ច័ន្ទ​ដើម្បី​បំផ្ទុះ​រថយន្ត​មួយ​គ្រឿង​របស់ស្ថានទូត​អ៊ីស្រាអែល​ ត្រូវ​បាន​ធ្វើ​ទ្បើង​ដោយ​ភេរវជន​ដែល​មាន​ការ​ហ្វឹកហ្វឺន​យ៉ាង​ល្អ​ម្នាក់​។​

ការ​វាយ​ប្រហារ​នេះ​បាន​បណ្តាល​ឱ្យ​ភរិយា​អ្នក​ការ​ទូត​អ៊ីស្រាអែល​ម្នាក់​ត្រូវ​របួស និង​បាន​កើត​ទ្បើង​នៅ​ក្នុង​សង្កាត់​មួយ​ដែល​មាន​សន្តិសុខ​បំផុត​ក្នុង​ក្រុង​ញូវ ដេលី​។

ចិន៖ ប្រទេស​ចិន​និយាយ​ថា​ខ្លួន​ប្រុង​ប្រៀប​ជា​ស្រេច​ដើម្បី​លូក​ដៃ​ចូល​ក្នុងការ​ជ្រោមជ្រែង​ដោះ​ស្រាយ​វិបត្តិ​បំណុល​នៃ​ទ្វី​ប​អឺរ៉ុប​«ខ្លាំង​ជាង​មុន»​។​

ថៃ៖ អាជ្ញាធរ​ថៃ​បាន​និយាយ​ថា​បុរស​អ៊ីរ៉ង់​ម្នាក់​បាន​កាន់​គ្រាប់​បែក​មួយ​គ្រាប់​និង​បំផ្ទុះ​គ្រាប់​បែក​នេះ​នាំ​ឱ្យ​កំបុត​ជើង​គាត់​និង​បង្ក​ដល់​របួស​មនុស្ស​៤​នាក់​ទៀត​នៅ​ក្នុង​ការ​បំផ្ទុះ​បី​លើក​បន្តបន្ទាប់​គ្នា​កាល​ពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​ក្រុង​បាងកក។​

ពួក​មន្ត្រី​រដ្ឋាភិបាល​និយាយ​ថា​ការ​បំផ្ទុះទីមួយ​បាន​កើត​មាន​ទ្បើង​នៅ​ក្នុង​ផ្ទះ​មួយ​ដែល​បុរស​នេះ​បាន​ជួល​ក្នុង​ផ្នែក​កណ្តាល​នៃ​រាជធានី​នៃ​ប្រទេស​ថៃ​។

...​ លោក​ប្រធានាធិបតី​ស.រ.អ.​បារ៉ាក់​ អូបាម៉ា​បាន​ធានា​ចំពោះ​លោក​អនុប្រធានាធិបតី​ចិន ស៊ី ជីងពីងXi Jinping ថា​ស.រ.អ.​ស្វាគមន៍​សន្ទុះ​ទ្បើង​នៃ​ប្រទេស​ចិន​ក្នុង​ពិភពលោក​ ប៉ុន្តែ​លោក​បាន​មាន​ប្រសាសន៍​ថា​ប្រទេស​ទាំង​អស់​ត្រូវ​គោរព​តាមគោលការណ៍​បញ្ញត្តិ​ដូច​គ្នា​លើ​សេដ្ឋកិច្ច​និង​សិទ្ធិ​មនុស្ស។​

លោក​ប្រធានាធិបតី​អូបាម៉ា​បាន​ជួប​ជាមួយ​លោក​ស៊ី​Xi នៅ​ក្នុង​ការិយាល័យ​រាងពង​ក្រពើ​ដែល​នៅ​ទី​នោះ​ឥស្សរជន​ទាំង​ពីរ​នាក់​នេះ​បាន​ពិភាក្សា​គ្នា​អំពី​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​។

ស៊ីរី៖ កង​កម្លាំង​រដ្ឋាភិបាល​ស៊ីរី​បាន​ធ្វើ​ការ​វាយ​លុក​ជា​ថ្មី​ទៅ​លើ​ក្រុង​ហូម​Homs ដែល​មាន​ចលាចល​នៅ​ក្នុង​អ្វី​ដែល​ពួក​សកម្មជន​និយាយ​ថា​ជា​ការ​បាញ់​បន្តក់​ខ្លាំង​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ​ ក្រោយ​ពី​មាន​ការ​ព្រមាន​មួយ​ពី​ប្រធាន​ខាង​សិទ្ធិ​មនុស្ស​នៃ​អ.ស.ប.​ដែល​និយាយ​ថាការ​វាយ​ប្រហារ​នេះ​សន្មត​ថា​ជា​«ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ។»

ប៉ាគីស្ថាន៖ ប្រទេស​ប៉ាគីស្ថាន​និយាយ​ថា​ខ្លួន​អនុញ្ញាត​ជា​បណ្តោះ​អាសន្ន​បាន​ឱ្យ​អង្គការ​អូតង់​ ដឹក​ជញ្ជូន​ម្ហូប​អាហារ​ដែល​ស្រស់​អាច​ឆាប់ខូច ​ទៅ​ឱ្យ​ក្រុម​ទាហាន​ខ្លួន​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន​ដែល​នៅ​ជិត​ខាង។​

ស៊ូដង់​ខាង​ត្បូង​៖ ប្រទេសស៊ូដង់​ខាង​ត្បូង​បាន​ចោទ​ប្រកាន់​ប្រទេស​ស៊ូដង់​ថា​បាន​ធ្វើ​ការ​វាយ​ប្រហារ​តាម​អាកាស​ទៅ​លើ​ក្រុង​មា​ន​ជម្លោះ​មួយ​ក្នុង​រយៈពេល​តែ​២​ថ្ងៃ​ក្រោយ​ពី​ប្រទេស​ជិត​ខាង​ទាំង​ពីរ​នេះ​បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​មិន​ឈ្លានពាន​គ្នា​មួយ។

XS
SM
MD
LG