ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហភាព​អឺរ៉ុប​សន្យា​ផ្តល់​ជំនួយ​បន្ថែម​ទៀត​ដល់​ប្រទេស​ភូមា


អគ្គ​ស្នងការ​អភិវឌ្ឍន៍​អឺរ៉ុប Andris Piebalgs ដែល​កំពុង​បំពេញ​ទស្សនៈ​កិច្ច​ប្រទេស​ភូមា​ បង្ហើប​ពី​ការ​បន្ធូ​បន្ថយ​​ការ​ដាក់​ទណ្ឌ​កម្ម​ប្រឆាំង​ភូមា។
អគ្គ​ស្នងការ​អភិវឌ្ឍន៍​អឺរ៉ុប Andris Piebalgs ដែល​កំពុង​បំពេញ​ទស្សនៈ​កិច្ច​ប្រទេស​ភូមា​ បង្ហើប​ពី​ការ​បន្ធូ​បន្ថយ​​ការ​ដាក់​ទណ្ឌ​កម្ម​ប្រឆាំង​ភូមា។

ពួក​មន្ដ្រី​នៃ​សហភាព​អឺរ៉ុប ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​ក្នុង​ប្រទេស​ភូមា​ បាន​បង្ហើប​ថា​ខ្លួន​នឹង​ បន្ធូរ​ការ​ដាក់​ទណ្ឌកម្ម​មក​លើ​ប្រទេស​នេះ​បន្ថែម​ទៀត នៅ​ក្នុង​កិច្ច​ប្រជុំ​មូយ​ កាល​ពី​ថ្ងៃ​ច័ន្ទ​នេះ​ ជាមួយ​រដ្ឋា​ភិ​បាល​ស៊ីវិល​នៃ​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​មួយ​នេះ។

លោក​ អង់ឌ្រីស​ ផាយបេក (Andris Piebags) ​ស្នងការ​នៃ​សហភាព​អឺរ៉ុប​សម្រាប់​ការ​រអភិវឌ្ឍ ​ បាន​ប្រកាស​អំពី​កិច្ច​សន្យា​មួយ​របស់​សហភាព​អឺរ៉ុប​ថា​នឹង​ផ្ដល់​ជំនួយ​ជា​ទឹក​ប្រាក់​ជិត​ ២០០​លាន​ដុល្លារ ​ក្នុង​រយៈពេល​២​ឆ្នាំ​ខាង​មុខ​នេះ។

លោក​ ស្វេ ម៉ាន់​ (Shwe Mann)​ ប្រធាន​សភា​ជាន់​ទាប​របស់​ប្រទេស​ភូមា ​បាន​សន្យា​ជាមួយ​លោក​ ផាយបេក ថា​ការ​បោះឆ្នោត​នៅ​ខែ​មេសា​ខាង​មុខ​នេះ​នឹង​ប្រកប​ដោយ​ភាព​សេរី ​ហើយ​យុត្ដិធម៌។ សហភាព​អឺរ៉ុប ​បាន​បន្ធូរ​បម្រាម​ធ្វើ​ដំណើរ​ប្រឆាំង​នឹង​មេ​ដឹកនាំ​ភូមា​នានា នៅ​ខែ​មករា​ ហើយ​សន្យា​ថា​នឹង​ចាត់​វិធានការ​បន្ថែម​ទៀត ប្រសិន​បើ​ភូមា​បន្ដ​កំណែ​ទម្រង់។

ព័ត៌មាន​អន្តរជាតិ​សំខាន់​ៗ​ផ្សេងទៀត៖

ស៊ីរី៖ សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​ស៊ីរី ​ និយាយ​ថា​កង​កម្លាំង​សន្ដិសុខ​របស់​រដ្ឋា​ភិបាល​បាន​បន្ត​ការ​វាយលុក​ជា​ថ្មី​មក​លើ​ទីក្រុង​ហូម ​ដែល​ជា​មជ្ឍមណ្ឌល​នៃ​ការ​ប្រឆាំង​រដ្ឋាភិបាល​ហើយ ពោល​គឺ​មួយ​ថ្ងៃ​ក្រោយ​ពី សម្ព័ន្ធ​អារ៉ាប់​ បាន​យល់ព្រម​គ្នា ដើម្បី​អំពាវនាវ​ឲ្យ​មាន​កង​កម្លាំង​ការពារ​សន្ដិភាព​មួយ ហើយ​និង​បង្កើន​ការ​គាំទ្រ​ដល់​ក្រុម​បះបោរ​ប្រឆាំង​នឹង​លោក​ប្រធានាធិបតី​ បាស្សា​ អាល ​អាសាដ ។

ស.រ.អា៖ លោក បារ៉ាក់ អូបាម៉ា ​ ប្រធានាធិបតី​ស.រ.អា. ​កំពុងតែ​ស្នើ​អ្វី​ដែល​សេតវិមាន​ហៅថា «វិធានការ​ដែល​មាន​តុល្យភាព»​មួយ នៃ​ការ​បង្កើន​ពន្ធដារ និង​បន្ថយ​ចំណាយ នា​ពេល​ដែល​លោក​បញ្ជូន​ផែនការ​សហព័ន្ធ​ឆ្នំា​២០១៣​ទៅ​ឲ្យ​រដ្ឋ​សភា។

ចិន/អាមេរិក៖ លោក​ ហ្សី ​ជីនពីង​ (Xi Jinping) អនុ​ប្រធានាធិបតី​ចិន​បាន​កំពុង​តែ​ព្រមាន​ស.រ.អា. ប្រឆាំង​នឹង​ការ​បង្កើន​កងទ័ព​យោធា​ នៅ​តំបន់​អាស៊ី​មួយ មុន​ពេល​ការ​មក​ដល់​របស់​លោក​ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ សម្រាប់​ការ​ទស្សនកិច្ច​រយៈពេល​៤​ថ្ងៃ។

អ.ស.ប/ភូមា៖ មន្ដ្រី​ថ្នាក់​ខ្ពស់​ម្នាក់​របស់​អ.ស.ប បាន​និយាយ​ធានា​ប្រាប់​ក្រុម​មន្ដ្រី​ភូមា​ថា​ការ​ប្ដេជ្ញា​របស់​អ.ស.ប​ក្នុង​កំណែ​ទម្រង់​នានា​នៅ​ក្នុង​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​មួយ​នេះ គឺ​មាន​ភាព​រឹងមាំ។

ឥណ្ឌូនេស៊ី៖ ជន​សកម្ម​ប្រយុទ្ធ​អ៊ីស្លាម​ម្នាក់​ដែល​ត្រូវ​បាន​ជាប់​សង្ស័យ​ពី​បទ​ឆ្នៃ​គ្រាប់បែក​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​វាយ​ប្រហារ​មក​លើ​កោះ​បាលី​ កាល​ពី​ឆ្នាំ​២០០២ បាន​ទៅ​បង្ហាញ​ខ្លួន​នៅ​មុខ​តុលាការ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី។

កូរ៉េខាងត្បូង/វៀតណាម៖ ប្រទេស​កូរ៉េ​ខាងត្បូង​និយាយ​ថា ខ្លួន​កំពុងតែ​រៀបចំ​ដើម្បី​ចូលរួម​ក្នុង​កិច្ច​ចរចា អំពី​ពាណិជ្ជកម្ម​សេរី​មួយ​ជាមួយ​ប្រទេស​វៀតណាម។

ម៉ាឡេស៊ី៖ ប្រទេស​ម៉ាឡេស៊ី ​បាន​ចេញ​មក​ការពារ​វិធានការ​បញ្ជូន​អ្នក​កាសែត​ជនជាតិ​អារ៉ាប៊ី ​សាអូ​ឌីត ម្នាក់ ដែល​ត្រូវ​បាន​តាម​ចាប់​នៅ​ឯ​ប្រទេស​របស់​លោក ពី​បទ​ចោទ​ប្រកាន់​អំពី​ការ​ប្រមាថ​មើល​ងាយ​ព្យាការី​មហាមាដ​ក្នុង​ទំព័រ​ ទ្វីតធឺ (Twitter)។

បាគីស្ថាន៖ តុលាការ​កំពូល​របស់​ប្រទេស​បាគីស្ថាន​ បាន​កាត់ទោស​លោក​នាយករដ្ឋមន្ដ្រី យូសូហ្វ រ៉ាហ្សា ហ្គីឡានី​ (Yusuf Raza Gilani) ​ពី​បទ​មិន​គោរព​តុលាការ​កាល​ពី​ថ្ងៃ​ច័ន្ទ​នេះ។ លោក​នាយក​រដ្ឋ​មន្ត្រី​រូប​នេះ​បាន​តវ៉ា​ថា​លោក​គ្មាន​កំហុសទេ។

XS
SM
MD
LG