ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្រាប់បែកផ្ទុះ​នៅស៊ីរី​សម្លាប់​មនុស្ស​២៨នាក់និង​របួស​ជាង​២០០​នាក់


ក្មេងស្រី​ម្នាក់​លាបរូប​ទង់ជាតិបដិវត្តិន៍​នៅលើមុខ​នៅដូហា។
ក្មេងស្រី​ម្នាក់​លាបរូប​ទង់ជាតិបដិវត្តិន៍​នៅលើមុខ​នៅដូហា។

ស៊ីរី៖ ទូរទស្សន៍​រដ្ឋ​របស់ស៊ីរី​បាន​ផ្សាយ​ថា​មាន​ការ​ផ្ទុះ​ចំនួន​ពីរ​នៅ​ក្នុង​បរិវេណ​អាគារ​សន្តិសុខ​ក្នុង​ផ្នែក​ខាង​ជើង​នៃ​ប្រទេសកាល​ពី​ថ្ងៃ​សុក្រ ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់​២៨​នាក់​ស្លាប់​និង​ធ្វើ​ឱ្យ​មនុស្ស​២៣៥​នាក់​ទៀត​ត្រូវ​របួស នៅ​ពេល​ដែល​ការ​បង្ក្រាបរបស់​រដ្ឋាភិបាល​លើ​បាតុកម្ម​របស់​ក្រុម​ប្រឆាំង​បាន​កើន​ខ្លាំង​ទ្បើង​ៗ​នៅ​ទូទាំង​ប្រទេស។

​ការ​ផ្ទុះ​នេះ​បាន​ដៅ​ទៅ​លើ​អាគារ​មួយ​របស់​ក្រុម​ស៊ើបការ​សម្ងាត់​យោធា​និង​មូលដ្ឋាន​មួយ​របស់​កង​កម្លាំង​សន្តិសុខ​នៅ​ក្នុង​ក្រុង អាឡេផូ (Aleppo) នា​ប៉ែក​ខាង​ជើង​នៃ​ប្រទេស។

ទូរទស្សន៍​រដ្ឋ​ក៏​បាន​បន្ទោស​នូវអ្វី​ដែល​ខ្លួន​ហៅ​ថា «ពួក​ភេរវជន​ប្រដាប់​អាវុធ» ​ចំពោះ​ការ​វាយ​ប្រហារ​ដោយ​បង្ហាញ​រូប​សាកសព​ដាច់​ប្រកប​ដោយ​ឈាម​ពាសពេញ​នៅ​តាម​ចិញ្ចើម​ថ្នល់​ខាង​ក្រៅ​អាគារ​ដែល​មាន​ការ​ខូចខាត។

ចិន៖ ​លោក​នាយក​រដ្ឋមន្ត្រី​ វេ ជាបាវ (Wen Jiabao) បាន​សុំ​ឲ្យ​បព្វជិត​ទីបេត៍​ម្នាក់ គឺ សម្តេច ផានឆិន ឡាម៉ា(Panchen Lama) ឱ្យ​ប្រើប្រាស់​ឥទ្ធិពល​របស់​ព្រះអង្គ​ក្នុង​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​ទីបេត៍​ដើម្បី​បំពាក់​បំប៉ន​គំនិត​ស្នេហា​ជាតិនិង​ការ​គាំទ្រ​ដល់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក្នុង​ចំណោម​ជនជាតិ​ទីបេត៍​ក្នុង​ផ្នែក​និរតី​នៃ​ប្រទេស​ចិន។

កូរ៉េ​ខាង​ត្បូង៖ កាល​ពី​ថ្ងៃ​សុក្រ​គណៈប្រតិភូ​មួយ​នៃ​ពួក​អ្នក​តាក់តែង​ច្បាប់​កូរ៉េ​ខាង​ត្បូង​បាន​ឆ្លងកាត់​ព្រំដែន​មាន​កិច្ច​ការពារ​មាំទាំ​ជាមួយ​ប្រទេស​កូរ៉េខាង​ជើងដើម្បី​បំពេញ​ទស្សនកិច្ច​កម្រិត​ខ្ពស់​មួយ​ដែល​មិន​សូវ​មាន​ធ្វើ​នៅ​ឯ​មជ្ឈមណ្ឌល​រោង​ចក្រ កៀសុង ​(Kaesong) ដែល​ចាត់ការ​រួម​គ្នា​ដោយ​ប្រទេស​កូរ៉េ​ទាំង​ពីរ។

ភូមា៖ ព្រះសង្ឃ​ព្រះពុទ្ធសាសនាមួយ​អង្គ​ ដែលត្រូវ​ដោះលែង​កាល​ពី​ពេល​ថ្មីៗ​នេះ​ពី​គុក ព្រះ​នាម​ យូ ហ្កាប៊ីរ៉ា (U Gambiya) ត្រូវ​បាន​អាជ្ញាធរ​ភូមា​ចាប់​ខ្លួន​ពី​វត្ត​ឡេទី ក្នុង​ក្រុង រ៉ាងហ្គូនដោយ​មិន​បាន​ប្រាប់​ពី​សេចកី្ត​លំអិត​អំពី​ការ​ចាប់​ខ្លួន​នេះ។

ប៉ាគស្ថាន៖ តុលាការ​ជាន់​ខ្ពស់​បំផុត​នៃ​ប្រទេសបាន​ច្រាន​ចោល​បណ្តឹង​ឧទ្ធរណ៍​មួយ​ដោយ​លោក​នាយករដ្ឋមន្ត្រី​ យូសូហ្វ ហ្គីឡានី អំពី​ការ​ចោទ​ប្រកាន់​ពី​បទ​ប្រមាថ​តុលាការ។ លោក​ហ្គីឡានី នឹង​ត្រូវ​បង្ហាញ​ខ្លួន​ក្នុង​តុលាការ​នៅ​ថ្ងៃ​ច័ន្ទ​ ហើយ​និង​ប្រឈម​នឹង​ការ​ចេញ​ពី​តំណែង នឹង​ត្រូវ​ជាប់​ពន្ធនាគារ បើ​រូប​លោក​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ទោស។

ឥណ្ឌា៖ នៅ​ក្នុង​សន្និសីទ​កំពូល​មួយ​រវាង​សហភាព​អឺរ៉ុប​និង​ឥណ្ឌា​នៅ​ក្នុង​ក្រុង​ ញូវដែលី (New Delhi) សហភាព​អឺរ៉ុប​បាន​សុំ​ដល់​ប្រទេស​ឥណ្ឌា​ឱ្យ​ប្រើប្រាស់​ឥទ្ធិពល​របស់​ខ្លួន​ឱ្យ​អ៊ីរ៉ង់​ធ្វើការ​ចរចា​ជាថ្មី​អំពីកម្មវិធី​បរមាណូ​របស់​ខ្លួន​ដែល​មាន​ជម្លោះ។

XS
SM
MD
LG