ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះសង្ឃ​ភូមា​ត្រូវ​បាន​ចាប់​ខ្លួន


ព្រះសង្ឃ​ Shin Gambira​​ មេដឹកនាំ​សម្ព័ន្ធភាព​ព្រះសង្ឃភូមា​ បន្ទាប់​ពី​ព្រះអង្គ​ត្រូវបាន​ដោះលែង​ពី​គុក​ នៅថ្ងៃ​ទី​១៩​ ខែ​មករា​ ឆ្នាំ​២០១២។​
ព្រះសង្ឃ​ Shin Gambira​​ មេដឹកនាំ​សម្ព័ន្ធភាព​ព្រះសង្ឃភូមា​ បន្ទាប់​ពី​ព្រះអង្គ​ត្រូវបាន​ដោះលែង​ពី​គុក​ នៅថ្ងៃ​ទី​១៩​ ខែ​មករា​ ឆ្នាំ​២០១២។​

អាជ្ញាធរ​ភូមា​បាន​ចាប់​ខ្លួនព្រះសង្ឃ​ភូមា​មួយ​អង្គ ដែល​ត្រូវ​បាន​ដោះ​លែង​ពី​គុក​កាល​ពី​ពេល​ថ្មី​ៗ​នេះ ក្នុងបទ​ដឹក​នាំ​បាតុកម្ម​ប្រឆាំង​និង​រដ្ឋាភិបាល កាលពី​ឆ្នាំ​២០០៧។

សាក្សី​បាន​និយាយ​ប្រាប់​បណ្តាញ​ផ្សាយ​ព័ត៌មាន​បស្ចឹម​ប្រទេស​ថា​ស្ស៊ីន ​ហ្កាប៊ីរ៉ា (Shin Gambira)​ត្រូវ​បុរស​មួយ​ចំនួន​ដែល​សម្គាល់​ខ្លួន​ថា​ជា​សមាជិក​រដ្ឋាភិបាល​ប្រចាំ​ទី​ក្រុង រ៉ាងហ្គូន (Rangoon) ចាប់​ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ​ចេញ​ពីវត្តមួយនៅទីក្រុង​នេះ។

បុរស​ទាំង​នោះ​មិន​បាន​និយាយ​ថា តើ​ពួកគេ​នាំ​ខ្លួន​ព្រះសង្ឃ ហ្កាប៊ីរ៉ា ទៅ​ទីណា​ឬ​ដោយ​សារ​មូលហេតុ​អ្វី​ទេ។

ព្រះសង្ឃ​ ស្ស៊ីន ហ្កាប៊ីរ៉ា ជា​មេ​ដឹក​នាំ​នៃ​អ្វី​ដែល​គេ​ហៅ​ថា បដិវត្តិ​ស្បង់ជីពរ ដឹក​នាំ​ដោយ​ព្រះសង្ឃ​ប្រឆាំង​នឹង​រដ្ឋាភិបាល​យោធា ដែល​កាន់​អំណាច​នៅ​ពេល​នោះ។ បាតុកម្ម​មហាជន​នោះ​ត្រូវបាន​អាជ្ញាធរ​បង្ក្រាប​យ៉ាង​ព្រៃ​ផ្សៃ ហើយព្រះសង្ឃ ហ្កាប៊ីរ៉ា ត្រូវ​បានកាត់ទោស​ឲ្យ​ជាប់​គុក​៦៨​ឆ្នាំ។

ព័ត៌មាន​អន្តរជាតិ​សំខាន់​ៗ៖

ស៊ីរី៖ មន្រ្តី​ប្រទេស​ស៊ីរី​និយាយ​ថា ការ​ផ្ទុះ​គ្រាប់​បែក​អត្តឃាត​២​ក្នុង​រដ្ឋធានី​ដាម៉ាស បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​៤៤​នាក់ ហើយ​បាន​ធ្វើ​ឲ្យ​មនុស្ស​យ៉ាង​តិច​១៥០​នាក់​ផ្សេង​ទៀត​រង​របួស។

ម៉ាឡេស៊ី៖ ប៉ូលីស​ប្រទេស​ម៉ាឡេស៊ី​និយាយ​ថា​ ពួកគេ​បាន​ចាប់​ខ្លួន​អ្នក​កាសែត​ជាតិ​អារ៉ាប៊ី សា​អូឌីត (Saudi Arabia) ម្នាក់​ដែល​ត្រូវ​រង​ការ​ចោទ​ប្រ​កាន់​ពី​បទ​ប្រមាថ​មើល​ងាយ​សាសនា​អ៊ីស្លាម​ និង​ព្យាការី​មួហាម៉ាត់ (Prophet Muhammad) ដែល​បាន​បញ្ជូន​តាម​ប្រព័ន្ធ​ធ្វីតឺ (Twitter) ​របស់​គាត់​កាល​ពី​សប្តាហ៍​មុន​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ី​ សា​អូ​ឌីត។

ចិន៖ សកម្មភាព​ជំនួញ​របស់​ប្រទេស​ចិន​មាន​ការចុះ​ថយ​នៅ​ខែ​មករា បើ​ប្រៀបធៀប​ទៅ​នឹង​ខែ​មករា​ឆ្នាំមុន។ ការណ៍​នេះ​នាំ​ឲ្យ​កើន​ឡើង​នូវ​ការ​ព្រួយបារម្ភ​ថា​ភាព​អន់ខ្សោយ​នៃ​តម្រូវការនៅ​បរទេស​កំពុង​តែ​នាំ​ឲ្យ​មាន​ការ​ប៉ះ​ពាល់​ដល់​សេដ្ឋកិច្ច​ចិន ដែល​ដឹកមុខដោយ​ការ​នាំ​ទំនិញ​ចេញ។

ក្រិក៖ សមាជិក​សហជីព​ក្នុង​ប្រទេស​ក្រិក បាន​ចាប់​ផ្តើម​ធ្វើ​កូដ​កម្ម​ទូ​ទៅ​រយៈពេល​២​ថ្ងៃមួយ នៅ​ថ្ងៃ​សុក្រ​នេះ​ក្នុង​រដ្ឋ​ធានី​អាថែន (Athens) ដើម្បី​ប្រឆាំង​តវ៉ាវិធានការ​ដ៏​តឹង​រ៉ឹងថ្មី​មួយ ដែល​ចាំបាច់​ឲ្យ​បាន​ទទួល​ការ​អនុ​ម័ត​ពី​ពួកអ្នកបង្កើតច្បាប់។

ឥណ្ឌា៖ សហភាព​អឺរ៉ុប បាន​សុំ​ឲ្យ​ប្រទេស​ឥណ្ឌា​ប្រើប្រាស់​ឥទ្ធិ​ពល​របស់​ខ្លួន ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​អ៊ីរ៉ង់​បន្ត​ការ​ចរចា អំពី​កម្ម​វិធី​នុយក្លែអ៊ែរ​មាន​ជម្លោះ​របស់​ខ្លួន។

ប៉ាគីស្ថាន៖ តុលាការ​កំពូល​នៃ​ប្រទេស​បាគីស្ថាន​បាន​ច្រាន​ចោល​ការ​ប្តឹង​ឧទ្ធរណ៍​របស់​នាយករដ្ឋ​មន្រ្តី លើ​បទ​ចោទ​ប្រកាន់​ពី​ការ​ជ្រៀតជ្រែក​កិច្ចការ​តុលាការ។

អាស៊ី៖ បណ្តាញ​ទូរទស្សន៍​អាស៊ី​កំពុង​ខិត​ខំ​ឃោសនា​ពាណិជ្ជកម្ម​កីឡា​បាល់បោះ នូយក នីក (New York Knick) នៅ​ក្នុង​កម្មវិធី​ឃោសនា​របស់​ខ្លួន បន្ទាប់​ពី​ការ​លេចធ្លោ​ភ្លាម​ៗ​របស់​លោក ជឺរេមី លីន (Jeremy Lin) ដែល​ជា​កីឡាករ​ម្នាក់​កើត​នៅ ស.រ.អ. មាន​ឪពុក​ម្តាយ​ជា​ជន​ជាតិ​ចិន​តៃវ៉ាន់ ហើយ​បាន​ប្រកួត​ក្នុង​សមាគមន៍​កីឡាបាល់បោះ​ជាតិ (NBA)។

ស៊ូដង់៖ អង្គការ​ឃ្លាំមើល​អន្តរជាតិ (Global Witness) កំពុង​ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ​ជួយ​បញ្ចប់​ជម្លោះ​ប្រេង​ដ៏​ល្វីង​ជូ​ចត់​រវាង​ប្រទេស​ស៊ូដង់ និង​ស៊ូដង់​ខាងត្បូង ដោយ​ព្រមាន​ថា ស្ថានភាពនេះ​អាច​រីក​កាន់​តែ​ធំ ប្រសិនបើ​មិន​ដោះស្រាយ​ឲ្យ​បាន​ឆាប់​រហ័ស​ទេ​នោះ។

XS
SM
MD
LG