ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ៩ មករា ព្រឹក


ព្រះសង្ឃស្តាប់ធ៌មទេសនា​សម្តែងដោយ​មេដឹកនាំសាសនាទេបេត៍ ដាឡៃ ឡាម៉ា នៅថ្ងៃទីមួយនៃ​បុណ្យកាឡាចក្រ នៅ​ភាគខាងកើតនៃក្រុងឥណ្ឌា ពុទ្ធហ្គាយ៉ា ថ្ងៃទី១ មករា ២០១២។
ព្រះសង្ឃស្តាប់ធ៌មទេសនា​សម្តែងដោយ​មេដឹកនាំសាសនាទេបេត៍ ដាឡៃ ឡាម៉ា នៅថ្ងៃទីមួយនៃ​បុណ្យកាឡាចក្រ នៅ​ភាគខាងកើតនៃក្រុងឥណ្ឌា ពុទ្ធហ្គាយ៉ា ថ្ងៃទី១ មករា ២០១២។

ទីបេត៍៖ សេចក្តី​រាយការណ៍​មក​ពី​ដែនដី​ទីបេត៍​និយាយ​ថា​ព្រះ​សង្ឃ​ទីបេត៍​មួយ​អង្គ​ទៀត​បាន​សុគត​កាល​ពី​ថ្ងៃ​អាទិត្យ ​ក្រោយ​ពី​បាន​ដុត​ខ្លួន​ឯង​នៅ​ក្នុង​ស្រុកដារីនៃ​តំបន់អាំដូ។ របាយការណ៍​ទាំង​នេះ​ឲ្យដឹង​ថា​នៅ​មុន​ពេលឡាម៉ា សូប៉ាទុលគុដុត​ខ្លួន​ ព្រះ​អង្គ​បាន​មាន​សង្ឃដីកា​ថា​ព្រះ​អង្គ​ធ្វើ​ដូច្នេះ​ដើម្បី​រំឮក​ដល់​ជនជាតិ​ទីបេត៍​ទាំង​អស់​ដែល​បាន​ស្លាប់​ចាប់​តាំង​ពី​ឆ្នាំ​២០០៩​មកដើម្បី​សេរីភាព​នៃ​ដែនដី​ទីបេត៍​និង​ការ​វិល​ត្រទ្បប់​មក​វិញ​នៃ​សម្តេចដាឡៃ ឡាម៉ា​ មេដឹកនាំ​សាសនា​ទី​បេត៍​ដែល​បាន​រត់​ភៀស​ព្រះ​អង្គ​ទៅឥណ្ឌា ​នៅ​ពេល​មាន​ការ​បះបោរបរាជ័យ​កាល​ពី​ឆ្នាំ​១៩៥៩​ប្រឆាំង​នឹង​ការ​គ្រប់​គ្រង​របស់​ចិន។

អ៊ីរ៉ង់៖ លោក​ប្រធានាធិបតី​អ៊ីរ៉ង់ ម៉ាមូដ អាម៉ាឌីននេចាដ បាន​ចេញ​ដំណើរ​កាល​ពី​ថ្ងៃ​អាទិត្យ​ដើម្បី​បំពេញ​ទស្សនកិច្ច​៥​ថ្ងៃ​នៅ​ក្នុង​ទ្វីប​អាមេរិក​ទ្បាទីន​ ដែល​ពួក​មន្ត្រីអាមេរិក​បាន​ហៅ​ថា​ជា​សញ្ញា​មួយ​នៃ​ការ​អស់​សង្ឃឹម​សម្រាប់​ប្រទេស​នេះ​ដែល​បាន​ទទួល​ការដាក់​ទ័ណ្ឌកម្ម​ធ្ងន់ធ្ងរ​ដោយសារ​កម្មវិធី​បរមាណូ​ចម្រូង​ចម្រាស់​របស់​ផង​ខ្លួន។

XS
SM
MD
LG