ស.រ.អ.៖ ប៉ុន្មានថ្ងៃក្រោយពីប្រទេសអ៊ីរ៉ង់បានព្រមានកងនាវា ស.រ.អ. កុំឱ្យវិលត្រទ្បប់ទៅកាន់ឈូងសមុទ្រពឺស (Perse) វិញ នាវាមួយគ្រឿងនៃកងទ័ពជើងទឹក ស.រ.អ. បានជួយសង្គ្រោះជនជាតិអ៊ីរ៉ង់១៣នាក់់ ដែលត្រូវបានចាប់ជាចំណាប់ខ្មាំងដោយពួកចោរសមុទ្រនៅក្នុងសមុទ្រអារ៉ាប់ ។
ស៊ីរី៖ ការបំផ្ទុះគ្រាប់បែកអត្តឃាតមួយបានកើតមានទ្បើងនៅកន្លែងផ្លូវប្រសព្វគ្នាដ៏មមាញឹកមួយក្នុងរដ្ឋធានីនៃប្រទេសស៊ីរីកាលពីថ្ងៃសុក្រ បណ្តាលឱ្យមនុស្ស២៥នាក់ស្លាប់ និងមានមនុស្សយ៉ាងតិចណាស់៤៦នាក់ទៀតត្រូវរបួស។
ស.រ.អ.៖ ចៅក្រម ស.រ.អ. ម្នាក់បានពន្យាពេលការកាត់ទោសបុរសជនជាតិនីហ្សេរីយ៉ា (Nigeria) ម្នាក់ដែលគេស្គាល់ថាជា «អ្នកដាក់គ្រឿងផ្ទុះក្នុងខោទ្រនាប់» ក្នុងគោលដំណងធ្វើឱ្យផ្ទុះយន្តហោះមួយគ្រឿងដែលបានធ្វើដំណើរមកកាន់ ស.រ.អ.។
ស.រ.អ.៖ រដ្ឋបាលលោកអូបាម៉ាបានពង្រីកនិយមន័យនៃការរំលោភសេពសន្ធវៈ ដោយមានរួមបញ្ចូលពួកបុរស និងប្រភេទជាច្រើនទៀតនៃសកម្មភាពសេពសន្ធវៈ ដើម្បីខិតខំប្រឹងប្រែងប្រមូលទិន្នន័យត្រឹមត្រូវឱ្យបានច្រើនជាងមុន។