ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ៦ មករា យប់


អ្នកស៊ើប​អង្កេត​ស៊ីរី​ (ខាង​ស្តាំ)​ ពិនិត្យ​មើល​រថយន្ត​ដែល​ឆេះ​ខ្ទេច​ខ្ទី​ដោយ​សារ​ការ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាតុ​នៅ​សង្កាត់​ Midan ​ក្នុង​រដ្ឋ​ធានី​ដាម៉ាស នៅ​ថ្ងៃ​សុក្រ​ ទី​១៦​ ខែ​មករា​ឆ្នាំ​២០១២​​នេះ​។​
អ្នកស៊ើប​អង្កេត​ស៊ីរី​ (ខាង​ស្តាំ)​ ពិនិត្យ​មើល​រថយន្ត​ដែល​ឆេះ​ខ្ទេច​ខ្ទី​ដោយ​សារ​ការ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាតុ​នៅ​សង្កាត់​ Midan ​ក្នុង​រដ្ឋ​ធានី​ដាម៉ាស នៅ​ថ្ងៃ​សុក្រ​ ទី​១៦​ ខែ​មករា​ឆ្នាំ​២០១២​​នេះ​។​

ស៊ីរី​៖ បណ្តាញ​ផ្សាយ​ព័ត៌មាន​រដ្ឋ​នៃ​ប្រទេស​ស៊ីរី​បាន​និយាយ​ថា ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​មួយ​បាន​កើត​ទ្បើង​នៅ​កណ្តាល​ក្រុង​ដាម៉ាស (Damascus) បណ្តាល​ឱ្យ​មនុស្ស​រាប់​សិប​នាក់​ស្លាប់ និង​រង​របួស។

ស.រ.អ.៖ លោក ចន ហាន់ម៉ាន់​ (John Huntsman) អ្នក​ស្វះស្វែង​ឱ្យ​បាន​ជាប់​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ បាន​ទទួល​ការ​គាំទ្រ​ដ៏​ធំពី​កាសែត ស.រ.អ. សំខាន់​មួយ នៅ​ពេល​ដែល​ពួក​បេក្ខជនទាំង​អស់​ប្រុង​ប្រៀប​សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី​ដំបូង​នៅ​សប្តាហ៍​ក្រោយ​ក្នុង​រដ្ឋ​នូ​ហាំហ្ស៊ែរ​ (New Hampshire) នា​ប៉ែក​ឦសាន ស.រ.អ.។

តួកគី៖ អតីត​អគ្គមេបញ្ជាការ​កងទ័ព​ជើង​គោក​តួកគី​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​សុក្រ​នេះ ដោយលោក​មាន​ជាប់​ទាក់ទង​នឹង​គម្រោង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ដើម្បី​ទម្លាក់​រដ្ឋាភិបាល​របស់​នាយករដ្ឋមន្ត្រី​តួកគី រីសឹព តាយយីព អឺដូហ្គាន (Recep Tayyip Erdogan)។

ភូមា៖ លោក វីលៀម ហេក (William Hague) រដ្ឋមន្ត្រី​ការ​បរទេស​អង់គ្លេស​មាន​ប្រសាសន៍​នៅ​ថ្ងៃ​សុក្រ​នេះ​ថា រដ្ឋាភិបាល​ភូមា​ត្រូវ​ការ​ធ្វើ​កំណែ​ទម្រង់​ថែម​ទៀត មុន​ពេល​ទ័ណ្ឌកម្ម​លើ​ប្រទេស​នេះ​អាច​ត្រូវ​បាន​លប់​ចោល។

XS
SM
MD
LG