ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ៦ មករា ព្រឹក


មេដឹកនាំ​ប្រជាធិបតេយ្យ​របស់ភូមាលោកស្រីអង សានស៊ូជី ទះដៃនៅក្នុង​ពិធីមួយ​ដើម្បី​រំលឹកដល់​ខួបទី២០នៃពានរង្វាន់ណូបែលសន្តិភាព​នៅសាកលវិទ្យាល័យពុទ្ធី ស្វេនីយ៉ាវ៉ា នៅរដ្ឋធានីយ៉ាងហ្គូន ភូមា ថ្ងៃទី១០ ធ្នូ ២០១១។
មេដឹកនាំ​ប្រជាធិបតេយ្យ​របស់ភូមាលោកស្រីអង សានស៊ូជី ទះដៃនៅក្នុង​ពិធីមួយ​ដើម្បី​រំលឹកដល់​ខួបទី២០នៃពានរង្វាន់ណូបែលសន្តិភាព​នៅសាកលវិទ្យាល័យពុទ្ធី ស្វេនីយ៉ាវ៉ា នៅរដ្ឋធានីយ៉ាងហ្គូន ភូមា ថ្ងៃទី១០ ធ្នូ ២០១១។

ភូមា៖ ពួក​មេដឹកនាំ​គណបក្ស​ប្រឆាំង​ភូមា​និយាយ​ថារដ្ឋាភិបាល​ បាន​យល់​ព្រមឲ្យ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​របស់​លោកស្រី​ អង់សានសូជី ចូល​រួម​ការ​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ពិសេសនៅ​ខែ​មេសា។ តែគេ​មឹន​ទាំន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​ថាតើ​លោកស្រី​ អង់សានសូជី នឹង​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​១ ខែ​មេសា​ឬទេ។

សហរដ្ឋអាមេរិ កាល​ពី​ថ្ងៃ​ព្រហស្បត៍ ប្រធានាធិបតី​បារ៉ាក់​ អូបាម៉ា រដ្ឋ​មន្រ្តី​ក្រសួង​ការ​ពារ​ប្រទេស​ លីអន ផានិតតា ​និង​ឧត្តម​សេនីយ​ ម៉ាទីន ដេមស៊ី ​នាយអគ្គសេនាធិការ​ចម្រុះ បាន​រួម​គ្នា​ពិនិត្យ​ឡើង​វិញ​នូវយុទ្វសាស្រ្ត​និង​បាន​បញ្ចេញផែនការ​វិស័យ​ការ​ពារ​ប្រទេសថ្មី​ដែល​ឆ្លុះ​បញ្ចាំងនូវ​ការ​កាត់​បន្ថយ​ថវិការាប់​ពាន់​លាន​ដុល្លារ និងអ្វី​ដែលលោក​ប្រធានាធិបតី​ពិពណ៌នាថា​ជា ​«អន្តរកាល​» ដ៏​សំខាន់​មួយបន្ទាប់​ពី​សង្គ្រាម​រយៈពេល​១​ទសវត្សរ៍។

អ៊ីរ៉ាក់៖ អាជ្ញា​ធរ​អ៊ីរ៉ាក់​និយាយ​ថាការ​ផ្ទុះ​គ្រាប់​ជាបន្ត​បន្ទាប់​ដែល​សំដៅលើ​ពួក​និកាយ​ស៊ីអ៊ីតក្នុង​តំបន់​ខាង​ត្បូង​និង​រដ្ឋ​ធានី​ បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណស់​ក៏៧២​នាក់​និង​ធ្វើ​ឲ្យ​មនុស្ស​ជាង​១​រយ​នាក់​រង​របួស។ ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​អត្តឃាត​លើក្រុម​ធម្ម​យាត្រានិកាយ​ស៊ី​អ៊ីតនៅ​ជិតទីក្រុង​ ណាស៊ីរីយ៉ា ខា​ង​ត្បូងកាល​ពី​ថ្ងៃ​ព្រហស្បត៍​បាន​សម្លាប់​មនុស្ស​៤៥​នាក់​និង​ធ្វើ​ឲ្យ​មនុស្ស​៧០​នាក់​ផ្សេងទៀត​រង​របួស។

អេហ្ស៊ីប៖ រដ្ឋ​អាជ្ញាក្នុង​តុលាការកាត់​ទោស​របស់​អតីត​ប្រធានាធិបតី​ ហូសនី ម៉ូប៉ារ៉ាក់ ថានឹងស្វះស្វែងរក​ការ​កាត់​ទោស​ប្រ​ហារ​ជី​វិត​លោក ​ហើយ​យ៉ាង​ហោច​ណាស់​ក៏ពួក​មន្រ្តី​សន្តិសុខ៥​នាក់​ទៀត​ដែរ​សិ្ថត​នៅ​ក្រោម​ការ​ចោទ​ប្រកាន់​យ៉ាង​ច្រើនលើ​អំពើ​ពុក​រលួយ​និង​ការ​ទាក់​ទិន​ក្នុង​ការ​សម្លាប់ពួក​បាតុករប្រឆាំង​រដ្ឋាភិបាល​រាប់​រយ​នាក់​ក្នុង​ពេល​បះបោ​រ​កាល​ពី​ឆ្នាំ​ទៅដែល​បាន​បង្ខំ​ឲ្យ​លោក​ចុះ​ចេញ​ពី​អំណាច។

ស៊ីរី៖ បាន​ដោះ​លេង​ពួក​អ្នក​ទោស​ជាង​៥​រយ​នាក់​ដែល​បាន​ចាប់​ខ្លួន​នៅ​ក្នុង​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាលនៅ​ខណៈពេល​ដែលក្រុម​ប្រឆាំងបាន​ចោទ​ប្រកាន់​របប​នោះពីការ​ធ្វើ​ទារុណ​កម្មរហូត​ដល់​ស្លាប់​មនុស្ស​ចំនួន​៦១៧​នាក់​ដែល​ចាប់​ដាក់​គុក​ចាប់​តាំង​ពី​ការ​បះបោរបាន​ចាប់​ផ្តើមកាល​ពី​ខែ​មិនា​ឆ្នាំ​ទៅ។

ប៉ាគីស្ថាន៖ ពួក​តាលីបាន​ប៉ាគីស្ថាន​ និយាយ​ថា​ខ្លួន​បាន​សម្លាប់ទាហាន​កង​អាវុធ​ជាតិ​១៥​នាក់​បន្ទាប់​ពី​ចាប់​ពង្រត់ពួកគេ​កាល​ពី​ចុង​ខែ​មុននៅ​តាម​បណ្តោយ​ព្រំ​ដែនដែល​មាន​ភាព​វឹក​វរ​ជាមួយ​ប្រទេស​អាហ្វហ្គានី​ស្ថាន។

អាហ្វហ្គានីស្ថាន៖ ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​ ហាមីត កាហ្សាយ​កំពុង​ទាមទារថា​មជ្ឈមណ្ឌល​ឃុំ​ឃាំងសហរដ្ឋ​អាមេរិក​នៅ​មូល​ដ្ឋាន​ទ័ព​អាកាស ប៉ាក្រាម ត្រូវតែ​ផ្ទេរ​ទាំង​ស្រុង​ឲ្យរដ្ឋា​ភិបាល​អាហ្វហ្គានីស្ថាន​ត្រួតត្រាក្នុង​រយៈពេល​មួយ​ខែ​ទៀត។

សហរដ្ឋអាមេរិ៖ រីក សានតូរ៉ាម ​បេក្ខជនប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋបាន​បង្វែ​ការ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​របស់​លោកលើ​រដ្ឋ​ ញូវ ហេមសៀ ​ជាទីតាំងនៃការ​ប្រកួតប្រជែងសម្រាប់​ការ​តែង​តាំងបន្ទាប់​ បន្ទាប់​ពីការ​ប្រកួត​ប្រ​ជែងខ្លាំង​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើលនៅ​រដ្ឋ​អាយអូវ៉ា ដែល​ធ្វើ​ឲ្យ​លោក​ស្ថិតនៅ​ជួរ​មុខ​នៃ​ការ​ប្រកួត​ប្រជែង។

XS
SM
MD
LG