ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ៥ មករា យប់


ប្រជាពល​រដ្ឋ​អ៊ីរ៉ាក់ មើល​រថ​​យន្ត​ក្រុង​ដែល​ខ្ទេច​ខ្ទី​ដោយ​សារ​ការ​ផ្ទុះ​គ្រាប់​បែកនៅ​​​សង្កាត់​ Sadr City,​នៅ​ថ្ងៃ​ទី​៥ ខែ​មករា​ ឆ្នាំ​២០១២
ប្រជាពល​រដ្ឋ​អ៊ីរ៉ាក់ មើល​រថ​​យន្ត​ក្រុង​ដែល​ខ្ទេច​ខ្ទី​ដោយ​សារ​ការ​ផ្ទុះ​គ្រាប់​បែកនៅ​​​សង្កាត់​ Sadr City,​នៅ​ថ្ងៃ​ទី​៥ ខែ​មករា​ ឆ្នាំ​២០១២

អ៊ីរ៉ាក់៖ មន្ដ្រី​អ៊ីរ៉ាក់​និយាយ​ថា​គ្រាប់​បែក​មួយ​ចំនួន​បាន​ផ្ទុះនៅ​ក្នុង​តំបន់​ស៊ីអ៊ីត (Shi'ite) នៃ​រដ្ឋធានី​បាកដាដ (Baghdad)។ ការ​ផ្ទុះ​នេះ​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាង​តិច​២៧​នាក់​ស្លាប់ ហើយ​នឹង​របួស​ជាង​៦០​នាក់​ទៀត។

កាតា៖ នាយក​រដ្ឋ​មន្ដ្រី​នៃ​ប្រទេស​កាតា (Qatar) និយាយ​ថា ​មាន​កំហុស​កើត​មាន​ឡើង​នៅ​ក្នុង​បេសកកម្ម​នៃ​សម្ព័ន្ធអារ៉ាប់​ក្នុង​ប្រទេស​ស៊ីរី។

ស.រ.អ.៖ លោក រិក សាន់តូរ៉ុំ (Rick Santorum) បេក្ខជន​តំណែង​ប្រធានាធិបតី ស.រ.អ. ពី​ខាង​គណបក្ស​សាធារណ:រដ្ឋ​ បាន​ប្តូរ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​លោក​ទៅ​លើ​រដ្ឋ​នូ​ហាំហ្ស៊ែរ (New Hampshire) ដែល​ជា​ទី​កន្លែង​នៃ​ការ​ប្រកួត​ប្រជែង​យក​ការ​តែងតាំង​របស់​គណបក្ស ក្រោយ​ពី​បាន​ទទួល​ជោគជ័យ​យ៉ាង​ខ្លាំង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល នៅ​ក្នុង​រដ្ឋ​អាយ​យ៉ូវ៉ា (Iowa) ដែល​បាន​ជួយ​ឲ្យ​លោក​នាំ​មុខ​គេ​ក្នុង​ការ​ប្រកួត​នេះ។

ស.រ.អ.៖ គេ​រំពឹង​ថា​លោក​ប្រធានាធិបតី​បារ៉ាក់​អូបាម៉ា នឹង​លាត​ត្រដាង​ផែនការ​ការពារ​ជាតិ​ថ្មី​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដែល​នឹង​បង្ហាញ​ឲ្យ​ឃើញ​ការ​កាត់​ថវិកា​រាប់​ពាន់​លាន​ដុល្លារ ហើយ​នឹង​បញ្ចប់​យុទ្ធសាស្ដ្រ​មាន​ចំណាស់​រាប់​ទសវត្សន៍​ក្នុង​ការ​ត្រៀម​ខ្លួន​ធ្វើ​សង្គ្រាម​ពីរ​ក្នុង​ពេល​តែមួយ។

បាគីស្ថាន៖ ពួក​តាលីបាន​ (Taliban) នៃ​ប្រទេស​បាគីស្ថាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះថា ខ្លួន​បាន​សម្លាប់​ទាហាន​ប៉ារ៉ា​១៥​នាក់ ដែល​ត្រូវ​បាន​ចាប់​ពង្រត់​កាល​ពី​ខែ​មុន នៅ​តាម​បណ្ដោយ​ព្រំដែន​ជ្រួលច្របល់ជា​មួយ​ប្រទេស​អាហ្វហ្គានីស្ថាន​។

XS
SM
MD
LG