ស.រ.អ.៖ លោក ម៊ីត រ៉មនី (Mitt Romney) អតីតអភិបាលរដ្ឋ ម៉ាសសាជូស៊ែត (Massachusetts) បានយកជ័យជម្នះ ដោយទទួលសំឡេងច្រើនពីអ្នកបោះឆ្នោតរបស់គណបក្សសាធារណរដ្ឋនៅក្នុងរដ្ឋ អៃយូវ៉ា (Iowa) ហៅ កូកិស (Caucus)។ លោកបានទទួលសំឡេងលើស លោក រ៊ីក សានតូរុម (Rick Santorum) អ្នកអភិរក្សនិយមសង្គមបន្ដិចបន្តួច នៅក្នុងការប្រកួតជម្រុះលើកទីមួយនៃការបោះឆ្នោតប្រធានាធិបតីស.រ.អ. ឆ្នាំ២០១២។
ស.រ.អ.៖ លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) នឹងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកក្នុងរដ្ឋ អូហៃយ៉ូ (Ohio) នៅថ្ងៃពុធនេះ ដោយគេរំពឹងថាលោកនឹងការពារនយោបាយសេដ្ឋកិច្ចរបស់លោកដែលគេរិះគន់ជាខ្លាំង ខណៈពេលការបោះឆ្នោតប្រកួតយកតំណែងប្រធានាធិបតីនៅឆ្នាំ២០១២ មានសភាពកាន់តែខ្លាំងឡើង។
អ៊ីរ៉ង៖ លោក អាម៊េត ដាវុទូហ្គឡូ (Ahmet Davutoglu) រដ្ឋមន្ដ្រីការបរទេសប្រទេស តួកគី (Turkey) ត្រូវបានកំណត់ឲធ្វើដំណើរទៅប្រទេសអ៊ីរ៉ង ដើម្បីបើកការចរចាអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
អេហ្ស៊ីប៖ គណបក្សនយោបាយ Islamist Brotherhood នៅក្នុងប្រទេស អេហ្ស៊ីប និយាយថាខ្លួនមានគោលបំណងនឹងបង្កើតរដ្ឋាភិបាលរួបរួមជាតិមូយ ខណៈដែលក្រុមអ្នកបោះឆ្នោតនៅតំបន់ជនបទ កំពុងចូលទៅកាន់វគ្គទីបី និងជាវគ្គបញ្ចប់ នៃការបោះឆ្នោត ដែលបាននាំមុខដោយពួកគណៈបក្សឥស្លាម។
ភូមា៖ ភូមាបានប្រារពពិធីខួបឯករាជ្យឆ្នាំទី៦៤ ពីប្រទេសអង់គ្លេសកាលពីថ្ងៃពុធនេះ ខណៈដែលមានការទិតៀនថា កម្មវិធីលើកលែងទោសរបស់រដ្ឋាភិបាល កាលពីពេលថ្មីៗនេះមិនគ្រប់គ្រាន់ សំរាប់ដោះលែងអ្នកទោសនយោបាយ។
ជប៉ុន៖ នាយករដ្ឋមន្ដ្រីជប៉ុន លោក យ៉ុស្ស៊ិហ៊ិកុ ណុដាក់ (Yoshihiko Noda) ថ្លែងថាការកែទម្រង់ប្រព័ន្ធសន្ដិសុខសង្គម និងព័ន្ធដារ នៃបំណុល និងមហន្ដរាយដែលប្រទេសជាតិបានពើបប្រទះជារឿងសំខាន់បំផុតនៅក្នុងកម្មវីធីរបស់អង្គការនិតិរដ្ឋក្នុងឆ្នាំ២០១២។
ចិន៖ រដ្ឋាភិបាលចិនបានចេញបញ្ជាឲ្យក្រុមហ៊ុនទូរទស្សន៍តាម សាតេលិត (Satellite) ផ្ដូរកម្មវិធីដែលបញ្ចាំងរឿងកំសាន្ដហូសហេតុ ឲ្យយករឿងប្រពៃណីថ្លៃថ្នូរមកជំនួសវិញ។
រវ៉ាន់ដា៖ ប៉ូលិសក្នុងប្រទេស រវ៉ាន់ដា (Rwanda) និយាយថាគ្រាប់បែកដៃមួយគ្រាប់បានផ្ទុះក្នុងរដ្ឋធានី គីហ្គាលី (Kigali) បណ្ដាលឲ្យមនុស្សពីរនាក់ស្លាប់ និងរបួស១៨នាក់។
កូរ៉េខាងត្បូង៖ ក្រសួងការពារជាតិប្រទេសកូរ៉េខាងត្បូង ថ្លែងថាក្នុងពេលឆាប់ៗនេះរដ្ឋាភិបាលនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមូយជាមួយ ស.រ.អ. ដើម្បីបង្កើនការសមយុទ្ធយោធា ហើយដើម្បីតម្លើងការប្រុងប្រៀប ក្នុងករណីដែលកូរ៉េខាងជើងអាចបើកការវាយប្រហារ។
លីប៊ី៖ រដ្ឋាភិបាលបណ្ដោះអាសន្នរបស់ប្រទសលីប៊ី (Libya) បានតែងតាំងអតីតមន្ដ្រីយោធាម្នាក់នៅក្រោយ មូមារ កាដាហ្វី (Moammar Gadhafi) ឲ្យឡើងកាន់តំណែងជាអគ្គមេបញ្ជាការយោធា ខណះដែលការប៉ះទង្គិចគ្នារវាងកងជីវពលទាំងឡាយនៅក្នុងរដ្ឋធានី បង្ហាញថានៅមានបញ្ហាសន្ដិសុខកំពុងបន្ត៕