ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ៤ មករា ព្រឹក


ទស្សនាវដ្តីមួយ​នៅឯតូបកាសែតនៅក្រុងប៉េកាំង​បង្ហាញ​រូបមេដឹកនាំ​កូរ៉េខាងជើងថ្មី គឺលោកគីម ជុងអ៊ុន នៅ​ថ្ងៃទី៣០ ធ្នូ ២០១១។
ទស្សនាវដ្តីមួយ​នៅឯតូបកាសែតនៅក្រុងប៉េកាំង​បង្ហាញ​រូបមេដឹកនាំ​កូរ៉េខាងជើងថ្មី គឺលោកគីម ជុងអ៊ុន នៅ​ថ្ងៃទី៣០ ធ្នូ ២០១១។

កូរ៉េ​ខាង​ជើង ៖ រដ្ឋាភិបាលព្យុង​យ៉ាង​កំពុង​រិះគន់យ៉ាង​ខ្លាំង​ដល់​អា​កប្បកិរិយា​មេដឹកនាំ​ជប៉ុនបន្ទាប់​ពី​ការ​ស្លាប់របស់​មេដឹកនាំ​កូរ៉េ​ខាង​ជើងគីម យុងអ៊ីល​។

ទីភ្នាក់ងារ​ព័ត៌មានមជ្ឈឹមរបស់​កូរ៉េខាង​ជើង បាន​រិះគន់​នាយក​រដ្ឋ​មន្រ្តី​ជប៉ុន​ យូស៊ីហ៊ីកូ ណូដាចំ​ៗកាល​ពី​ថ្ងៃ​អង្គារចំពោះ​ការ​មិន​ចូល​រួមរំលែក​ទុក្ខ​។ ​ទីភ្នាក់​ងារ​ព័ត៌មាន​នោះ​ក៏​បាន​រិះគន់ជប៉ុន​ចំពោះ​ការ​បង្កើនការ​ប្រុង​ប្រយ័ត្ន​ខាង​សន្តិសុខបន្ទាប់​ពី​ការ​ស្លាប់​របស់​លោក​គីម​មក។

សហរដ្ឋអាមេរិកអ្នក​បោះ​ឆ្នោត​ខាង​គណបក្ស​សាធារណរដ្ឋនៅរដ្ឋ​អាយអូវ៉ា​នឹង​ធ្វើ​ការ​ប្រជុំ​សមាជិក​គណបក្សនៅ​តាម​សហគមន៍​ (Caucus) ​នៅ​ថ្ងៃដែល​ជា​ជំហាន​ទី​មួយនៅ​ក្នុង​ការ​ជ្រើស​រើសបេក្ខជន​ម្នាក់​ដែលប្រកួត​ប្រជែងជាមួយ​ប្រធានាធិបតីបារ៉ាក់​ អូបាម៉ា​នៅ​ក្នុង​ការ​បោះ​ឆ្នោតខែ​វិច្ឆិកា។

សហរដ្ឋអាមេរិក៖ សេចក្តី​រាយការណ៍​ខាង​សេដ្ឋ​កិច្ច​កាល​ពី​ថ្ងៃអង្គារ​បាន​បង្ហាញ​រូប​ភាព​ប្រសើរ​ឡើង​នូវ​ផ្នែក​សំណង់​និង​ការ​ផលិត​ផលក្នុងស្រុកសរុប GDP​ ​របស់​សហរដ្ឋ​អាមេរិក។

អាស៊ី៖ ឧប្ប​ការីរដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក ​ឃឺត ខាំប៊ែល បាន​ស្ថិត​នៅ​ក្នុង​រដ្ឋធានី​ប៉េកាំង​ ដែល​ជា​ដំណើរ​បំពេញ​ទស្សនៈ​កិច្ចជាន់​ខ្ពស់​លើក​ទី​មួយទៅ​កាន់តំបន់​អាស៊ីឦសាន្តចាប់​តាំងពី​ការ​ស្លាប់​របស់​មេដឹកនាំ​កូរ៉េខាង​ជើង​គីម ជុងអ៊ីល។

ស៊ីរី៖ រដ្ឋមន្រ្តីរបស់​សម្ព័ន្ធ​អារ៉ាប់​នឹង​ជួប​គ្នា​នៅ​ថ្ងៃខាង​មុខ​ដើម្បី​ពិនិត្យ​មើល​ឡើង​វិញនូវ​ការ​វាយ​តម្លៃរបស់​ក្រុម​សង្កេតការណ៍ថាតើរដ្ឋាភិបាលស៊ីរី​ នឹង​រក្សា​តាម​ការ​សន្យា​របស់​ខ្លួនដើម្បី​បញ្ចប់​ការ​បង្ក្រាប​លើ​ពួក​ប្រឆាំង​ឬ​ទេ។

អេហ្ស៊ីប៖ ប្រជា​ពល​រដ្ឋ​អេហ្ស៊ីបបាន​ចាប់​ផ្តើម​បោះឆ្នោត​នៅ​ក្នុង​ដំណាក់កាល​ចុង​ក្រោយបង្អស់ដើម្បី​ជ្រើស​រើសសមា​ជិក​សភាជាន់​ទាប។

អាហ្វហ្គានីស្ថាន៖ ពួក​តាលី​បាន​នៅ​អាហ្គានីស្ថាន​និយាយ​ថា​ខ្លួន​បាន​ឈោង​ដល់​ការ​ព្រម​ព្រៀងជា​ដំ​បូង​មួយដើម្បី​បើក​ការិយាល័យ​នយោបាយមួយ​នៅ​ក្នុង​រដ្ឋកាតា​ ​នៃឈូង​សមុ​ទ្រពែកជំហាន​ទៅ​រក​ការសម្រប​សម្រួល​ការ​ចរចា​សន្តិ​ភាពដើម្បី​បញ្ចប់​សង្គ្រាមក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​។

នីហ្សេរីយ៉ា៖ ពួកបាតុករ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា​ បាន​ធ្វើ​បាតុកម្ម​ប្រឆាំងការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាលដើម្បី​បញ្ចប់​ការ​ឧបត្ថម្ភ​ប្រាក់ដ៏​មាន​ប្រជា​ប្រិយភាព​ដល់​អ្នក​ប្រើ​ប្រាស់ប្រេង​ឥន្ធនៈដែល​បាន​ធ្វើ​ឲ្យ​តម្លៃ​ប្រេង​ឥន្ធនៈ​ឡើង​កប់​ពពកនៅ​ក្នុង​ប្រទេស​ដែល​សម្បូរ​ប្រេង​នេះ។

ចិន៖ អ្នក​នយោបាយ​ជប៉ុន​៤​នាក់​ បាន​ទៅ​បំពេញ​ទស្សនៈ​កិច្ច​រយៈពេល​ខ្លីកាល​ពី​ថ្ងៃ​អង្គារនៅ​ប្រជុំ​កោះ​ដែល​មាន​ជម្លោះក្នុង​សមុទ្រ​ចិន​ខាង​កើត​ ដែលធ្វើ​ឲ្យ​មាន​ការ​ប្រ​ឆាំង​តវ៉ា​ជាផ្លូវ​ការពី​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​។

អ៊ី​រ៉ង់៖ ​អ៊ី​រ៉ង់និយាយ​ថា​ នាវា​ផ្ទុក​យន្តហោះ​សហរដ្ឋ​អាមេរិក​ មិន​ត្រូវ​វិល​ត្រឡប់មក​កាន់​តំបន់​ឈូង​សមុទ្រ​ពែក​ មួយ​ថ្ងៃ​បន្ទាប់​ពីរដ្ឋាភិបាល​ទីក្រុង​តេហេរ៉ង់ Tehran បាន​បញ្ចប់​ការ​ធ្វើ​សមយុទ្ធនាវា​ចំបាំងនៅ​ជិតច្រក​សមុទ្រ​យុទ្ធ​សាស្រ្ត​ហរមុស។

XS
SM
MD
LG