ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ៣១ មករា​ យប់


លោកស្រី​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ គ្លីន​ តុន​ ជំរុញ​ឲ្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​គាំទ្រ​ផែនការ​​សន្តិភាព​របស់​សម្ព័ន្ធ​អារ៉ាប់​សម្រាប់​ប្រទេស​ស៊ីរី។
លោកស្រី​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ គ្លីន​ តុន​ ជំរុញ​ឲ្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​គាំទ្រ​ផែនការ​​សន្តិភាព​របស់​សម្ព័ន្ធ​អារ៉ាប់​សម្រាប់​ប្រទេស​ស៊ីរី។

អាមេរិក/ស៊ីរី៖ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ស.រ.អា.លោក​ស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) បាន​កំណត់​នឹង​ជំរុញ​ក្រុម​ប្រឹក្សា​សន្តិសុខអ.ស.ប.​ឱ្យ​គាំទ្រ​ដល់​ផែនការ​សន្តិភាព​មួយ​របស់​សម្ពន្ធ​អារ៉ាប់​សម្រាប់​ប្រទេស​ស៊ីរី បន្ទាប់​ពី​រដ្ឋាភិបាល​វ៉ាស៊ីនតោន (Washington) បាន​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ដល់​អំពើ​ហិង្សា​ដែល​ចេះ​តែ​ធ្ងន់ធ្ងរ​ឡើង​ៗ ដែល​បង្ក​ឡើង​ដោយ​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី បាស្សា អាល អាសាដ (Bashar al-Assad)។

អាមេរិក/បាគីស្ថាន៖ លោក​ប្រធានាធិបតី​ស.រ.អា. បារ៉ាក់ អូបាម៉ា បាន​ចេញ​មក​ការពារ​ការ​ប្រើប្រាស់​ការ​វាយ​ប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​នៅ​ក្នុង​ប្រទេស​បាគីស្ថាន ដែល​ពួក​មន្ត្រី​ស.រ.អា.​មិនដែល​បាន​ទទួល​ស្គាល់​ជា​សាធារណៈ​កាល​ពី​ពេល​មុន​ៗ​ទេ។

អាមេរិក៖ ពួក​អ្នក​បោះឆ្នោត​ខាង​គណបក្ស​សាធារណរដ្ឋ​ក្នុង​រដ្ឋ ហ្វ្លរីដា (Florida) នា​ប៉ែក​អាគ្នេយ៍​ស.រ.អា.នឹង​ទៅ​កាន់​មណ្ឌល​បោះឆ្នោត​នៅ​ថ្ងៃ​អង្គារ​នេះ ជា​អ្វី​ដែល​គេ​រំពឹង​ថា​ជា​ការ​ប្រកួត​ប្រជែង​យ៉ាង​សំខាន់​មួយ​នៅ​ក្នុង​ការ​ប្រណាំង​ប្រជែង​ដើម្បី​ទទួល​បាន​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ពី​គណបក្ស​នេះ។

សហភាព​អឺរ៉ុប៖ ពួក​មេដឹកនាំ​សហភាព​អឺរ៉ុប​បាន​ព្រមព្រាង​គ្នា​លើ​មូលនិធិ​ជួយ​សង្គ្រោះ​ខាង​ហិរញ្ញវត្ថុ​អចិន្ត្រៃយ៍​ថ្មី​មួយ​ដែល​មាន​ទឹក​ប្រាក់​៦៦១​ពាន់​លាន​ដុល្លារ ហើយ​បាន​យល់ព្រម​រឹត​ត្បិត​ខ្ទង់​ចំណាយ​អតិបរមា​ដើម្បី​ចៀសវាង​វិបត្តិ​ជំពាក់​បំណុល​ក្នុង​ពេល​អនាគត​ទៀត។

ចិន៖ ក្នុង​ដែនដី​ទីបេត៍​ដែល​ត្រួតត្រា​ដោយ​ចិន មាន​មន្ត្រី​ជាន់ខ្ពស់​ម្នាក់​បាន​បញ្ជា​ឱ្យ​បង្កើន​ការ​ឃ្លាំ​មើល​ទៅ​លើ​វត្ត​ព្រះ​ពុទ្ធ​សាសនា​នានា ដែល​ជា​កិច្ច​ប្រឹងប្រែង​មួយ​យ៉ាង​ច្បាស់​ក្រឡែត​មួយ​ដើម្បី​បញ្ចៀស​កុំ​ឱ្យ​មាន​ការ​រីក​រាល​ដាល​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដោយ​ក្រុម​ជនជាតិ​ភាគ​តិច​ទីបេត៍​នៅ​ក្នុង​ខែត្រ ស៊ីជាំង (Sichuan) ដែល​នៅ​ជិត​ខាង​នោះ។

ភូមា៖ ប្រធានាធិបតី​ភូមា លោក ថេន សេន (Thein Sein) បាន​មាន​ប្រសាសន៍​ថា​រដ្ឋាភិបាល​របស់​លោក​បាន​ប្ដេជ្ញា​ជំរុញ​ប្រទេស​ខ្លួន​ឆ្ពោះ​ទៅ​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​ដ៏​រឹងមាំ​មួយ​បន្ទាប់ពី​ការ​គ្រប់គ្រង​ដោយ​របប​សឹក​ជា​ច្រើន​ទសវត្សរ៍​មក​នេះ។

XS
SM
MD
LG