បារាំង៖ ប្រធានាធិបតី នីកូឡា សាកកូហ្សី (Nicolas Sarkozy) អំពាវនាវឱ្យមានការបង្កើនពន្ធដារលើទំនិញនិងសេវាកម្ម និងធ្វើការកាត់បន្ថយពន្ធដារលើប្រាក់បៀវត្សរ៍របស់ពួកនយោជក។
ភូមា៖ លោកស្រីអង សានស៊ូជី មេដឹកនាំលទ្ធិប្រជាធិបតេយ្យភូមាបានឃោសនាបោះឆ្នោតនៅខាងក្រៅរដ្ឋធានីរ៉ង់គូន ជាលើកដំបូងកាលពីថ្ងៃអាទិត្យ នៅមុនការបោះឆ្នោតខែមេសាដែលគេយល់ឃើញថាជាការសាកល្បងសំខាន់មួយអំពីការប្តេជ្ញារបស់រដ្ឋាភិបាលគាំទ្រដោយក្រុមយោធាក្នុងកំនែទម្រង់។
ស៊ីរី៖ មានអំពើហិង្សាមួយកើតឡើងរវាងពួកទាហានរដ្ឋាភិបាលនិងពួកសកម្មជនប្រឆាំងស៊ីរីលើតំបន់ជាយក្រុងមួយចំនួននៃក្រុងដាម៉ាស់ ដើម្បីបណ្តេញពួកឧទ្ទាមដែលបានខិតខំព្យាយាមបង្កើតទីតាំងមាំទាំមួយនៅជិតមជ្ឈមណ្ឌលនៃអំណាចរបស់ប្រធានាធិបតី បាសារ អាលអាសាទ (Bashar al-Assad)។
ស៊ូដង់ខាងត្បូង៖ បានបិទការផលិតប្រេងទាំងអស់នៅពេលដែលជម្លោះរបស់ខ្លួនជាមួយស៊ូដង់គ្មានបង្ហាញសញ្ញានៃការដោះស្រាយលើបញ្ហា ឬកិច្ចព្រមព្រៀងក្នុងការបែងចែកផលប្រយោជន៍ដែលបានពីផលិតកម្មប្រេង នៅពេលដែលប្រទេសស៊ូដង់ខាងត្បូងត្រួតត្រាជាង៧០ភាគរយនៃផលិតកម្មប្រេងរបស់ប្រទេសទាំងពីរ តែត្រូវការបំពង់ប្រេងដែលឆ្លងកាត់ប្រទេសស៊ូដង់ដើម្បីបញ្ជូនប្រេងទៅកាន់កំពង់ផែ។
អ៊ីរ៉ុង៖ ពួកអធិការបរមាណូអង្គការសហប្រជាជាតិបានចាប់ផ្តើមបេសកកម្មមួយនៅអ៊ីរ៉ង់ដើម្បីស៊ើបអង្កេតអំពីការចោទប្រកាន់ស្តីពីទំហំសម្ងាត់ខាងយោធានៃកម្មវិធីបរមាណូអ៊ីរ៉ង់។
សហរដ្ឋអាមេរិក៖ ពួកអ្នកធ្វើការចរចាតាលីបាន់ចំនួន៥រូបបាជួបជាមួយពួកមន្ត្រី អាមេរិកនៅកាតា ដើម្បីធ្វើការពិភាក្សាគ្នាមួយចំនួនដែលមានគោលដៅកសាងការទុកចិត្តគ្នានិងប្រុងប្រៀបរៀបចំភាគីទាំងពីរសម្រាប់កិច្ចចរចាសន្តិភាពក្នុងពេលខាងមុខ។