ស៊ីរី:សម្ព័ន្ធអារ៉ាប់បានផ្អាកបេសកកម្មសង្កេតការរបស់ខ្លួនក្នុងប្រទេសស៊ីរី កាលពីថ្ងៃសៅរ៍ ដោយសារមានកំណើនអំពើហិង្សា ដែលតាមពួកសកម្មជនសិទ្ធិមនុស្សនិយាយថា បានបណ្តាលឱ្យមនុស្សយ៉ាងតិចណាស់៣៦នាក់ស្លាប់នៅទូទាំងប្រទេស។
ភូមា៖ លោកស្រី អង់សាន ស៊ូជី មេដឹកនាំលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសភូមា បានចេញទៅធ្វើការឃោសនាបោះឆ្នោតនៅថ្ងៃអាទិត្យនេះ មុនការបោះឆ្នោតមួយដែលគេ យល់ឃើញថាជាការសាក ល្បងធំសំខាន់មួយនៃការប្តេជ្ញារបស់រដ្ឋាភិបាលគាំទ្រដោយយោធា អំពីការកែទម្រង់។
អាឌីស អាបេបា៖ ការប្រកួតដើម្បីដណ្ដើមយកមុខនាទីការទូតថ្នាក់ខ្ពស់នៅតំបន់អាហ្វ្រិក បានត្រូវគេរំពឹងថានឹងក្លាយទៅជារឿងសំខាន់ក្នុងសន្និសិទកំពូលរបស់ឧបទ្វីពអាហ្រ្វិក ដែលបើកកិច្ចប្រជុំនៅក្នុងរដ្ឋធានី អាឌីស អាបេបា (Addis Ababa) នៃប្រទេស អេត្យូពី (Ethiopia)។
រុស្ស៊ី៖ យានអាវកាសដឹកសម្ភារៈ របស់រុស្ស៊ី បានចុះចតនៅស្ថានីយអវកាសអន្ដរជាតិ កាលពីព្រឹកថ្ងៃសៅរ័។ មេបញ្ជការបេសកម្មអវកាសរុស្ស៊ីនិយាយថា យានអាវកាស ប្រូគ្រេស (Progress) បានត្រូវបាញ់បង្ហោះពីមជ្ឈមណ្ឌល បៃកូនឺ (Baikonur) នៅក្នុងប្រទេស កាហ្សាក់ស្ថាន (Kazakhstan) កាលពីព្រឹកថ្ងៃព្រហស្បតិ៍ម៉ោងក្នុងតំបន់។
ក្រិក៖ ប្រទេសក្រិក ព្រមទាំងអ្នកវិនិយោគឯកជនរបស់ខ្លួននិយាយថា ពួកគេខិតជិតមកដល់ការឈោងយកកិច្ចព្រមព្រៀងគ្នាមូយ ដែលនឹងកាត់បន្ថយច្រើនសន្ធឹក នូវបំណុលធំធេងរបស់ប្រទេសជាតិ ហើយបញ្ចៀសមិនឲ្យមានការក្ស័យធុន។
ប៉ាពូអាស៊ី នូវែលហ្គីណេ៖ មន្ដ្រីយោធាចូលនិវត្ដ ដែលព្យាយាមទម្លាក់រដ្ឋាភិបាលនៃប្រទេស ប៉ាពូអាស៊ី នូវែលហ្គីណេ (Papua New Guinea) កាលពីសប្ដាហ៍មុន បានមកបង្ហាញខ្លួននៅមុខតុលាការ កាលពីថ្ងៃអាទិត្យ រួចបានត្រូវដាក់ទោសពីបទបះបោរ។
នីហ្សេរីយ៉ា៖ កម្មករអាមេរិកាំងម្នាក់ ដែលត្រូវបានចាប់ជំរឹត ជាងមួយសប្ដាហ៍ នៅក្នុងប្រទេស នីហ្សេរីយ៉ា បានត្រូវដោះលែង នៅតំបន់ភាគខាងត្បូងប្រទេសសម្បួរទៅដោយប្រេងនេះ។
សូម៉ាលី៖ ក្រុមគាំទ្របណ្ដាញព័ត៌មាន បានថ្កោលទោសឃាតកម្ម មកលើលោក ហាសាន អូសម៉ាន អាប់ឌី (Hassan Osman Abdi) ដែលជានាយកបណ្ដាញព័ត៌មានរបស់ សូម៉ាលី Shabelle Media Network និងជាជនរងគ្រោះទីបី គេតាមសម្លាប់ជាច្រើនឆ្នាំ។
អ៊ីតាលី៖ ក្រុមស្រោចស្រង់នាវា ដែលកំពុងរៀបចំបូមប្រេងច្រើនពាន់តោនចេញពីកាប៉ាលក្រឡាប់នៅជិតឆ្នេរសមុទ្រអ៊ីតាលី បានពន្យាពេលប្រតិបត្ដិការរបស់ខ្លួន ដោយសារតែរលកធំៗនៅលើសមុទ្រ។